Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិប្រកាសរកឃើញនាយទាហាន២នាក់ឆ្លងជំងឺកូវីដ-១៩

បានផុស

នៅ


នាយទាហានចំនួន២នាក់ ម្នាក់មានឋានៈថ្នាក់ឧត្តមសេនីយ៍ទោ និងម្នាក់ទៀតថ្នាក់ វរសេនីយទោ ត្រូវបានរកឃើញមានវិជ្ជមានវីរុសកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមក្រសួងការពារជាតិបានឲ្យដឹងថានាយទាហាន២នាក់នោះមានឈ្មោះ ភៀក ប៊ុនឈឿន អត្តលេខ០១៣៦៨៥ ឋានន្តរសក្តិឧត្តមសេនីយ៍ទោ មុខងារ នាយករងនាយកដ្ឋានកិច្ចការរដ្ឋបាល អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
មាន​​ទីលំនៅ​ ភូមិមិត្តភាព​សង្កាត់​ឫស្សីកែវ​ខណ្ឌ​ឫស្សីកែវ​រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី​១៧ ខែមេសា ឆ្នាំ២០២១ និងម្នាក់ទៀតកញ្ញា អ៊ួង សុវ៉ាន់ដារ៉ា អត្តលេខ១៩២០០៦ ឋានន្តរសក្តិ វរសេនីយ៍ទោ មុខងារ​នាយផ្នែកកិច្ចការនារី ការិយាល័យអប់រំចិត្តសាស្ត្រ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ ទីលំនៅបច្ចុប្បន្នភូមិទូលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១៩ខែមេសាឆ្នាំ២០២១ ។

ក្រសួងបានណែនាំដល់នាយទាហាន ពលទាហាន ដែលទាមទារឱ្យនាយទាហាន នាយទាហានរង និងពលទាហាន និងអ្នកពាក់ព័ន្ធដោយផ្ទាល់ ឬ ដោយប្រយោល ត្រូវអនុវត្តតាមវិធានការការពាររបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន។
ក្រសួងការពារជាតិ បានបញ្ជាក់ថា អ្នកជំងឺទាំង២នាក់ ធ្លាប់បានចាក់វ៉ាក់សាំងចំនួន២លើករួចហើយ ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ នាទីutes មុន

Justin ស្រាប់តែ Unfollow ភរិយានិងប៉ាក្មេក ខណៈគេសង្ស័យថា ចំណងអាពាហ៍ពិពាហ៍រង្គោះរង្គើ

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ឥណ្ឌូណេស៊ីពិន័យ Google ជាង ១២ លាន​ដុល្លារ ដោយ​ចោទពីបទ «អនុវត្តអាជីវកម្មមិន​ស្មើភាពគ្នា»

ចរាចរណ៍៨ នាទីutes មុន

រថយន្តកូរ៉េដឹកជ្រូក បើកគេចម៉ូតូឆ្លងផ្លូវ ជ្រុលបុកខឿនចែកទ្រូងផ្លូវខ្ទាតប៉ះម៉ូតូដួល របួសធ្ងន់ម្នាក់

ព័ត៌មានជាតិ១៣ នាទីutes មុន

ក្រសួងកសិកម្ម ឧបត្ថម្ភថវិកា ២៥០០ ដុល្លារ ជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងនៅស្រុកឆ្លូង

ព័ត៌មានជាតិ១៦ នាទីutes មុន

រដ្ឋកំពុងរៀបចំផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តកំពង់ធំ ឱ្យជាគោលដៅកម្សាន្តអន្តរខេត្ត

Sokha Hotels

ព័ត៌មានពេញនិយម