ព័ត៌មានអន្ដរជាតិ
កុំព្រួយ! វ៉ាក់សាំងកូវីដ-១៩ មិនប៉ះពាល់ដល់វដ្តរដូវស្ត្រីទេ
ពុំទាន់មានហេតុផលណាមួយដែលហាមប្រាមស្ត្រីកំពុងមានរដូវមិនឱ្យចាក់វ៉ាក់សាំងការពារកូវីដ-១៩នោះទេ។ ទាំង CDC និងគ្រូពេទ្យជំនាញខាងរោគស្ត្រីរបស់អាមេរិក (ACOG) សុទ្ធតែអនុញ្ញាតឱ្យស្រ្តីកំពុងមានរដូវទទួលបានវ៉ាក់សាំងដូចគ្នាទៅនឹងបុគ្គលទូទៅ ហើយវាមិនមានផលអាក្រក់ដល់សុខភាពនៃវដ្តរដូវរបស់ស្ត្រីឡើយ។
ប៉ុន្តែបើនិយាយពីប្រសិទ្ធភាពនៃវ៉ាក់សាំងលើការមករដូវ ស្ត្រីមួយចំនួននៅសហរដ្ឋអាមេរិក ដែលគេបានដកស្រង់សម្ដីតាមបណ្ដាញសង្គមនិយាយថា បន្ទាប់ពីចាក់វ៉ាក់សាំងរួច ពួកនាងប្រទះនឹងការមករដូវច្រើនជាងធម្មតា។ ក្នុងនោះអ្នកខ្លះនិយាយថា ខ្លួនមករដូវច្រើនដូចទើបតែពេញវ័យដំបូង ហើយខ្លះទៀតថា ពួកគេឈឺចាប់ពេលមករដូវអស់ពេលជាច្រើនថ្ងៃ។
ស្របគ្នាដែរ មជ្ឍមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺ (CDC) រាយការណ៍ថា ស្ត្រីរាប់សិបនាក់មករដូវខ្លាំងជាងធម្មតា មានការឈឺចាប់ និងមានវដ្តរដូវខុសប្រក្រតី ក្រោយបានចាក់វ៉ាក់សាំង។
ទោះជាយ៉ាងនេះក្ដី មិនប្រាកដថាវ៉ាក់សាំងបង្កហានិភ័យដល់វដ្ដរដូវរបស់ស្ត្រីឡើយ។ អ្នកជំនាញជំងឺឆ្លង Amesh A. Adalja, MD នៅមជ្ឈមណ្ឌល Johns Hopkins ឯរដ្ឋ Maryland និយាយថា ការឈឺចាប់ខ្លាំងជាងប្រក្រតីពេលមករដូវ អាចជាការឈឺចាប់ធម្មតាបណ្ដាលមកពីប្រសិទ្ធភាពថ្នាំ ក្រោយពេលចាក់វ៉ាក់សាំងប៉ុណ្ណោះ។
ចំណែកឯលោក Mark Turrentine សាស្ត្រាចារ្យផ្នែកសម្ភពនិងរោគស្ត្រីនៅមហាវិទ្យាល័យវេជ្ជសាស្ត្រ Baylor ក្នុងរដ្ឋ Texas មានប្រសាសន៍ថា “មិនមានកត្តាជីវសាស្រ្តណាមួយដែលអាចបង្កឱ្យមានការរំខានដល់វដ្តរដូវបន្ទាប់ពីទទួលវ៉ាក់សាំងការពារកូវីដ-១៩ទេ” ។ វេជ្ជបណ្ឌិតរូបនេះថែមចង្អុលបង្ហាញថា ការហូរឈាមខុសធម្មតា “មិនមានផលប៉ះពាល់អ្វីទៅលើការធ្វើតេស្តណាមួយពីក្រុមហ៊ុនផលិតវ៉ាក់សាំងនោះដែរ” ។
ទោះបីជា មានការលើកឡើងពីផលប៉ះពាល់មួយចំនួនដោយស្ត្រីនៅលើបណ្ដាញសង្គមក៏ដោយ ក៏អ្នកជំនាញសុខភាពស្ត្រី Jennifer Wider, MD អះអាងថា ពុំមានទិន្នន័យគ្រប់គ្រាន់បង្ហាញថាវ៉ាក់សាំងកូវីដ-១៩អាចប៉ះពាល់ដល់វដ្តរដូវនោះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Health
ចុចអាន៖ សមាធិជួយឱ្យវដ្តរដូវទៀងទាត់ បន្ថយការឈឺចាប់ និងបំបាត់បញ្ហាមុនលើវ័យជំទង់
ចុចអាន៖ ហាត់ប្រាណក្រោយចាក់វ៉ាក់សាំងកូវីដមិនបង្កគ្រោះថ្នាក់ ថែមទាំងហុចផលកាន់តែល្អ
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់