ព័ត៌មានជាតិ
តេស្តអាជីវករផ្សារនាគមាស ៦៨០ នាក់ រកឃើញ ៦០ នាក់ឆ្លងកូវីដ១៩
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោបានធ្វើតេស្តលើអាជីវករផ្សារនាគមាស ដោយប្រើប្រាស់វិធីសាស្រ្តតេស្តរហ័ស លទ្ធផលរកឃើញអ្នកវិជ្ជមានចំនួន ៦០នាក់។
ដោយការបន្ថែមគ្រូពេទ្យធ្វើតេស្តសំណាក គិតត្រឹមម៉ោង៧យប់ម្សិលមិញនេះ ក្នុងចំណោមអាជីវករ ៦៨០នាក់ត្រូវបានធ្វើតេស្ត ក្នុងនោះមានអ្នកឆ្លង ៦០ នាក់។
បើតាមការបញ្ជាក់គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ការប្រើប្រាស់វិធីសាស្រ្តថ្មីតេស្ដរហ័សរកមេរោគកូវីដ១៩ ដែលមានឈ្មោះថា «COVID-19 Ag RAPID TEST DEVICE» ជួយបង្កើនល្បឿនការធ្វើតេស្ត អាចដឹងលទ្ធផលបានឆាប់រហ័ស។
ក្រសួងសុខាភិបាល បានសម្រេចជ្រើសឧបករណ៍តេស្ដរហ័ស ដើម្បីធ្វើតេស្ដរកមេរោគកូវីដ១៩ នៅគ្រប់ទីកន្លែងដែលសង្ស័យ។ ក្នុងនោះនៅតាមខណ្ឌនីមួយៗ នឹងមានទីតាំងមណ្ឌលសុខភាពមួយ ដើម្បីយកសំណាកធ្វើតេស្ដ និងដឹងលទ្ធផលភ្លាមៗតែម្ដង ដោយចំណាយពេលត្រឹមតែ១៥នាទី។
គួរបញ្ជាក់ថា ការប្រើប្រាស់ឧបករណ៍តេស្ដរហ័សនេះដល់អ្នកសង្ស័យកូវីដ១៩ នៅផ្សារដើមគរ ក្នុងចំណោមអ្នកសង្ស័យជាង ៩៤០នាក់ រកឃើញអ្នកវិជ្ជមានរហូតដល់ទៅ៩១នាក់ ហើយពេលយកមកផ្ទៀងផ្ទាត់ជាមួយម៉ាស៊ីនធំ គឺលទ្ធផលដូចគ្នាដូច្នេះក្រសួងសុខាភិបាល នឹងចាប់ផ្ដើមអនុវត្ដវិធីសាស្រ្តថ្មីនេះតែម្ដង ដើម្បីបង្កើនល្បឿននិងការកាត់បន្ថយការចម្លងពីម្នាក់ទៅម្នាក់៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់