Connect with us

ព័ត៌មានជាតិ

បុគ្គលិក​មន្ទីរពេទ្យ​ ព្រះកុសុមះចំនួន ២២នាក់ ឆ្លងជំងឺ​កូវីដ​១៩​ពី​ស្ត្រីម្នាក់

បានផុស

នៅ

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា បុគ្គលិកមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះចំនួន២២ក្នុងនោះស្រី១១នាក់បានឆ្លងជំងឺកូវីដ១៩ ក្នុងចំណោមអ្នកកើតជំងឺកូវីដ១៩ ចំនួន២២៧នាក់នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមប្រភពព័ត៍មានពីមន្ទីរពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះ មូលហេតុដែលនាំឲ្យបុគ្គលិកពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះមានឆ្លងច្រើនបែបនេះ ដោយសារមានស្ត្រីមានផ្ទុកកូវីដ១៩ម្នាក់ ត្រូវជាប្រពន្ធរបស់ទាហានជើងទឹកដែលបានផ្ទុះកាណូតកាលពីថ្ងៃទី០៥មេសាកន្លងទៅនៅកំពង់សោម ហើយបានបញ្ជួនមកព្យាបាលនៅពេទ្យមិត្តភាពកម្ពុជា ចិនព្រះកុសុមះដោយមានការរលាកធ្ងន់ធ្ងរ។

ចំណែកស្ត្រីនោះបានរត់ចេញពីកន្លែងការធ្វើចត្តាឡីស័យនៅស្រុកខ្សាច់កណ្តាលខេត្តកណ្តាល ទាំងមានវិជ្ជមានកូវីដ១៩ ដើម្បីមកមើលថែទាំប្តីនៅបន្ទប់អាយស៊ីយូនៅជាន់ទី១របស់មន្ទីរពេទ្យ។ បន្ទាប់មកអាជ្ញធរស្រុកខ្សាច់កណ្តាលប្រកាសបានរកឃើញស្ត្រីនោះ មានវិជ្ជមានកូវីដ១៩ទើបគ្រូពេទ្យមានការភ្ញាក់ផ្អើលទៅធ្វើតេស្តរកកូវីដ១៩ក៏មានវិជ្ជមានកូវីដ១៩។ មន្ទីរពេទ្យក៏បានប្រកាសឲ្យអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលប្រញាប់ទៅធ្វើតេស្តរកកូវីដ១៩។

ទោះយ៉ាង​ណា​ជុំវិញ​បញ្ហា​នេះ រដ្ឋបាលស្រុកខ្សាច់កណ្តាល បាន​បំភ្លឺ និងបដិសេដទាំងស្រុងចំពោះករណីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសបុក (Forward Messenger) ដែលបានផ្សាយថា មានស្ត្រីម្នាក់រត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដែលមានអ្នកផ្ទុកជំងឺកូវីដ-១៩ ទៅមើលប្តីរបស់គាត់ដែលមានគ្រោះថ្នាក់ផ្ទុះអូប័រ នៅខេត្តព្រះសីហនុ កំពុងព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ នេះជាព័ត៌មានមិនពិតឡើយ​។ ជាក់ស្តែង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារស្រុក សហការ​ដោយលោក លឹម ផល្លា ប្រធានការិ.សុខាភិបាលស្រុកប្រតិបត្តិ បានចុះដល់ទីតាំងផ្ទាល់ ដើម្បីធ្វើការស្រាវជ្រាវ និងរុករកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ម្នាក់មានឈ្មោះ អែម សារ៉េត ភេទស្រី អាយុ ៤៤ឆ្នាំ មានទីលំនៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លេខទូរស័ព្ទ 070 791 696 ។

»ប្រាស្រ័យទាក់ទង របស់អ្នកជំងឺកូវីដ-១៩
+ឈ្មោះ អែម សារ៉េត បានស្នាក់នៅភូមិព្រែកក្របៅទី២ ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២១ ប្តីរបស់គាត់បានគ្រោះថ្នាក់ផ្ទុះអូប័រ ទៅសង្គ្រោះបន្ទាន់នៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ (ហៅលោកសង្ឃ)។ ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្មួយ ឈ្មោះ រតនា ដែលមានលទ្ធផលវិជ្ជមាន បានទៅសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យព្រះកុសមៈ ហៅលោកសង្ឃ (ធ្វើសំណាកនៅភ្នំពេញ ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ប៉ុន្តែមិនទាន់ចេញលទ្ធផលទេ) ។ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីដឹងថាក្មួយមានលទ្ធផលវិជ្ជមាន ឈ្មោះ អែម សារ៉េត បានទៅយកសំណាក់នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ទើបចេញលទ្ធផលវិជ្ជមាន ជាក់ស្តែងគាត់នៅមើលថែប្តី នៅមន្ទីរពេទ្យលោកសង្ឃ។ ដោយឡែកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ប្អូនជីដូនមួយ ឈ្មោះ ប៉ិ ធារី ភេទស្រី អាយុ៣៨ឆ្នាំ បានទៅសួរសុខទុក្ខនៅមន្ទីរពេទ្យលោកសង្ឃផ្ទាល់។

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម