ព័ត៌មានជាតិ
គិតត្រឹមថ្ងៃទី២០មេសា ខេត្តស្វាយរៀង យកសំណាកមនុស្សជាង៤ពាន់នាក់
លោកបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរពេទ្យខេត្តស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី២១មេសានេះថា គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានយកសំណាក់ពីអ្នកពាក់ព័ន្ធផ្ទាល់និងប្រយោលទាន់និងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈប្រមាណជាង៤ពាន់នាក់ ទៅធ្វើតេស្តរកជំងឺកូវីដ១៩ ក្នុងនោះមានសំណាកជាង៣០០នាក់ រកឃើញមានវិជ្ជមានកូវីដ១៩។
លោកបណ្ឌិត បានបន្តថា ក្នុងចំណោមសំណាកជាង៤ពាន់នាក់ ក្នុងនោះយកសំណាកលើកទី១ សរុបចំនួន២២៩៤នាក់ ស្រី៨៣៩នាក់។ យកសំណាកលើកទី២សរុបចំនួន១៧២៦នាក់ ស្រី ៦៥០នាក់។ យកសំណាកលើកទី៣ សរុបចំនួន១៦នាក់ ស្រី៩នាក់និងយកសំណាកតាមដានអ្នកជំងឺសម្រាកពេទ្យបានចំនួន៤៨នាក់ ស្រី២១នាក់។ លោកបណ្ឌិត បានបន្តទៀតថា គិតត្រឹមថ្ងៃទី២០មេសានេះ ខេត្តស្វាយរៀង មានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍សរុប ៣០៧នាក់ស្រី១២៤នាក់ ក្នុងនោះជនជាតិខ្មែរចំនួន២៧២នាក់ និងជនជាតិបរទេសមានចំនួន៣៦នាក់និងមានអ្នកជំងឺជាសះស្បើយសរុបចំនួន៩១នាក់ ស្រី៣៩នាក់និងមានអ្នកជំងឺជាស្ត្រី១នាក់ស្រី។
លោកបណ្ឌិត កែរ រដ្ឋា បានបញ្ជាក់ថា អ្នកជំងឺទាំងនោះ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ស្វាយជ្រំ មន្ទីរពេទ្យ បង្អែក សាមគ្គី រំដួលនិងមណ្ឌលព្យាបាលកូវីដ-១៩ក្រុងបាវិត។ លោកបណ្ឌិតបានឲ្យដឹងទៀតថា ចំពោះ ក្រុមគ្រូពេទ្យព្យាបាល នៅក្នុងមណ្ឌលព្យាបាលក្រុងបាវិតនេះ មន្ទីរសុខាភិបាលបានចល័តពីមន្ទីរពេទ្យផ្សេងៗ ក្នុងខេត្តមកជួយដោយប្តូរវេនវិលជុំ១៤ថ្ងៃម្តង៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បិទខ្ទប់ភូមិជ្រោងស្តៅ រកឃើញអ្នកវិជ្ជមានកូវីដ១៩ ប៉ះពាល់ជាមួយមនុស្សច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»