ព័ត៌មានជាតិ
ក្រុងតាខ្មៅ យកទីលានបាល់ទាត់ ធ្វើជាផ្សារលក់ដូរបណ្តោះអាសន្ន
អាជ្ញាធរក្រុងតាខ្មៅខេត្តកណ្តាលបានជ្រើសរើស យកទីលានបាល់ទាត់ ធ្វើជាកន្លែងបន្លែត្រីសាច់ជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃកូវីដ១៩។
លោក គង់ សោភណ្ឌ័ ចុះត្រួតពិនិត្យទីតាំងលក់បន្លែត្រីសាច់បណ្តោះអាសន្ននៅក្រុងតាខ្មៅ ខណៈផ្សាររដ្ឋក្នុងក្រុងតាខ្មៅត្រូវបានបិទដើម្បីទប់ស្កាត់បញ្ហាកូវីដ នៅថ្ងៃទី១៧ ខែមេសានេះ។ ការចុះត្រួតពិនិត្យ និងពង្រឹងសណ្តាប់ធ្នាប់សាធារណៈនៅទីតាំងសម្រាប់ឲ្យបងប្អូនអាជីវករផ្សារតាខ្មៅ លក់ដូរជាបន្លែ ត្រីសាច់ជាបណ្ដោះអាសន្ន ស្ថិតនៅកីឡដ្ឋានខេត្តកណ្ដាល ក្នុងក្រុងតាខ្មៅ ក្នុងអំឡុងពេលបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេល១៤ថ្ងៃនេះ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាល នៃជម្ងឺកូវីដ-១៩ តាមសេចក្តីសម្រេចលេខ៤៩ សសរ ចុះថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា។
ខណៈចុះពិនិត្យទីតាំងខាងលើនេះឯកឧត្តមអភិបាលខេត្ត បានធ្វើការណែនាំដល់អាជីវករ ដែលកំពុងលក់នៅទីនេះទាំងអស់ ត្រូវរក្សាអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាការពាក់ម៉ាស និងលាងដៃជាមួយអាលកុលឲ្យបានញឹកញាប់ ត្រូវលក់ដូរនៅតាមទីតាំងដែលអាជ្ញាធរបានកំណត់។ ជាពិសេសត្រូវមានសណ្តាប់ធ្នាប់ល្អក្នុងពេលលក់ដូរ លក់តែទំនិញណាដែលមានការចាំបាច់ដូចជា ត្រី សាច់ប៉ុណ្ណោះ។ជាមួយគ្នានេះដែរអាជ្ញាធររបស់យើងដែលប្រចាំការនៅទីនេះត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមកទិញទំនិញត្រូវតែអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានអនាម័យរបស់ក្រសួងសុខាភិបាល ហើយការទិញទំនិញទៀតសោត ត្រូវឲ្យបានលឿនឆាប់ត្រឡប់ទៅផ្ទះវិញ និងកុំមកមនុស្សច្រើនពេកក្នុងពេលតែមួយ ។
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកជំនាញព្រមានឲ្យវៀតណាម ត្រៀមខ្លួនទទួលកំពូលព្យុះទីហ្វុង ខែក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់ភ្លាមៗវាយប្រហាររដ្ឋ New Mexico បណ្តាលឱ្យស្លាប់និងរបួសច្រើន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រព័ន្ធធ្វើចលនាទឹកជុំវិញផែនដីបានបាត់បង់តុល្យភាពជាលើកដំបូងក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ
-
ជីវិតកម្សាន្ដ២ ម៉ោង ago
២រសៀលថ្ងៃនេះ! សពលោក កៅ សីហា នឹងត្រូវបូជា នៅវត្តព្រែកឯង
-
កីឡា២ ថ្ងៃ ago
ម្ចាស់មេដាយទាំងអស់ក្នុងការប្រកួតយុទ្ធគុនចម្រុះខ្មែរបុរាណ ពានរង្វាន់សម្តេចធិបតី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តាមពិត Kan ផ្ទុករឿងអាស្រូវច្រើនសន្ធឹក ខណៈដែលមហាជនសម្រុកជីកកកាយឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
សង្គ្រាមលោកលើកទី៣លេចឡើងស្ទង់ៗ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ខ្យល់មូសុងឦសាន និងសម្ពាធទាបបន្តជះឥទ្ធិពលលើកម្ពុជាដល់ថ្ងៃទី២៣តុលា