Connect with us

ព័ត៌មានអន្ដរជាតិ

អនុវត្ត​ទាំងអស់​គ្នា! ការ​បន្ត​ពាក់​ម៉ាស ឬ​របាំ​ងមុខ​នៅ​ទី​សាធារណៈ ​​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​ឆ្លង​កូវីដ

បានផុស

នៅ

ការ​សិក្សា​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ដោយ ​PLOS ONE បាន​រក​ឃើញ​ថា រដ្ឋ​នៅសហរដ្ឋ​អាមេរិក​ដែល​តម្រូវ​ឲ្យ​ប្រជាជន​ពាក់​ម៉ាស់​ឬ​របាំងមុខ​នៅ​តាម​ទី​សាធារណៈ ​ក្នុង​កំឡុង​ពេល​ជំងឺរាតត្បាត​រីក​រាលដាលបាន​ឃើញ​ថា ​អត្រា​ឆ្លង​កូវីដ​មាន​​ទាប​ជាង​អ្នក​ដែល​មិន​ពាក់​សោះ​ឬ​មិន​អនុលោម​តាម​វិធានការ ” ​ពាក់​ម៉ាស​ជា​ចាំបាច់” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​អ្នក​ស្រាវជ្រាវ​និយាយ​ថា​​រដ្ឋ​ចំនួន ៨ ដែល​អនុលោម​តាម​វិធានការ ” ​ពាក់​ម៉ាស​ជា​ចាំបាច់” បាន​បង្ហាញ​អត្រា៧៥% ឬ​ខ្ពស់​ជាង​នេះ​ក្នុង​រដូវ​ក្ដៅ​និង​ដើម​ឆ្នាំ ២០២០ ដែល​មាន​ចំនួន​នៃ​ការ​ឆ្លង​ខ្ពស់​រហូត​ដល់​ចុង​ខែ​តុលា។ ផ្ទុយ​ទៅ​វិញ​រដ្ឋ​ចំនួន ១៤ ក្នុងចំណោម ១៥ ដែល​មិន​តម្រូវ​ឲ្យ​មនុស្ស​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ក្នុង​ពេល​តែ​មួយ​មាន​អត្រា​ឆ្លង​ខ្ពស់​ជាង​នេះ​ទៅ​ទៀត។

ទិន្នន័យ​បាន​បង្ហាញ​ថា​នៅ​ពេល ” ​ពាក់​ម៉ាស​ជា​ចាំបាច់” ​ចូល​ជា​ធរមាន ​រដ្ឋ​ទាំង​នេះ​មាន​អត្រា​ឆ្លង​កូវីដជា​មធ្យម​ប្រហែល ១១០ នាក់​ក្នុង​ចំណោម​ប្រជាជន ១០០,០០០ នាក់​ក្នុង​កំឡុង​ពេល​សិក្សា។ ការ​រក​ឃើញ​នេះ​ផ្ដល់​នូវ​ភស្តុតាង​ថ្មី​ក្នុង​ការ​គាំទ្រ​ដល់​ការ​ពាក់​ម៉ាស​ឬ​របាំងមុខ​ ដែល​ជា​កត្តា​ដ៏​សំខាន់​មួយ​​រួមចំណែក​ដល់​ការ​កាត់បន្ថយ​អត្រា​ឆ្លង។

សម្រាប់​ការ​សិក្សា​មួយ​ទៀត ក្រុម​អ្នក​ស្រាវជ្រាវ​មក​ពី​សាលា​សុខភាព​សាធារណៈ​នៃ​សាកលវិទ្យាល័យ​បូស្តុន​បាន​វិភាគ​ទិន្នន័យ​ករណី​កូវីដ​នៅ​គ្រប់​រដ្ឋ​ទាំង ៥០ និងនៅ​វ៉ាស៊ីន​តោន​ឌីស៊ី​ ចន្លោះ​ខែ​ ឧសភា​ និង ​តុលា ​ឆ្នាំ ២០២០ ។ រដ្ឋ​ដែល​គោរព​តាម​គោលការណ៍​ពាក់​ម៉ាស់​ឬ​របាំង​មាន​អត្រា​ឆ្លង​ទាប​ជាង​ឬ​តិច​ជាង ២៥% នៃ​ប្រជាជន​ដែល​ពាក់​ម៉ាស​ជា​សាធារណៈ ​​ប្រហែល ២៤០ ករណី​ក្នុង​ចំណោម ១០០,០០០ នាក់​នៃ​ប្រជាជន​ទូទៅ។

ទោះបី​ជា​ការ​ស្ទង់មតិ​បាន​រក​ឃើញ​ថា​ប្រជាជន​ភាគច្រើន​នៅ​សហរដ្ឋ​អាមេរិក​គាំទ្រ​ការ​ពាក់​ម៉ាស​ ដែល​ជា​ផ្នែក​មួយ​នៃ​វិធានការណ៍​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ ដើម្បី​ទប់ទល់​នឹង​រោគ​រាតត្បាត​នេះ​ក៏​ដោយ ​តែ​ជន​ជាតិ​ភាគ​តិច​មួយ​ចំនួន​ បាន​ធ្វើការ​តវ៉ា​ដោយ​លើក​ឡើង​ពី​សិទ្ធិ​បុគ្គល។ យ៉ាង​ណា​ក៏​ដោយ ​រដ្ឋ​ខ្លះ​បាន​ដាក់​ការ” ​ពាក់​ម៉ាស​ជា​ចាំបាច់” ដែល​តម្រូវ​ឲ្យ​មនុស្ស​ពាក់​ម៉ាស​ពេល​នៅ​ទី​សាធារណៈ ​ដូចជា​ពេល​ចូល​ហាង​ឬ​ទៅ​ធ្វើការ​ជាដើម៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព​៖UPI

ចុចអាន៖កាន់តែមានសង្ឃឹមហើយ! ថ្នាំលេបព្យាបាលកូវីដនៅ អាមេរិក កំពុងធ្វើតេស្តដំណាក់កាលចុងក្រោយ

ចុចអាន៖ក្ដីសង្ឃឹមសម្រាប់ប្រជាជនអាមេរិក! វ៉ាក់សាំង Moderna ផ្តល់ការការពារឆ្លងកូវីដរយៈពេលកន្លះឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម