KPT+
៥ ចំណុចលេចធ្លោរបស់ព្រះនាង Sirivannavari Nariratana បុត្រីមួយអង្គរបស់ស្ដេចថៃបច្ចុប្បន្ន
ព្រះនាង Sirivannavari Nariratana មានព្រះជន្ម ៣៣ វស្សា ជាស្ត្រីម្នាក់ដែលមានទេពកោសល្យជាច្រើន។ ព្រះនាងជាខ្សែរាជវង្សដែលមានការច្នៃប្រតិដ្ឋផ្ទាល់ខ្លួនខ្ពស់ និងចេះកីឡាជាច្រើនផងដែរ។ ទាំងនេះជារឿងខ្លះៗដែលអ្នកប្រហែលជាមិនធ្លាប់ដឹងពីព្រះនាង Sirivannavari Nariratana៖
១. ព្រះនាងជាបុត្រីតែម្នាក់គត់របស់ព្រះរាជាថៃ Vajiralongkorn ជាមួយអតីតមហេសី Sujarinee Vivacharawongse

ព្រះមាតារបស់ព្រះនាង Sirivannavari Nariratana ជាអតីតមហេសីទី ២ របស់ព្រះរាជា Vaj Vajiralongkorn ។ ទ្រង់ទាំងពីរបានរៀបការជាមួយគ្នារយៈពេលពីរឆ្នាំ មុនពេលព្រះអង្គលែងលះដោយចោទប្រកាន់ព្រះមហេសីពីបទផិតក្បត់។ បន្ទាប់មកអតីតមហេសី Sujarinee បានភៀសព្រះកាយទៅកាន់ប្រទេសអង់គ្លេសជាមួយបុត្រា ៤ អង្គ និងបុត្រីរូបនេះ។ ក្រោយមកព្រះរាជាបានបញ្ជាឲ្យព្រះនាងវិលត្រឡប់ចូលប្រទេសថៃ ប៉ុន្តែព្រះមាតា និងព្រះរាមបានផ្លាស់ទៅសហរដ្ឋអាមេរិក។
២. ព្រះនាងជាអ្នកច្នៃម៉ូដ

ព្រះនាងមានម៉ូដសម្លៀកបំពាក់ផ្ទាល់ខ្លួនដែលមានឈ្មោះថា Sirivannavari ។ នៅឆ្នាំ ២០០៧ អ្នករចនាម៉ូដល្បីឈ្មោះ Pierre Balmain បានអញ្ជើញព្រះនាងឱ្យចូលរួមការបង្ហាញស្នាដៃដំបូងនៅឯកម្មវិធី Paris Fashion Week ។ ចាប់តាំងពីពេលនោះមកការរចនាម៉ូដរបស់ព្រះនាងត្រូវបានគេទទួលស្គាល់ជាអន្តរជាតិ ហើយម៉ូដទូទៅគឺផ្តោតលើឈុតស្រមោលសរ។
៣. ព្រះនាងជាអ្នកតែងកំណាព្យ

ព្រះនាងចាប់ផ្តើមសរសេរកំណាព្យកាលពី៣-៤ឆ្នាំមុន។ កំណាព្យដំបូងជារឿងរ៉ាវពីមន្រ្តីយោធាម្នាក់ឈ្មោះ Henri និងក្មេងស្រីជនបទម្នាក់ឈ្មោះ Helen។ ពួកគេបានស្គាល់និងស្រឡាញ់គ្នាដោយសារសេះរបស់ទាហានម្នាក់។ នៅក្នុងកំណាព្យបរិយាយពីសេះដែលដឹក Henri មានរបួសឲ្យត្រឡប់ទៅជួប Helen វិញ។ កំណាព្យនេះក៏បានយកប្រើនៅក្នុងការបង្ហាញម៉ូដសម្លៀកបំពាក់របស់ព្រះនាងផងដែរ។
៤ ព្រះនាងជាអ្នកដែលឈ្នះរង្វាន់ក្នុងការប្រណាំងសេះ

ព្រះនាងចាប់ផ្តើមជិះសេះតាំងពីវ័យ ៩ វស្សា ហើយទ្រង់មានជំនាញ ៣ គឺ បង្ហាត់សេះ ជិះសេះ និងលោតពីលើសេះយ៉ាងស្ទាត់។ ទ្រង់បានហ្វឹកហាត់ក្នុងប្រទេសបារាំងនៅឯ International Moniteur d’Equitation និង Le Cadre Noir de Saumur ។ ព្រះនាងបធ្លាប់តំណាងប្រទេសថៃនៅក្នុងការប្រកួតដោយបានចូលរួមជាសមាជិកនៃក្រុមប្រណាំងសេះថៃ នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០១៣ ។
៥. ព្រះនាងជាសមាជិកក្រុមកីឡាវាយសីជាតិ

ព្រះនាងជាអ្នកលេងកីឡាវាយសីដោយបានជួយក្រុមឲ្យឈ្នះមេដាយមាសនៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០០៥ នៅប្រទេសហ្វីលីពីន។ រីឯក្រុមប្រកួតកីឡាវាយសីដែលបានបង្ហាញខ្លួនក្នុងឆ្នាំ ២០១៦ ត្រូវបានដាក់ឈ្មោះតាមឈ្មោះព្រះនាងថា “Princess Sirivannavari Thailand Masters” ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ កំពូលអាថ៌កំបាំង៥យ៉ាង នៃជីវិតឯកជនព្រះមហាក្សត្រថៃ VAJIRALONGKORN
ចុចអាន៖ ៤ យ៉ាងពីម្ចាស់ក្សត្រី SUTHIDA មហេសីព្រះរាជាថៃបច្ចុប្បន្ន

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម