ព័ត៌មានជាតិ
រយៈពេលជិត១ខែនេះ កម្មកររោងចក្រជាង១ពាន់នាក់ហើយ បានឆ្លងជំងឺកូវីដ១៩
នៅក្នុងរយៈពេល១ខែនេះ មានបងប្អូនកម្មករកម្មការិនី ធ្វើការនៅតាមរោងចក្រសហគ្រាសនានាប្រមាណជាង១ពាន់នាក់ហើយ បានឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
យោងតាមរបាយការណ៍របស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី ២១ ខែមីនា ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានកម្មករកម្មការិនីបម្រើការងារនៅតាមសហគ្រាសនានាចំនួន១០២៣នាក់ហើយ ត្រូវបានរកឃើញមានវិជ្ជមាន កូវីដ១៩។ តាមរបាយការណ៍ដដែល បើគិតត្រឹមយប់ថ្ងៃទី១៧ខែមេសាឆ្នាំ២០២១កន្លងទៅនេះ មានរោងចក្រសហគ្រាសនៅភូមិសាស្ត្ររាជធានីភ្នំពេញចំនួន៦១ទីតាំងហើយ ដែលមានកម្មករនិយោជិតឆ្លងជំងឺកូវីដ១៩។ ក្នុងចំណោមរោងចក្រទាំង៦១នោះ រោងចក្រក្នុងវិស័យកាត់ដេរមានឆ្លងច្រើនជាងគេ ប្រមាណជិត១ពាន់នាក់ ដូចជារោងចក្រកាត់ដេរឌីនហាន មានកម្មករឆ្លងជាង៦០០នាក់និងរោងចក្រហ្វជួនណាមានឆ្លងជាង២០០នាក់។

មូលហេតុដែលបណ្តាលឲ្យកម្មករកម្មការិនីមានឆ្លងច្រើនបែបនេះ ដោយសារភាគច្រើនពួកគេបានប្រើប្រាស់មធ្យោបាយធ្វើដំណើររួមគ្នាច្រើន រីឯកន្លែងធ្វើការវិញមិនបានរក្សាគម្លាតឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលឡើយ។ ដោយសារមានផ្ទុះលើរោងចក្រសហគ្រាសនិងអាជីវករ នៅតាមផ្សារនានាបានធ្វើឲ្យរដ្ឋាភិបាលសម្រេចបិទខ្ទប់រាជធានីភ្នំពេញនិងក្រុងតាមខ្មៅខេត្តកណ្តាល រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យថ្ងៃទី១៥ ខែមេសារហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។
គួរបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៧០១៣ នាក់អ្នកជាសះស្បើយចំនួន ២៥២៤ នាក់អ្នកកំពុងព្យាបាលចំនួន៤៤៣៩ នាក់និងអ្នកស្លាប់ចំនួន៤៥ នាក់៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ លទ្ធផលចេញហើយ បិទផ្សារកណ្តាល តេស្តអាជីវករទាំងយប់ឆ្លងជិត ៥០ នាក់

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង