Connect with us

ព័ត៌មានអន្ដរជាតិ

ការ​វាយ​ប្រហារ​ថ្មី​បំផុត​ យោធា​មីយ៉ាន់ម៉ា​កំពុង​ប្តឹង​ និង​តាម​ចាប់​ខ្លួន​វេជ្ជបណ្ឌិត​រាប់រយនាក់

បានផុស

នៅ

របប​យោធា​មីយ៉ាន់ម៉ា​​បាន​កំពុង​បង្ក្រាប​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​ដែល​ចេញ​តវ៉ា ខណៈ​មិន​ដល់​មួយ​សប្តាហ៍​ផង​​បាន​ដាក់​បណ្តឹង​​ទៅ​លើ​វេជ្ជបណ្ឌិត​​១៣៩​នាក់​ក្រោម​​ការ​ចោទ​ប្រកាន់​​ពី​បទ​ញុះញង់ និង​​​កំពុង​តាម​​ចាប់​ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ផ្សាយ​ថា ការ​វាយ​ប្រហារ​ចុង​ក្រោយ​បំផុត​របស់​របប​យោធា​​មីយ៉ាន់ម៉ា​ទៅ​លើ​ក្រុម​គ្រូ​ពេទ្យ​ដែល​បាន​ចេញ​តវ៉ា​​​ចាប់​ផ្តើម​កាល​ពី​អង្គារ​ជា​មួយ​នឹង​សេចក្តី​ប្រកាស​​​នៃ​ពាក្យ​បណ្តឹង​​ទៅ​លើ​វេជ្ជបណ្ឌិត​១៩​រូប​ ក្នុង​នោះ​មាន​ទាំង​នាយក​ម្នាក់​​នៅ​ក្រសួង​សុខាភិបាល​​ផង​ដែល​ចោទ​ថា បាន​ជំរុញ​ឲ្យ​បុគ្គលិក​រដ្ឋាភិបាល​ផ្សេង​ទៀត​​ចូល​​រួម​ចលនា​ស៊ីវិល​ដើម្បី​ប្រឆាំង (CDM) និង​គាំទ្រ​ទៅ​លើ​រដ្ឋាភិបាល​ស្រមោល​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​សមាជិក​សភា​បណ្តេញ​ចេញ។

ចាប់​តាំង​ពី​ថ្ងៃ​អង្គារ៍​មក របប​យោធា​មីយ៉ាន់ម៉ា​មាន​​បញ្ជី​​ឈ្មោះ​ប្តឹង​​ទៅ​លើ​វេជ្ជបណ្ឌិត​១៣៩​នាក់ និង​បាន​កំពុង​មាន​ជា​បន្ត​បន្ទាប់​ទៀត។

របប​យោធា​និយាយ​ថា នឹង​មាន​ច្រើន​ទៀត។ ​នៅ​ក្នុង​បញ្ជី​ឈ្មោះ​មាន​អ្នក​ត្រួត​ពិនិត្យ​វេជ្ជសាស្ត្រ គ្រូ​ពេទ្យ​ឯកទេស និង​ជំនួយ​ការ​វេជ្ជបណ្ឌិត​​​ជា​ដើម​ដែល​បាន​​ធ្វើ​កូដកម្ម​នៅ​មន្ទីរ​ពេទ្យ​រដ្ឋ​ក្នុង​ទី​ក្រុង​ធំ​ៗ​ដូច​ជា យ៉ាំងហ្គោន​ និង​ម៉ាន់ដាឡាយ ព្រម​ទាំង​​នៅ​តាម​ខេត្ត​ទូទាំង​ប្រទេស។

យោង​តាម​សេចក្តី​ប្រកាស​ប្រចាំ​ថ្ងៃ​របស់​របប​យោធា​ថា ក្រុម​វេជ្ជបណ្ឌិត​ត្រូវ​បាន​ចោទ​ប្រកាន់​តាម​មាត្រា​៥០៥ (A)​នៃ​ក្រម​ព្រហ្មទណ្ឌ។ ប្រសិន​បើ​ចាប់​ខ្លួន​បាន និង​រក​ឃើញ​មាន​កំហុស​ វេជ្ជបណ្ឌិត​ម្នាក់​ៗ​អាច​នឹង​​ជាប់ពន្ធនាគារ​៣​ឆ្នាំ។​

ការ​ខិត​ខំ​ប្រឹង​ប្រែង​លើ​ការ​ចោទ​ប្រកាន់ និង​ចាប់​ខ្លួន​គឺ​ជា​ការ​គំរាម​កំហែង​លើ​ក្រុម​វេជ្ជបណ្ឌិត​ដែល​មាន​នៅ​ក្នុង​បញ្ជី។ វា​ក៏​ជា​សក្ខីភាព​មួយ​ដែល​បង្ហាញ​ថា របប​នេះ​មាន​ការ​ប្រឆាំង​ខ្លាំង​ពី​ក្រុម​គ្រូ​ពេទ្យ។

បន្ទាប់​ពី​រដ្ឋ​ប្រហារ​១​កុម្ភៈ​មក ក្រុម​វេជ្ជបណ្ឌិត គិលានិប្បដ្ឋាក ​និង​បុគ្គលិក​​វិស័យ​សុខាភិបាល​ទូទាំង​ប្រទេស​រាប់​រយ​នាក់​​បាន​​ចូល​រួម​ចលនា​ស៊ីវិល​ដើម្បី​​ប្រឆាំង។ ពួក​គាត់​បានចាក​ចេញ​ពី​មន្ទីរ​ពេទ្យ​ដើម្បី​ចេញ​តវ៉ា​នៅ​តាម​ដង​ផ្លូវ​ដើម្បី​ទាម​ទារ​ឲ្យ​ដោះ​លែង​​មេដឹក​នាំ​ប្រទេស​គឺ​លោក​ប្រធានាធិបតី​ U Win Myint និង​ទី​ប្រឹក្សា​ររដ្ឋ​លោក​ស្រី អ៊ុងសាន ស៊ូជី ព្រម​ទាំង​មេដឹក​នាំ​ផ្សេង​ៗ​ទៀត​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន។

ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈ​មក មន្ទីរ​ពេទ្យ​ជិត​១ភាគ​៣​នៃ​មន្ទីរ​ពេទ្យ​រដ្ឋ​ចំនួន​១២៦២​កន្លែង​​លែង​ដំណើរ​ការ​ជិត​៣​សប្តាហ៍៕


ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម