ព័ត៌មានជាតិ
ប្រធានគណៈកម្មការទី៣រដ្ឋសភា លើកទឹកចិត្តឲ្យអង្គការមិនមែនរដ្ឋាភិបាល ជួយកែប្រែទម្លាប់កសិករ
លោក ឡូយ សុផាត សូមឲ្យអង្គការមិនមែនរដ្ឋាភិបាល ស្តីពីកម្ពុជា ជួយកែប្រែទម្លាប់ប្រជាកសិករ ហើយទទួលបាននូវចំណេះដឹងដាំដុះ ដែលទទួលទិន្នផលខ្ពស់។
នៅក្នុងវេទិកាកសិករថ្នាក់ជាតិ លើកទី៩ ក្រោមប្រធានបទ “កសិករខ្នាតតូច ក្នុងបរិបទកូវីដ-១៩” ក្រោមការរៀបចំដោយអង្គការមិនមែនរដ្ឋាភិបាល ស្ដីពីកម្ពុជា នៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីព្រឹកថ្ងៃទី២១តុលានេះ លោក ឡូយ សុផាត ប្រធានគណៈកម្មការទី៣ រដ្ឋសភា (ប្រធានគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក) បានលើកឡើងថា ក្នុងស្ថានភាពកូវីដនេះ យើងជួបបញ្ហាប្រឈមជាច្រើន ប៉ុន្តែដោយមានវិស័យកសិកម្មនៅទ្រទ្រង់ធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានលំនឹង ហើយជីវភាពប្រជាជនយើងនៅកន្លែងខ្លះនៅតែល្អ។
លោកប្រធានគណៈកម្មការ បានលើកទឹកចិត្តដល់អង្គវេទិកា ចំណុចដែលសំខាន់ក្នុងការពិភាក្សានាពេលនេះ សូមឲ្យផ្តោតការយកចិត្តទុកដាក់ អំពីការកែប្រែទស្សនៈរបស់បងប្អូនប្រជាកសិករយើងធ្វើយ៉ាងណាឲ្យពួកគាត់មានគំនិតកែច្នៃ ពិសេសបណ្ដុះបណ្ដាលជំនាញបច្ចេកទេសដាំដុះឲ្យអស់លទ្ធភាព សម្រាប់គ្រប់ផលិតផលដែលអាចកែច្នៃបាន។
ក្នុងនោះ ដើម្បីបង្កើនតម្លៃបន្ថែមតាមតម្រូវការទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុក។ ដូចកសិករម្នាក់ មានដីតូចនៅស្រុកស្អាង ខេត្តកណ្តាល ដោយមានអង្គការក្រៅរដ្ឋាភិបាល និងដៃគូទីផ្សារ ចុះជួយបណ្ដុះបណ្ដាល ធ្វើឲ្យគាត់មានចំណេះដឹង មានជំនាញដាំដុះ អាចរកចំណូលលើដីតូច រយៈពេលកន្លះឆ្នាំ រកបាន៦០០ដុល្លារ។
មួយទៀត កសិករនៅឃុំពពល ស្រុកត្រាំកក់ ខេត្តតាកែវ កសិករមួយ មានដីជាង១០០០ម៉ែត្រក្រឡា ប៉ុន្តែការផលិត និងការចិញ្ចឹមសត្វរបស់គាត់រកចំណូលជាមធ្យមបានពី ១ ០០០ ដុល្លារឡើង។ ដូច្នេះការជួយឲ្យប្រជាកសិករមានចំណេះដឹង មានជំនាញលើផ្នែកដាំដុះសំខាន់ណាស់ ដែលអង្គវេទិកាយកចិត្តទុកដាក់។
តាមរបាយការណ៍ លោកបណ្ឌិត តឹក វណ្ណារ៉ា នាយកប្រតិបត្តិវេទិកា នៃអង្គការមិនមែនរដ្ឋាភិបាលស្ដីពីកម្ពុជា បានឲ្យដឹងថា វេទិកាឆ្នាំនេះ ប្រារព្ធធ្វើឡើង ក្រោមប្រធានបទ“កសិករខ្នាតតូចក្នុងបរិបទកូវីដ-១៩” ដោយមានអ្នកចូលរួមសរុបចំនួន១៦២នាក់ ដែលអញ្ជើញមកពីតំណាងកសិករ មកពី១៤ខេត្ត/ក្រុង សហគមន៍កសិកម្ម កសិករ ស្ត្រីឆ្នើម យុវជន ជនជាតិដើមភាគតិច តំណាងរដ្ឋសភាជាតិ តំណាងស្ថាប័នរាជរដ្ឋាភិបាល មន្ទីរកសិកម្ម និងមន្ទីរកិច្ចការនារីតាមខេត្តក្នុងតំបន់ ក្រសួងពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ស្ថាប័នសិក្សាស្រាវជ្រាវ វិស័យឯកជន ធនាគារ អ្នកសារព័ត៌មាន ក្នុងគោលបំណងលើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផលរបស់កសិករខ្នាតតូច។
បន្ថែមពីនោះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ ក៏ដូចជាការជំរុញការអនុវត្តគោលនយោបាយដែលពាក់ព័ន្ធ ជាពិសេសយន្តការគាំទ្រកសិករខ្នាតតូច ឆ្លើយតបផលប៉ះពាល់ នៃកូវីដ-១៩ និងពង្រឹង កិច្ចសហការ និងភាពជាដៃគូ។ ដើម្បីគាំទ្រកសិករខ្នាតតូច លើការវិនិយោគវិស័យកសិកម្ម និងកសិធុរៈកិច្ចក្នុងស្ថានភាព និងក្រោយការរីករាលដាល នៃជំងឺកូវីដ-១៩៕
អត្ថបទ ៖ ប៉ាល់ សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៩ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ