ព័ត៌មានជាតិ
ចុះយកសំណាកកម្មករកម្មការិនី៩៥នាក់បន្ថែមទៀត បន្ទាប់ពីមានកម្មករ២នាក់ម្ដាយកូនមានវិជ្ជមានកូវីដ-១៩
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែមេសា នេះថា បន្ទាប់ពីទទួលបានព័ត៌មានពីស្ត្រីឈ្មោះ ហង់ ស៊ីម មានវិជ្ជមានកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ស្ត្រីខាងលើនេះបានប្រាប់ថា មានកូនប្រុសរបស់គាត់ឈ្មោះ រៀម សារ៉ាក់ អាយុ១៨ឆ្នាំ កំពុងធ្វើការនៅរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច។

ករណីនេះលោកអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ឆ្នាំង បានបញ្ជូនក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត ចុះទៅយកសំណាកពីកម្មករកម្មការិនីចំនួន៩៥នាក់ (ប្រុស៥នាក់) នៅរោងចក្រខាងលើ នៅព្រឹកថ្ងៃទី១៩ ខែមេសា នេះជាបន្ទាន់ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវី១៩។

ដោយឡែកលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ស្រុកកំពង់ត្រឡាចបានឲ្យដឹងថា ក្រោយពីបានទទួលបានការណែនាំរបស់លោកអភិបាលខេត្ត ក្រុមការងាររបស់លោកបានចុះមកពិនិត្យមើលរោងចក្រ ហឹរ៉ាយហ្សិន អៅដរ (ខេមបូឌា) ដើម្បីស្រាវជ្រាវរកកម្មករកម្មការិនីដែលបានពាក់ព័ន្ធជាមួយនឹងយុវជនវិជ្ជមានកូវីដ-១៩ខាងលើ ឲ្យក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្ត ។

ចំណែក កម្មករកម្មការិនីទាំងអស់ត្រូវបានតំណាងក្រុមហ៊ុនអនុញ្ញាតឲ្យពួកគាត់នៅធ្វើចត្តាឡីស័កក្នុងអគាររោងចក្រនេះតែម្ដង ដោយរៀបចំឱ្យពួកគាត់មានកន្លែងស្នាក់នៅឲ្យបានសមរម្យ មានទាំងអាហារហូបចុក ។
លោកអភិបាលស្រុក ក៏បានធ្វើការផ្ដាំផ្ញើដល់បងប្អូនកម្មករ កម្មការិនីដែលស្នាក់នៅធ្វើចត្តាឡីស័កក្នុងរោងចក្រទាំងអស់គ្នា សូមមានការតស៊ូអត់ធ្មត់រយះពេល១៤ថ្ងៃ ដោយត្រូវរក្សាគម្លាត អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើអនាម័យខ្លួនប្រាណ ឧស្សាហ៍លាងដៃ នឹងសាប៊ូ ឬអាល់កុល ឲ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ឱ្យបានកុំឱ្យជំងឺកូវី១៩ រាលដាលចូលក្នុងសហគមន៍បន្តទៀត ៕
អត្ថបទ ៖ ឈៀងថារិទ្ធ







-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព