ព័ត៌មានអន្ដរជាតិ
យប់មិញ ប៉ូលិសអាមេរិកបាញ់ក្មេងស្រី១៦ឆ្នាំស្លាប់ ចំថ្ងៃកំពុងកាត់ Derek
កាលពីយប់មិញនេះប៉ូលិសអាមេរិកបានបាញ់ស្លាប់នារីវ័យក្មេងអាយុទើប១៦ឆ្នាំនៅតំបន់ Southeast Side ក្នុងទីក្រុង Columbus។

ការបាញ់សម្លាប់ដែលបានកើតឡើងប្រហែលជា២០នាទីមុនពេលសាលក្រមត្រូវបានប្រកាសក្នុងសវនាការទៅលើជនជាប់ចោទ Derek Chauvin អតីតប៉ូលិស Minneapolis ដែលបានយកជង្គង់សង្កត់ពីលើ-កបុរសឈ្មោះ George Floyd បណ្តាលឲ្យស្លាប់ ដែលករណីនេះធ្វើឲ្យល្បីទូទាំងពិភពលោក។
សម្រាប់សកម្មភាពដែលមិនធ្លាប់មានពីមុន ប៉ូលិស Columbus បានបង្ហាញវីដេអូសាកសពនៃក្មេងស្រីអាយុ១៦ឆ្នាំដែលត្រូវបានបាញ់ស្លាប់ដោយប៉ូលិស Columbus ប៉ុន្មានម៉ោងបន្ទាប់ពីឧបទ្ទវហេតុបានកើតឡើងនៅ Southeast Side។
វីដេអូបានបង្ហាញថា ប៉ូលិសម្នាក់បានប្រញាប់ទៅកាន់ផ្លូវមួយដែលមានយុវជនមួយក្រុមកំពុងឈរនៅទីនោះ។ ភ្លាមនោះ ក្មេងស្រីអាយុ១៦ឆ្នាំដែលឥឡូវត្រូវបានគេស្គាល់ឈ្មោះ Ma’Khia Bryant ដែលក្រោយមកត្រូវបានប៉ូលិសបាញ់ស្លាប់ រុញច្រានមនុស្សម្នាក់ឲ្យដួលទៅលើដី។
ក្រោយមក Bryant ទំនងជាយកកាំបិទប្រឹងចាក់ទៅលើក្មេងស្រីដែលកំពុងអង្គុយនៅលើឡាន ហើយពេលនោះប៉ូលិសក៏បានបាញ់ដែលឮសំឡេង៤គ្រាប់ទៅលើ Bryant ដែលបន្តិចក្រោយមកក៏បានស្លាប់។

ប៉ូលិសបានទទួលទូរសព្ទ ៩១១វេលាម៉ោង៤:៣៥នាទីល្ងាចអំពីការប៉ុនប៉ងចាក់សម្លាប់មួយនៅប្លុក Legion Lane ស្ថិតនៅលើផ្លូវ Chatterton Road។ ប៉ូលិសបានប្រញាប់ទៅ និងឃើញស្ថានភាពមានការប្រយតាយប្រតប់គ្នា ហើយក៏បាញ់តែម្តង៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១១ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៧ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ