ព័ត៌មានជាតិ
ស្តង់លក់គ្រឿងបរិភោគនៅតំបន់ក្រហម រៀបចំមានបន្លែ ត្រី សាច់លក់ថែមទៀត
ក្រសួងពាណិជ្ជកម្ម បានបង្ហាញតំបន់គោលដៅតម្លើងស្តង់ដាក់លក់គ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋរស់នៅក្នុងតំបន់ក្រហម ។
ក្រៅពីគ្រឿងឧបភោគបរិភោគចាំបាច់ដូចជាអង្ករ ទឹកត្រី ទឹកស៊ីអីវ តាមស្តង់ដែលរៀបចំនឹងមានលក់បន្លែបង្ការមួយចំនួនទៀតដូចជា ស្ពៃក្តោប ត្រសក់ ត្រប់ស្រួយ ពោត ជាដើម ហើយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នឹងសម្របសម្រួលឲ្យមានត្រី សាច់ផងដែរ។




រដ្ឋបាលរាជធានីភ្នំពេញ បានដាក់សង្កាត់យ៉ាងតិច៤ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជា«តំបន់ក្រហម» ដែលហាមប្រជាពលរដ្ឋក្នុងតំបន់ចេញពីផ្ទះដាច់ខាតនិងបិទសកម្មភាពលក់ម្ហូបអាហារក្នុងតំបន់នោះ។ ភូមិ១៤ ភូមិ១៦និង១៧នៃសង្កាត់បឹងសាឡាង ខណ្ឌទួលគោក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ និងសង្កាត់ស្ទឹងមានជ័យទី១ ទី២ និងទី៣ ក្នុងខណ្ឌមានជ័យ ដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ ត្រូវកំណត់ជា«តំបន់ក្រហម»។
ក្រសួងពាណិជ្ជកម្មបានរៀបចំក្រុមការងារចាំទទួលការហៅចូល ដើម្បីសម្របសម្រួលការបញ្ជាទិញ និងទទួលសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុង តំបន់ក្រហម តាមរយៈលេខទូរស័ព្ទដូចខាងក្រោម៖012 767 043 089 355 696 069 524 499 015 805 313 017 855 011 012 917 760 069 336 667 017 882 838 010 447 327 015 900 025 017 665 595 017 492 256 092 868 696៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?