ព័ត៌មានអន្ដរជាតិ
រន្ធត់! ស្លាប់និងរបួសមនុស្សជាង១០០នាក់ ក្នុងហេតុការណ៍រថភ្លើងធ្លាក់ផ្លូវនៅ អេហ្ស៊ីប
មនុស្សចំនួន១១នាក់បានស្លាប់និង៩៨នាក់រងរបួស ក្នុងគ្រោះថ្នាក់រថភ្លើងនៅខេត្ត Qalyubia ភាគខាងជើងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
បណ្តាញរថភ្លើងជាតិអេហ្ស៊ីបបាននិយាយក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រថភ្លើងនេះកំពុងធ្វើដំណើរចេញពីទីក្រុងគែរ ឆ្ពោះទៅកាន់ទីក្រុង Mansoura នៅពេលទូចំនួន៤ បានធ្លាក់ចេញពីផ្លូវនៅម៉ោង១:៥៤នាទីរសៀល (ម៉ោងក្នុងស្រុក)។
ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុនៃគ្រោះថ្នាក់នេះកំពុងត្រូវបានស៊ើបអង្កេត។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសអេហ្ស៊ីបបានជួបប្រទះសោកនាដកម្មផ្លូវដែកជាច្រើនលើក។
មនុស្សយ៉ាងតិច២០នាក់បានស្លាប់ និងជិត២០០នាក់រងរបួសកាលពីខែមីនា នៅពេលរថភ្លើងពីរគ្រឿងបុកគ្នាជិតតំបន់ Tahta ចម្ងាយប្រហែល៤៤០គីឡូម៉ែត្រ ភាគខាងត្បូងទីក្រុងគែរ។
កាលពីដើមសប្តាហ៍នេះ មនុស្សចំនួន១៥នាក់បានរងរបួស បន្ទាប់ពីរថភ្លើងមួយគ្រឿងទៀត រត់ធ្លាក់ផ្លូវនៅក្នុងខេត្ត Minya al-Qamh ភាគខាងជើង។
គ្រោះថ្នាក់រថភ្លើងសម្លាប់មនុស្សច្រើនបំផុតរបស់ប្រទេសអេហ្ស៊ីបគឺក្នុងឆ្នាំ២០០២ នៅពេលមនុស្សជាង៣៧០នាក់ ត្រូវបានសម្លាប់បន្ទាប់ពីមានអគ្គិភ័យកើតឡើងនៅក្នុងរថភ្លើងដែលកំពុងធ្វើដំណើរពីទីក្រុងគែរទៅភាគខាងត្បូងប្រទេសអេហ្ស៊ីប៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា