KPT+
វិធី ៥ យ៉ាងដើម្បីគ្រប់គ្រងសុខភាពផ្លូវចិត្តក្នុងពេលបច្ចុប្បន្នកាន់តែប្រសើរ
សង្គមបច្ចុប្បន្ននេះកំពុងតែមានជំងឺរាតត្បាតជាសកល បើទោះបីជាជំងឺនេះមានសភាពធូរស្រាលនៅផ្នែកខ្លះក្ដី តែស្ថានភាពនៅតែមិនទាន់ល្អប្រសើរដូចពីមុនឡើយ។
ដូច្នេះប្រការសំខាន់គួរតែថែរក្សាខ្លួនឯងឲ្យបានល្អ និងជៀសវាងធ្វើទម្លាប់ណាដែលធ្វើឲ្យសុខភាពផ្លូវចិត្តកាន់តែទ្រុឌទ្រោមបន្ថែមទៀត។
១. សម្រាកឲ្យបានច្រើនទោះរវល់យ៉ាងណា

ប្រសិនបើឃើញថាភ្នែករបស់យើងចូលចិត្តផ្ដោតអារម្មណ៍លើអេក្រង់កុំព្យូទ័រជាង នេះជាពេលមួយដែលគួរតែឲ្យរាងកាយនិងភ្នែកបានសម្រាកហើយ។ បើមិនសម្រាក យើងអាចនឹងមានបញ្ហាដោយការឈឺក្បាលប្រកាំង មកពីចាំងភ្នែកពីអេក្រង់ទាំងនោះ។
ការប្រើថ្នាំបំបាត់ការឈឺក្បាល មិនអាចជួយដល់ផលិតភាពនិងសុខភាពផ្លូវចិត្តបានទេ។ ព្រោះរោគទាំងនោះបណ្ដាលមកពីយើងកំពុងតែទទួលរងពី photophobia (ភាពប្រែប្រួលនៃពន្លឺ) ។
២. កុំចំណាយពេលច្រើនពេកលើប្រព័ន្ធផ្សព្វផ្សាយសង្គម
មានចលនាសង្គមជាច្រើនបានរីករាលដាលយ៉ាងឆាប់រហ័ស នៅលើបណ្ដាញ ដូចជាការផ្ទុះឡើងភ្លាមៗនៃអំពើហិង្សា កំហឹង និងការឈ្លោះប្រកែកដៀមដាមគ្នាទៅវិញទៅមក។ នេះជារឿងសំខាន់ដើម្បីរក្សាខ្លួនយើងឲ្យបានល្អ និងទទួលបានការជូនដំណឹងពីបញ្ហាបច្ចុប្បន្ន។ ចំណែកការចំណាយពេលវេលាច្រើនពេកចំពោះរឿងនោះ គឺជារូបភាពរំខានអាចប៉ះពាល់ដល់សុខភាពផ្លូវចិត្តរបស់យើង។
៣. និយាយជាមួយមិត្តភ័ក្ដិនិងក្រុមគ្រួសារបើមានការថប់បារម្ភដោយគ្មានហេតុផល

ចងចាំជានិច្ចថា យើងមានមនុស្សនៅជុំវិញដែលមានឆន្ទៈស្ដាប់រឿងរបស់យើង។ នេះមិនមែនជាពេលវេលាដែលត្រូវបិទខ្លួនឯងពីជំនួយទេ។ ចំណាយពេលច្រើននៅផ្ទះជាមួយមនុស្សដែលយើងស្រឡាញ់ ហើយនោះជាឯកសិទ្ធិរួចទៅហើយ។
៤. ពិគ្រោះជាមួយអ្នកផ្ដល់យោបល់ ឬគ្រូពេទ្យចិត្តសាស្ត្រ
ស្វែងរកជំនួយពីអ្នកជំនាញនៅពេលដែលមានរឿងលំបាក។ ការដែលយើងរួញរា ខ្មាសអៀន គឺមិនអាចជួយដោះស្រាយនូវអារម្មណ៍មិនស្រួលចិត្តនោះបានឡើយ។
៥. ផ្ដោតអារម្មណ៍ដោយចំណាយពេលខ្លះលើចំណូលចិត្ត

ការចំណាយពេលនិងកម្លាំងច្រើនពេកលើការងារដែលយើងស្រឡាញ់ អាចនាំឱ្យយើងស្អប់ការងារនោះដោយមិនដឹងខ្លួន។ យើងនឹងចាប់ផ្ដើមផ្សារភ្ជាប់ជាមួយភាពតានតឹង និងមិនសប្បាយចិត្តជាមួយរឿងខ្លះ។
ផ្ទុយទៅវិញចំណាយពេលខ្លះទៅលើអ្វីដែលយើងគិតថា យើងចូលចិត្តធ្វើនៅក្រៅការងារ។ យើងក៏អាចអានរឿងប្រលោមលោក ដេរប៉ាក់ ដុតនំ ធ្វើម្ហូបឬជិះកង់ជាដើម៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ហេតុអ្វីតន្ត្រី ត្រូវទុកថាជាឱសថព្យាបាលមនុស្សបាក់ទឹកចិត្តបាន
ចុចអាន៖វិធីការពារអារម្មណ៍ខ្លួនឯង នៅពេលមានគេបំពានទឹកចិត្តមាក់ងាយមកលើយើង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម២២ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ១២ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ