Connect with us

KPT+

ហេតុអ្វី​តន្ត្រី​ ត្រូវ​ទុក​ថាជា​ឱសថ​ព្យាបាល​មនុស្ស​បាក់​ទឹកចិត្ត​បាន

បានផុស

នៅ

តន្ត្រី​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​លើ​រាងកាយ​ និង​ចិត្ត​របស់​មនុស្ស។ ការ​ព្យាបាល​ដោយ​ប្រើ​តន្ត្រី​គឺ​ជា​វិស័យ​ថែទាំ​សុខភាព​ដែល​​កំពុង​កើន​ឡើង ​ហើយ​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ព្យាបាល​មនុស្ស​ដែល​មាន​ជំងឺ​បាក់ទឹកចិត្ត។

ជា​ញឹកញាប់​គេ​ប្រើ​តន្ត្រី​ដើម្បី​បញ្ចៀស​ការ​ធ្លាក់​ទឹកចិត្ត​ និង​បង្កើន​ភាព​ស្ងប់ស្ងាត់​ព្រមទាំង​​បន្ធូរ​ភាព​តានតឹង​នៃ​សាច់ដុំ។

ខាងក្រោម​នេះ​​ជា​អត្ថប្រយោជន៍​របស់​តន្ត្រី​ ​មនុស្ស​គ្រប់​វ័យ៖

១. តន្ត្រី​ជួយ​ឲ្យ​អារម្មណ៍​ស្ងប់​ល្អ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមែន​ជា​រឿង​ចម្លែក​ទេ​ដែល​មន្ទីរពេទ្យ​ជា​ច្រើន​កំពុង​ប្រើ​វិធី​ព្យាបាល​ដោយ​ប្រើ​តន្ត្រី​ជា​ថ្នាំ​សម្រាប់​ការ​គ្រប់គ្រង​ការ​ឈឺចាប់ ​និង​ការ​ប្រើប្រាស់​ផ្សេងៗ។ លើស​ពី​​នេះ​ទៅ​ទៀត​ តន្ត្រី​ដែល​មក​ពី​វប្បធម៌​មួយ​ចំនួន​ធំ​ មាន​ឥទ្ធិពល​ព្យាបាល​ខុស​ៗ​គ្នា​ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ចូលចិត្ត​ស្ដាប់​តន្ត្រី​នៃ​វប្បធម៌​ផ្ទាល់ខ្លួន​របស់​ពួកគេ ​ព្រោះ​ពួកគេ​យល់​ថា​ វា​មានប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​និង​បន្ធូរ​អារម្មណ៍​តានតឹង ហើយ​អាច​ឲ្យ​ការ​ធ្វើ​សមាធិ​ស្ងប់ចិត្ត​បាន​ល្អ។

. តន្ត្រី​​ប្រៀប​ដូច​ជា​មនោគមវិជ្ជា

មនុស្ស​គ្រប់គ្នា​ដឹង​ថា​ប្រភេទ​តន្ត្រី​ផ្សេងៗ​និង​មាន​របៀប​ខុស​គ្នា។ ប្រសិន​បើ​ប្រៀបធៀប​តន្ត្រី​បុរាណ​និង​សម័យ​ នោះ​តន្ត្រី​បុរាណ​ប្រាកដ​ជា​ធ្វើ​ឲ្យ​មនុស្ស​មាន​អារម្មណ៍​ធូរស្រាល ​ស្រស់ស្រាយ ​ចំណែក​ចម្រៀង​សម័យ​ទំនើប​ភាគច្រើន​គឺ​តែ​ធ្វើ​ឲ្យ​ចង្វាក់​បេះដូង​យើង​លោត​ញាប់។

បើ​ចង្វាក់​បេះដូង​លោត​ញាប់​អាច​ធ្វើ​ឲ្យ​យើង​ថប់បារម្ភ​ ហើយ​ខួរក្បាល​ក៏​មិនសូវ​ដំណើរការ​ល្អ​ដែរ។ តន្ត្រី​អាច​ផ្លាស់ប្ដូរ​ថាមពល​របស់​មនុស្ស​ ពី​ការ​ខឹង​ទៅ​សប្បាយ ​ដូច្នេះ​ត្រូវ​ព្យាយាម​ស្ដាប់​តន្ត្រី​ដែល​ធ្វើ​ឲ្យអារម្មណ៍​របស់​យើង​បាន​ធូរស្បើយ​មកវិញ។

៣. ​តន្ត្រី​បង្កើន​អារម្មណ៍​ដល់​មនុស្ស

នេះ​មិនមែន​ជា​រឿង​គួរ​ឲ្យភ្ញាក់ផ្អើល​ទេ​ ដែល​តន្ត្រី​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយ​នឹង​អារម្មណ៍​របស់​មនុស្ស។ មនុស្ស​គ្រប់គ្នា​ដឹង​ថា​ការ​ស្ដាប់​តន្ត្រី​នៅ​ពេល​មាន​អារម្មណ៍​មិន​ល្អ​ អាច​ផ្ដល់​នូវ​ការ​ធូរស្បើយ។ អ្វី​ដែល​មនុស្ស​ភាគច្រើន​មិន​ធ្លាប់ស្គាល់​នោះ​គឺ​ថា​ តន្ត្រី​ក៏​អាច​នាំ​មក​នូវ​ស្ថានភាព​វិជ្ជមាន​បន្ថែម​ទៀត​ ជួយ​រក្សា​ភាព​តានតឹង​និង​ការ​ថប់បារម្ភ។

តន្ត្រី​ក៏​ជួយ​មនុស្ស​ជម្នះ​ការ​លំបាក​ក្នុង​ជីវិត​ដែរ។ អ្នក​វិទ្យាសាស្ត្រ​ជា​ច្រើន​បាន​រក​ឃើញ​ថា ​មនុស្ស​អាច​ជំរុញ​អារម្មណ៍​របស់​ពួកគេ​ដោយ​គ្រាន់​តែ​ស្ដាប់​តន្ត្រី​សុទិដ្ឋិនិយម។ តន្ត្រី​មាន​ថាមពល​ធ្វើ​ឲ្យ​យើង​ញញឹម​ រាំ​តាម​ និង​ពេល​ខ្លះ​វា​អាច​ធ្វើ​ឲ្យ​យើង​ស្រក់​ទឹកភ្នែក​ ជា​ពិសេស​ប្រសិន​បើ​យើង​ជា​មនុស្ស​ដែល​មាន​មនោសញ្ចេតនា​ជ្រៅជ្រះ។

. មាន​ឥទ្ធិពល​លើ​ខួរក្បាល

យោង​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ​ តន្ត្រី​បង្កើត​សំឡេង​រំ​ញ័រ​ដែល​អាច​ជំរុញ​ដល់​ប្រព័ន្ធ​ខួរក្បាល​របស់​មនុស្ស​គ្រប់​វ័យ។ ភាគច្រើន​អាស្រ័យ​លើ​ល្បឿន​នៃ​ចង្វាក់​តន្ត្រី​ដែល​យើង​បាន​ស្ដាប់​ ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​ប្រុងប្រយ័ត្ន​ក្នុង​ការ​ស្ដាប់ ​បើ​សិន​យើង​លើស​កំណត់។

៥. តន្ត្រី​ស្ថិត​ក្នុង​លក្ខន្តិកៈ​នៃ​សុខភាព

តន្ត្រី​ជួយ​សះស្បើយ​នូវ​ស្ថានភាព​អារម្មណ៍​និង​រាងកាយ​ផ្សេងៗ​គ្នា​របស់​មនុស្ស។ ហើយ​តន្ត្រី​ក៏​បាន​ជំរុញឲ្យមាន​ការ​កើន​ឡើង​នូវ​សុខុមាលភាព​ផង​ដែរ។

ការ​ព្យាបាល​ដោយ​ប្រើ​តន្ត្រី​ អាច​ជួយ​សម្រួល​ដល់​ជំងឺ​វង្វេងវង្វាន់​ គេង​មិន​លក់​ និង​ជំងឺ​សរសៃប្រសាទ។ អ្នក​ដែល​ទទួលរង​ពី​ជំងឺ​ធ្លាក់​ទឹកចិត្ត ​គួរ​តែ​ស្ដាប់​តន្ត្រី​ដែល​ពួកគេ​ចូលចិត្ត៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ធ្វើ​យ៉ាងម៉េច​ដើម្បី​រកខ្លួនឯង​ឃើញ ​នៅ​ក្នុង​ពិភពលោក​នេះ​ ថា​អ្នក​ជា​នរណា

ចុចអាន៖រៀន​ដោះលែង​កំហឹង​តាម​វិធី​ត្រឹមត្រូវ​ ដោយ​មិន​ធ្វើ​ឲ្យ​​អ្នក​ដទៃ​ឈឺចាប់​ជាមួយ​យើង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទីutes មុន

សួនផ្កាសិប្បនិម្មិត កំពុងទាក់ទាញទេសចរទៅកម្សាន្ដ

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ត្រាំ បញ្ជូនទ័ព ១ ៥០០នាក់ ទៅព្រំដែនម៉ិកស៊ិក ដើម្បីបង្ក្រាបជនអន្តោប្រវេសន៍

សន្តិសុខសង្គម១ ម៉ោង មុន

ផ្លូវមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគ ក្លាយជាកន្លែងគំនរសំរាម ខណៈអាជ្ញាធរថា នឹងដាក់កម្លាំងឃ្លាំមើលអ្នកលួចចោល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ១២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ ចេញបញ្ជាដាក់ទោសប្រហារជីវិត អ្នកណាសម្លាប់មន្ត្រី និងជនអន្តោប្រវេសន៍ដែលប្រព្រឹត្តអំពើឧក្រិដ្ឋកម្ម

Sokha Hotels

ព័ត៌មានពេញនិយម