ព័ត៌មានជាតិ
អាជីវករផ្សារលើក្រុងព្រះសីហនុ ៧០នាក់ ឆ្លងកូវីដ១៩
អាជីវករផ្សារលើក្រុងព្រះសីហនុ ចំនួន៧០នាក់ បានឆ្លងកូវីដ១៩ កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០២១។ នេះបើតាមទំព័រហ្វេសបុកផ្លូវការរដ្ឋបាលខេត្តព្រះសីហនុុ។
រដ្ឋបាលខេត្តបានណែនាំឱ្យអាជីវករផ្សារលើទាំងអស់ត្រូវតែដាច់ខាតដាក់ខ្លួនឯង និងក្រុមគ្រួសារធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងផ្ទះ ដោយខ្លួនរបស់គាត់ត្រូវនៅដាច់ដោយឡែក ពីក្រុមគ្រួសារ តាមវិធានណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន មិនត្រូវចេញក្រៅផ្ទះ និងមិនត្រូវអនុញ្ញាតឱ្យអ្នកដទៃចូលក្នុងផ្ទះរបស់ខ្លួនឡើយ ដើម្បីតាមដានសុខភាពខ្លួនឯង និងការពារការចម្លងទៅអ្នកដទៃ។
រដ្ឋបាលខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចេញចូលផ្សារលើក្រុងព្រះសីហនុ ក្នុងរយៈពេល១៤ថ្ងៃកន្លងមកនេះ ត្រូវនៅក្នុងផ្ទះ និងដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែក ពីក្រុមគ្រួសារ ហើយក្រុមគ្រួសាររបស់បងប្អូន ក៏ត្រូវដាក់ខ្លួនឱ្យដាច់ដោយឡែកពីគ្នា ដើម្បីការពារការចម្លងក្នុងចំណោមសមាជិកគ្រួសារ និងអ្នកជិតខាង។
ជាមួយគ្នានេះ បងប្អូនធ្វើការតាមដានសុខភាពរបស់ខ្លួន ក្នុងករណីមានការប្រែប្រួលសុខភាពខុសប្រក្រតីដូចជាឡើងកម្ដៅលើសពី ៣៧អង្សាសេ ក្អកកណ្តាស់ ហៀរសំបោរ ឈឺបំពង់ក មានកំហាក ថប់ដង្ហើម…។ល។ សូមប្រញាប់ទៅយកសំណាកនៅវេទិកា៧មករាជាបន្ទាន់។
ករណីបងប្អូនមិនអនុវត្តតាមការណែនាំខាងលើ រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ជាធរមាន។ រដ្ឋបាលខេត្ត នឹងធ្វើសេចក្តីជូនដំណឹងអំពីអត្តសញ្ញាណអ្នកវិជ្ជមានកូវីដ-១៩ខាងលើ នាពេលបន្តិចទៀតនេះ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ១២ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan