ព័ត៌មានជាតិ
សមត្ថកិច្ចរឹតបន្តឹងចរាចរណ៍ផ្លូវទឹកបន្ថែម ការពារអ្នកលួចឆ្លងតាមទូកចូលរាជធានី
កម្លាំងនគរបាលចរាចរណ៍ជើងទឹកសហការណ៍ជាមួយនគរបាលមូលដ្ឋាន បានដាក់កម្លាំងតាមមើលអ្នកធ្វើដំណើរតាមទូកឆ្លងចូលរាជធានីភ្នំពេញ ខណៈដែលចរាចរណ៍ផ្លូវគោកត្រូវបានបិទខ្ទប់។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ ខែមេសានេះ កម្លាំងនគរបាលចរាចរណ៍ជើងទឹក ដែលឈរជើងការពារគោលដៅក្រោមស្ពានព្រះមុនីវង្សចាស់ ថ្មី ក្នុងមូលដ្ឋានខណ្ឌច្បារអំពៅបានសហការជាមួយនគរបាលមូលដ្ឋានខណ្ឌច្បារអំពៅ ចុះពិនិត្យមើលការធ្វើដំណើតាមទូក ដោយក្នុងនោះគឺអនុញាតត្រឹមទូកអ្នកនេសាទប៉ុណ្ណោះ។
តាមការបញ្ជាក់ពីលោក ពៅ ហួត ចៅសង្កាត់ច្បារអំពៅទី១ ដែលម្ចាស់មូលដ្ឋានបានឲ្យដឹងថា ពិតជាមានការរឹតបន្តឹងផ្នែកផ្លូវទឹកពិតប្រាកដមែន។ ព្រោះអាចអ្នកដែលរស់នៅភ្នំពេញហើយលបលួចធ្វើដំណើតាមទូកចូលមករាជធានីភ្នំពេញដោយបន្លំតាមគ្រប់រូបភាព។ ដូច្នេះហើយសាលារាជធានីភ្នំពេញសម្រេចបង្កើតកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកឲ្យធ្វើការត្រួតពិនិត្យទៅលើទូកគ្រប់ប្រភេទដែលកំពុងធ្វើចរាចរណ៍តាមផ្លូវទឹក លើកលែងតែទូកអ្នកនេសាទប៉ុណ្ណោះ។ នេះគឺជាវិធានការណ៍ទប់ស្កាត់មិនអនុញាតឲ្យមានចរាចរណ៍ចេញចូលក្នុងរាជធានីភ្នំពេញ ខណៈដែលជំងឺកូវីដ១៩កំពុងវាយលុក៕
អត្ថបទ ៖ នរា
-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២២ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង