ព័ត៌មានជាតិ
កម្មការិនីម្នាក់ឆ្លងកូវីដ១៩ ជិះរថយន្ដជាមួយកម្មករជាច្រើនទៀតចុះឡើងទៅផ្ទះរាល់ថ្ងៃ
កម្មការិនីម្នាក់ធ្វើការនៅរោងចក្រ7NG ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ឈ្មោះ ឌឿន ចន្ធា អាយុ២៩ឆ្នាំ រស់នៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង បានឆ្លងជំងឺកូវីដ១៩ ហើយបានជិះរថយន្ដជាមួយកម្មករកម្មការិនីជាច្រើនផ្សេងទៀត ចុះឡើងពីកន្លែងធ្វើការទៅផ្ទះរាល់ថ្ងៃ។ នេះបើយោងតាមការបញ្ជាក់ពីការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំង នៅព្រឹកទី២១ ខែមេសា ឆ្នាំ២០២១នេះ។
តាមការបញ្ជាក់បានឲ្យដឹងថា កម្មការិនីដែលវិជ្ជមានជំងឺកូវីដ១៩រូបនេះ កន្លងមកបានជិះរថយន្តដឹកកម្មករជាមួយកម្មករកម្មការិនីជាច្រើនផ្សេងទៀតជាប្រចាំ ពីផ្ទះទៅកន្លែងធ្វើការ និងពីកន្លែងធ្វើការមកផ្ទះវិញ។
កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កម្មការិនីរូបនេះមានអាការៈក្ដៅខ្លួន ហើយក្រុមគ្រូពេទ្យបានតម្រូវឱ្យធ្វើចត្តាឡីស័ក និងពិនិត្យសំណាក។ លុះដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ជាលទ្ធផលគឺវិជ្ជមានកូវីដ១៩។
មន្ត្រីការិយាល័យសុខាភិបាលប្រតិបត្តិស្រុកពារាំងបានបញ្ជាក់ថា ករណីនេះអាចមានអ្នកពាក់ព័ន្ធច្រើន ហើយមន្ត្រីជំនាញនិងក្រុមគ្រូពេទ្យកំពុងស្រាវជ្រាវរកនាក់ពាក់ព័ន្ធ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលចូលសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕
អត្ថបទ ៖ សុខុម
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៥ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់