ព័ត៌មានអន្ដរជាតិ
អ្នកវិភាគថា ការដកទ័ពចេញពីអាហ្វហ្គានីស្ថានរបស់អាមេរិកនឹងបង្កភាពវឹកវរ
លោកប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន បានប្រកាសកាលពីពុធថា កងទ័ពអាមេរិកទាំងអស់នឹងត្រូវដកចេញពីប្រទេសអាហ្វហ្គានីស្ថានមុនថ្ងៃទី១១ ខែកញ្ញា ដើម្បីបញ្ចប់សង្គ្រាមដ៏យូរអង្វែងនៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
ចាប់តាំងពីឈានជើងចូលប្រទេសអាហ្វហ្គានីស្ថាន នៅខែតុលា ឆ្នាំ២០០១មក កងទ័ពអាមេរិកបានសម្លាប់ជនស៊ីវិលជាង៣ម៉ឺននាក់ របួសជាង៦ម៉ឺននាក់ និងប្រហែល១១លាននាក់បានក្លាយជាជនភៀសខ្លួន។
ខណៈពេលស្ថានភាពសន្តិសុខនៅក្នុងប្រទេសអាហ្វហ្គានីស្ថានបន្តស្មុគស្មាញ និងអំពើភារវកម្មនៅរាលដាល ក្រុមអ្នកវិភាគបានយល់ឃើញថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកជាការមិនទទួលខុសត្រូវ និងព្រមានពីជម្លោះស៊ីវិលកាន់តែខ្លាំងឡើង ហើយអំពើភារវកម្មនឹងកើតមានខ្លាំង។
ដោយមានការព្រួយបារម្ភពីស្ថានភាពក្នុងស្រុកកាន់តែអាក្រក់ មន្ត្រីជាន់ខ្ពស់មួយចំនួននៅក្នុងប្រទេសអាហ្វហ្គានីស្ថានបានសម្តែងការខកចិត្តជាសាធារណៈចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកក្នុងការដកកងទ័ពចេញដោយមិនទាន់បានបង្កើតដំណើរការសន្តិភាពនៅឡើយ។
លោក Rahman Rahmani សមាជិកសភាអាហ្វហ្គានីស្ថាន និយាយថា ៖«ការដកកងទ័ពចេញជាបំណងប្រាថ្នារបស់ប្រជាជនអាហ្វហ្គានីស្ថាន តែនៅពេលនេះ លក្ខខណ្ឌនៅមិនទាន់អាចកើតឡើងបានទេ។ នៅមានលទ្ធភាពដែលសង្គ្រាមស៊ីវិលអាចកើតឡើងវិញ»។
ជាទូទៅប្រជាជនអាហ្វហ្គានីស្ថានជឿថា សហរដ្ឋអាមេរិកនឹងជួយប្រទេសអាហ្វហ្គានីស្ថានក្នុងការបង្កើតរដ្ឋាភិបាលដ៏រឹងមាំមួយ និងកាត់បន្ថយជម្លោះដោយអាវុធ ប៉ុន្តែអាមេរិកមិនបានធ្វើតាមការសន្យារបស់ខ្លួនទេ ហើយធ្វើឲ្យខូចខាតដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានទៀតផង។
អ្នកស្រុកនៅ Kabul លោក Mohammad Ayub បានសម្តែងនូវកង្វល់ថា ការដកកងទ័ពចេញរបស់អាមេរិកនឹងនាំឲ្យកើតមានការប្រយុទ្ធគ្នានៅប្រទេសអាហ្វហ្គានីស្ថាន ខណៈមានក្រុមប្រដាប់អាវុធជាច្រើន និងមេដឹកនាំសង្គ្រាមបន្តមានក្នុងប្រទេសនៅឡើយ។
ថ្នាក់ដឹកនាំជាន់ខ្ពស់វិទ្យាស្ថាន Brookings Institution Senior លោក Michael O’Hanlon និយាយថា ៖«វាប្រថុយនឹងសង្គ្រាមស៊ីវិល ការបះបោរដោយក្រុមជនជាតិភាគតិច ការបែកបាក់ និងជម្រកភារវកម្ម ដែលទាំងអស់នេះបង្កើតឲ្យមានបញ្ហាអាក្រក់ មុនពេលដំណើរការសន្តិភាពត្រូវបានព្យាយាមបង្កើតឡើង»។
លោក Zhu Yongbiao នាយកមជ្ឈមណ្ឌលស្រាវជ្រាវអាហ្វហ្គានីស្ថាននៅសកលវិទ្យាល័យ Lanzhou ក្នុងប្រទេសចិននិយាយថា សហរដ្ឋអាមេរិកបានសម្រេចដកកងទ័ពរបស់ខ្លួនចេញដោយមិននទាន់មានដំណើរការរីកចម្រើននៅក្នុងកិច្ចពិភាក្សាសន្តិភាព។
លោកថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ននេះ ការដកកងទ័ពទាំងស្រុងរបស់សហរដ្ឋអាមេរិកនឹងបង្កឲ្យមានវិបត្តិនយោបាយវឹកវរនៅក្នុងអាហ្វហ្គានីស្ថាន ហើយនៅពេលជាមួយគ្នាធ្វើឲ្យសន្តិសុខកាន់តែអាក្រក់ឡើង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ xinhuanet
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍៤ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា១ សប្តាហ៍ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកដំណើរមួយយន្តហោះ ជិះចេញពីព្រលាននៅឆ្នាំ២០២៥ តែចុះចតនៅឆ្នាំ២០២៤