Connect with us

ព័ត៌មានជាតិ

សមត្ថកិច្ច​នឹងប្រើរំពាត់វាយពលរដ្ឋណា ដែលផ្គើន​នឹង​បម្រាម​​នៅ​តំបន់​ក្រហម​

បានផុស

នៅ

​​លោក វរសេនីយ៍ឯក សាន សុខ​សីហា​ អ្នកនាំពាក្យ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃនេះ​ថា ​ចាប់ពី​ពេលនេះ​ទៅ​សមត្ថកិច្ច​កិច្ច​នឹង​ប្រើ​ធម៌​ក្តៅ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​ក្រ​ហម ​ឬ​តំបន់​ងាយ​រងគ្រោះ​ណា​ដែល​ផ្គើន​ទៅនឹង​បម្រាម​ និង​ច្បាប់​របស់​រាជរដ្ឋាភិបាល​ក្នុង​កំឡុង​បិទខ្ទប់​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរ​បញ្ជាក់ថា ​នៅតាម​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ នាពេល​ថ្មីៗ​នេះ​គេ​សង្កេតឃើញ​មាន​សមត្ថកិច្ច​នៅ​តាម​ដងផ្លូវ​ បានធ្វើ​ការដេញ​វាយ​ប្រជាពលរដ្ឋ​ដោយ​រំពាត់​ ដែល​មិន​គោរព​តាម​បម្រាម​របស់​រដ្ឋា​ភិ​បាល​ និង​ឃើញ​សមត្ថកិច្ច​ដាក់​រំពាត់​នៅតាម​ប៉ុស្តិ៍ត្រួតពិនិត្យ ​និង​កាន់​ជិះម៉ូតូ​តាមផ្លូវ​នានា ​ដើម្បី​វាយ​ពលរដ្ឋ​ដែល​ចេញ​ក្រៅ​ផ្ទះ​ដោយ​គ្មាន​លិខិតអនុញ្ញាត​ត្រឹមត្រូវពី​អាជ្ញាធរ​។​

លោក​វរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្តថា​ «​សំខាន់បំផុត​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្រហម​និង​ងាយ​រងគ្រោះ​ដែលមានការ​រាលដាល​ឆ្លង​កូ​វីដ​១៩​ យើង​ត្រូវតែ​ប្រើ​ធម៌​ក្តៅ​ដើម្បី​ចូលរួម​បង្ការ​ទប់​ស្កាត់​ការឆ្លង ​ប្រសិន​បើ​គាត់​នៅតែ​មិន​ស្ដាប់​ផ្គើន​នឹង​បម្រាម​ និង​ច្បាប់​របស់​រដ្ឋាភិបាល​ទៀត​យើង​នឹង​អនុ​វត្ត​តាម​ហ្នឹងហើយ​»​។​

លោក​បាន​បន្តទៀតថា ​វិធាន​ការដែល​ត្រូវអនុវត្ត​នោះ​មាន​ចំនួន​៣​ គឺ​ទី​១​យើង​នឹង​គំ​ញើញគាត់​ជា​លក្ខណៈ​ដោយ​វាយ​នឹង​រំពាត់ ​ដើម្បី​ឲ្យ​រាងចាល​ ទី​២​ចាប់គាត់​ទៅ​ពិន័យ​អន្តរ​កាល​ និង​ទី​៣​អា​ច​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​តែម្តង​។​

លោកវរសេនីយ៍ឯក សាន សុខ​សីហា បាន​បន្ថែមថា ​យ៉ាងណាក៏ដោយ​ចំពោះ​តំបន់​ដែល​មិន​រង​នូវ​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​ជំងឺកូ​វីដ​១៩​ទេ​ សមត្ថកិច្ច​និង​អាជ្ញាធរ​មូលដ្ឋាន​នៅតាម​គោលដៅ​នៅ​រាជធានី​ភ្នំពេញ​តែងតែយោគយល់​ ដោយ​ធ្វើ​ការណែនាំ​ការអប់រំ​ពួកគាត់​។​ ប៉ុន្តែ​នៅតែ​អនុវត្ត​ទៅតាម​វិធានការ​រដ្ឋបាល​របស់​រាជរដ្ឋាភិបាល ​ប្រសិនបើ​បុគ្គល​នោះ​នៅតែ​ផ្គើន​នឹង​បម្រាម​និង​ច្បាប់​ដែល​បានដាក់ចេញ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម