ព័ត៌មានជាតិ
មកដឹងពីទីតាំងក្រសួងពាណិជ្ជកម្មដាក់លក់ទំនិញនៅតំបន់ក្រហម
ក្រសួងពាណិជ្ជកម្ម បានជម្រាបជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ក្រហមថា នៅថ្ងៃទី២១ ខែមេសា នេះ មានរថយន្តចំនួន៦គ្រឿង បានចេញដំណើរទៅដល់តំបន់ក្រហមហើយ និងកំពុងរៀបចំស្តង់សម្រាប់លក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមចំនួន៦ទីតាំង។
ទីតាំងលក់ក្នុងតំបន់ក្រហមទាំងប្រាំមួយកន្លែងរួមមាន ទី១ នៅជាប់តេលាម៉ាត និងចូលតាមច្រកស្ថានីយ៍ប្រេងសាំង PTT ផ្លូវស្ទឹងមានជ័យ (ចន្លោះផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យថ្មី) ទី២ ច្រមុះជ្រូកស្ទឹងមានជ័យ ទល់មុខប៉េអឹម ទី៣ ផ្សារត្រពាំងថ្លឹង ទី៤ ផ្សារឯករាជ្យ ទី៥ ទល់មុខក្រុមហ៊ុនហុងដា និងទី៦ នៅផ្ទះឡ លើផ្លូវវ៉េងស្រេង។
ទំនាក់ទំនងលេខទូរស័ព្ទ៖ ទី១ 010248701 (ចំណាប់) ទី២ 017251724 (សុខ នាង) ទី៣ 078450550 (ភា រុណ) ទី៤ 093 937877 (ណែត ម៉ូនីកា) ទី. 077 74 41 11 (កៅ ស៊ីថា) និងទី៦ 012 93 40 88 (សែស សុធី)។
បើតាមក្រសួងពាណិជ្ជកម្ម បរិមាណទំនិញលើឡានមានគ្រប់គ្រាន់សំរាប់ការផ្គត់ផ្គង់លក់ក្នុងនោះមានទំនិញដូចជា អង្ករ ទឹកត្រី ទឹកស៊ីអីវ ត្រីខកំប៉ុង និងមី។ ប្រជាពលរដ្ឋអាចទាក់ទងតាមអាជ្ញាធរមូលដ្ឋាន ពិសេសក្រុមល្បាត ប្រជាកាពារ ដែលនៅជិតៗផ្ទះ ដើម្បីសុំឱ្យជួយសម្រសម្រួលការទិញ និងជញ្ជូនដាក់ដល់ផ្ទះ៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់