បច្ចេកវិទ្យា
រថយន្តMaxus D60នឹងចូលខ្លួនមកប្រកួតប្រជែងជាមួយរថយន្តToyota Rush និង Mitsubishi Xpander លើប្រភេទរថយន្ត SUV 7កៅអី
រថយន្តSUVខ្នាតតូច៧កៅអី បានក្លាយជាការពេញនិយម សម្រាប់ការធ្វើដំណើរផ្ទាល់ខ្លួន ឬការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងមិត្តភក្តិ ឬអាជីវកម្មជាច្រើនទៀត។ ដោយមានមនុស្សជាច្រើនជ្រើសរើសយករថយន្តប្រភេទSUVខ្នាតតូចទាំង៧កៅអី ដែលបច្ចុប្បន្នមានលក់នៅលើទីផ្សារជាមួយនឹងម៉ូដែលជាច្រើនដែលទាក់ទាញ។
ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត ដែលមានការរចនាបែបស្ព័រ និងផាសុកភាព លោកអ្នកអាចពិចារណាពីរថយន្ត Maxus D60, Toyota Rush និង Mitsubishi Xpander ដែលម៉ូដែល៣នេះមានការពេញនិយមខ្លាំង និងបំពាក់ដោយកៅអីសម្រាប់អ្នករួមដំណើរ៧នាក់ ក្នុងតម្លៃខ្ទង់៤ម៉ឺនដុល្លារប៉ុណ្ណោះ។
– Toyota Rush 2021 តម្លៃលក់ $33,500: រថយន្តនេះជាប្រភេទរថយន្ត MPV ខ្នាតកណ្តាល ហើយវាក៏មានតម្លៃសមរម្យ ជាមួយនឹងការធានារយៈពេល៣ឆ្នាំ។ រថយន្ត Toyota Rush បានផលិតឡើងពីតួរថយន្តដូចគ្នានឹងToyota Avanza និងរថយន្តប្រភេទSUVខ្នាតធំរបស់ Toyota Fortuner ។ ការរចនាផ្នែកខាងក្រៅរបស់វាបានបំពាក់មកជាមួយអំពូលកាត់អ័ព្ទខាងមុខជាមួយនឹងអំពូលLED និងអំពូលភ្លើង ដែលជាប្រភេទLEDរួមទាំងគ្រឿងលំអខាងក្រោយផងដែរ។ រថយន្តនេះមានប្រវែងបណ្តោយ 4,435mm និងប្រវែងទទឹង 1,695mm។ ម៉ាស៊ីនវិញ ត្រូវបានបំពាក់នូវម៉ាស៊ីនសាំងប្រភេទDOHC VVTi 1.5L 4ស៊ីឡាំង។ វាអាចបង្កើតថាមពលបានដល់ទៅ 102hp និងកម្លាំងរមួល 136Nm ហើយវាត្រូវបានបំពាក់ជាមួយប្រអប់លេខអូតូ៤វគ្គ, កម្លាំងត្រូវបានធ្វើការដោយបញ្ជូនទៅផ្នែកកង់ក្រោយ។ អ្នកបើកបរនឹងទទួលបាននូវអារម្មណ៍ថ្មីពីរថយន្ត Toyota Rush ជាមួយនឹងផ្នែកខាងក្នុងដែលបានរចនាឡើងនូវផ្ទៃពណ៌ខ្មៅយ៉ាងស្រស់ស្អាត។



– Maxus D60 2021 តម្លៃ $42,990 បូករួមនឹងការធានារយៈពេល៥ឆ្នាំហើយ វាបានរចនាម៉ូតខាងក្រៅយ៉ាងល្អស្រស់សោភា។ វាមានប្រវែងបណ្តោយ 4,720mm និងប្រវែងទទឹង 1,860mm ដែលវាវែងជាងរថយន្ត Toyota Rush។ វាភ្ជាប់មកជាមួយលក្ខណៈស្តង់ដារដូចជា: ដំបូលលើបើកបែបpanoramic sunroofដ៏ធំ, ទំហំកង់១៩អ៊ីញ, កៅអីអូតូ, ឃ្លុបក្រោយអូតូ, អំពូលLEDប្រភេទDRLព័ទ្ធជុំវិញរថយន្ត, រន្ធខ្យល់ម៉ាស៊ីនត្រជាក់ខាងក្រោយ, កញ្ចក់ចំហៀងអូតូផងដែរ។ នៅផ្នែកខាងក្នុងនៃរថយន្ត Maxus D60 ភ្ជាប់មកជាមួយអេក្រង់កម្សាន្តទំហំ៨អ៊ីញភ្លឺច្បាស់ល្អ និងកៅអីពូកស្បែកដ៏ប្រណីតរួមនឹងសម្ភារៈទន់រលោងពណ៌ខ្មៅលាយពណ៌ឆឺរី ដែលផ្តល់នូវផាសុកភាពនិងប្រណីតភាព។ និយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាផ្តល់ជូននូវពោងខាងមុខនិងចំហៀង, ប្រព័ន្ធហ្វ្រាំងABS, សេនស័រមុខនិងកាំមេរ៉ាក្រោយជំនួយពេលចតរថយន្ត។ រថយន្តMaxus D60ត្រូវបានបំពាក់ដោយម៉ាស៊ីនប្រើសាំងតួបូចំណុះ១.៥T ៤ស៊ីឡាំងដែលបង្កើតកម្លាំងបាន១៦៧hp និងកម្លាំងរមួល២៥០Nm។ វាបានភ្ជាប់ដោយប្រអប់លេខអូតូស្វ័យប្រវត្តិ៧វគ្គ ហើយបញ្ជូនថាមពលទៅនឹងកង់មុខ។


– Mitsubishi Xpander តម្លៃ $34,800: វានឹងក្លាយជារថយន្តដ៏ល្អសម្រាប់មនុស្សមួយចំនួន ដែលមានរបៀបរស់នៅបែបទាន់សម័យ។ វាជារថយន្តមានភាពទំនើប, កម្ពស់ខ្ពស់ពីដីល្អនិងយ៉ាន់កង់បែបស្ព័រ។ ផ្នែកខាងមុខនៃរថយន្ត Xpander បង្ហាញពីខ្សែអក្សរដិតនៃឡូហ្គោនៅចំកណ្តាលអមជាមួយប៉ាណាមុខជាខ្សែសំណាញ់ ដែលមើលទៅពិតជាស្វាហាប់រួមដោយអំពូលLEDនៅសងខាងពិតជាស្រស់ស្អាត។ រថយន្ត Mitsubishi Xpander គឺមានប្រវែងបណ្តោយនិងប្រវែងទទឹងវែងជាងរថយន្ត Toyota Rush ដែលមានប្រវែងបណ្តោយ 4,475mm និងប្រវែងទទឹង 1,750mm។ ទោះជាយ៉ាងណាក៏វាមានប្រវែងតូចជាងរថយន្ត Maxus D60ដែរប៉ុន្តែរថយន្ត Toyota Rush មានកម្ពស់ខ្ពស់ពីដីខ្ពស់ជាងបន្តិចគឺ 1,705 mm។ ផ្នែកខាងក្នុងកាប៊ីនរបស់រថយន្ត Xpander ត្រូវបានរចនាដោយសម្ភារៈប្លាស្ទិកគុណភាពខ្ពស់ហើយកៅអីពូកត្រូវបានគ្របដណ្តប់ដោយស្បែកយ៉ាងស្រស់ស្អាត។ ម៉ូដែលនេះក៏ធានារយៈពេល៣ ឆ្នាំសម្រាប់អតិថិជនផងដែរ។



រថយន្តប្រភេទ៧កៅអី ដែលមានតម្លៃសមរម្យខាងលើនេះ មានលក្ខណៈពិសេសខុសៗគ្នាហើយមើលទៅល្អជាមួយនឹងការរចនារួមទាំងទំហំខុសគ្នាផងដែរ។ នេះគឺជាផ្នែកថ្មីដែលយីហោ Maxus, Toyota និង Mitsubishi កំពុងចាប់ផ្តើមបញ្ចូលគ្នានូវប្រភេទរថយន្តSUV ខ្នាតកណ្តាលជាមួយនឹងប្រណីតភាពនិងស្តង់ដារនៃមុខងារប្រើប្រាស់យ៉ាងពិសេសនិងតម្លៃសមរម្យផងដែរ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?