ព័ត៌មានជាតិ
អាជ្ញាធរដាក់កម្លាំងល្បាតតាមភូមិនៅតំបន់ក្រហម ឃ្លាំមើលអ្នកចេញពីផ្ទះ និងជួបជុំផឹកស៊ី
វិធានការណ៍ដ៏ក្តៅគគុកត្រូវបានអនុវត្តទៅលើតំបន់បិទខ្ទប់ពិសេសតំបន់(ក្រហម)ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ជាក់ស្តែងនៅថ្ងៃទី២០ ខែមេសានេះ អាជ្ញាធរសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលតម្រួតបទបញ្ជារបានចុះល្បាតតាមខ្នងផ្ទះ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះ ព្រោះជាតំបន់ក្រហមដែលជាទីកន្លែងដែលជំងឺកូវីដ១៩កំពុងឆ្លងរាលដាលពេញបន្ទុក។
លោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យដឹងថា ថ្ងៃនេះអាជ្ញាធរសង្កាត់រួមទាំងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បានសហការណ៍ជាមួយកម្លាំងនគរបាលតម្រួតបទបញ្ជារបានចុះល្បាតតាមបណ្តាភូមិក្នុងមូលដ្ឋានសង្កាត់ដើម្បីមានវិធានការណ៍ទៅលើអ្នកចេញពីផ្ទះដោយគ្មានមូលហេតុ ពិសេសអ្នកជួបជុំផឹកស៊ី។
លោកចៅសង្កាត់រងបន្តថា ក្នុងពេលចេញល្បាតនាថ្ងៃនេះ គឺពុំបានឃើញបងប្អូនប្រជាពលរដ្ឋណាម្នាក់ចេញដើរពីផ្ទះឡើយ។ ដូច្នេះអាជ្ញាធរមានសង្ឃឹមជឿជាក់ទៅលើបងប្អូនប្រជាពលរដ្ឋថា លោកនឹងចូលរួមគោរពតាមសេចក្តីណែនាំពីសាលារាជធានីភ្នំពេញ ដើម្បីទប់ស្កាត់កុំឲ្យជំងឺកូវីដ១៩នេះឆ្លងរាលដាលបន្ថែមទៀត។
លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា បើសិនជាកម្លាំងល្បាតប្រទះឃើញបងប្អូនប្រជាពលរដ្ឋណានៅបន្តរឹងរូសមិនស្តាប់តាមការណែនាំរបស់សាលារាជធានីភ្នំពេញនោះ គឺកម្លាំងចម្រុះនឹងធ្វើការឃាត់ខ្លួនរួចរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការដោយមិនលើកលែងឡើយ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបើពុំចាំបាច់សូមកុំចេញពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ៕
អត្ថបទ ៖ នរា
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ព្រលានយន្តហោះអន្តរជាតិតេជោសាងសង់បាន ៩២% ចំណាយថវិកាអស់ជាង ១,៣ ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន