ព័ត៌មានជាតិ
ជនជាតិចិនម្នាក់ ស្លាប់លើកៅអីក្នុងបន្ទប់ធ្វើការនៅខេត្តកោះកុង
បុរសជនជាតិចិនម្នាក់ រស់នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បានគាំងបេះដូងស្លាប់នៅលើកៅអី អំឡុងពេលបំពេញការងារក្នុងក្រុមហ៊ុនLYP កាលពីវេលាម៉ោង ១១៖៤០នាទី ថ្ងៃទី១៦ ខែមេសា។
ក្រោយពេលស្លាប់ក្រុមគ្រូពេទ្យបានធ្វើកោសល្យវិច្ច័យនឹងយកសំណាករកមេរោគកូវីដ១៩ ប៉ុន្តែទទួលបានលទ្ធផលអវិជ្ជមាន ហើយសន្និដ្ឋានថាបុរសរូបនេះ បានស្លាប់ដោយសារគាំងបេះដូង។

បុរសជនជាតិចិននោះ មានឈ្មោះ យ៉ាង ស៊ីរួយ អាយុ២៤ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន L.Y.P Group បច្ចុប្បន្នស្នាក់នៅក្រុមហ៊ុនខាងលើស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
លោក សរ សារ៉ាត ស្នងការរងនៃស្នងការនគរបាលខេត្តកោះកុង ឱ្យដឹងនៅថ្ងៃទី១៧ មេសា នេះ មូលហេតុនៃការស្លាប់បណ្តាលមកពីជំងឺគាំងបេះដូង គ្រាជនរងគ្រោះបានសន្លប់នៅលើកៅអីក្នុងបន្ទប់បម្រើការងារ កាលពីវេលាម៉ោង១១៖៤០នាទី ភ្លាមៗក្រុមការងារបុគ្គលិក និងគ្រូពេទ្យដឹកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ប៉ុន្តែអកុសលស្លាប់មុនមកដល់មន្ទីរពេទ្យ។
លោកស្នងការរងនគរបាល បន្ថែមថា គិតត្រឹមម៉ោង១០ ថ្ងៃទី១៧ មេសា នេះ បន្ទាប់ពីពិនិត្យកោសល្យវិច្ឆ័យលើសាកសពរួចរាល់ សមត្ថកិច្ចរបស់លោក អះអាងថា ក្រៅពីអាការៈជំងឺគាំងបេះដូង មិនសញ្ញាណាមួយជាប់ពាក់ព័ន្ធនឹងសារធាតុញៀនទេ ដោយបច្ចុប្បន្នសព ត្រូវបានរក្សារទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យខេត្តរង់ចាំដំណឹងពីស្ថានទូតចិនពេលក្រោយ៕



អត្ថបទៈ សិរីវឌ្ឍនៈ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ