Connect with us

ព័ត៌មានអន្ដរជាតិ

ទុក្ខជាន់ទុក្ខ! ធ្លាយអុកស៊ីសែន ស្លាប់អ្នកជំងឺកូវីដ ២២នាក់នៅ ឥណ្ឌា

បានផុស

នៅ

អ្នកជំងឺកូវីដចំនួន២២នាក់ បានស្លាប់ក្នុងមន្ទីរពេទ្យមួយនៅប្រទេសឥណ្ឌា បន្ទាប់ពីពួកគេលែងមានអុកស៊ីសែនដោយសារតែការលេចធ្លាយ។

This image has an empty alt attribute; its file name is At-least-22-COVID-19-patients-die-after-oxygen-leak-at-India-hospital.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃពុធ ខណៈពេលដែលធុងអុកស៊ីសែនកំពុងត្រូវគេបញ្ចូល នៅកន្លែងស្តុកក្នុងមន្ទីរពេទ្យ Zakir Hussain នៃទីក្រុង Nashik។

ទោះបីជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹងច្បាស់ទេ ថាតើគ្រោះថ្នាក់នេះបានកើតឡើងដោយរបៀបណា ហើយហេតុអ្វីបានជាវារំខានដល់ការផ្គត់ផ្គង់អុកស៊ីសែនដល់អ្នកជំងឺ។

This image has an empty alt attribute; its file name is 622c7110f5e427ee21c956931a76373a.jpg

ប៉ុន្តែក្រុមមន្រ្តីបាននិយាយថា មិនមានអុកស៊ីសែនហូរចូលបំពង់ខ្យល់ទេប្រហែល៣០នាទី ដែលជាហេតុបណ្តាលឲ្យអ្នកជំងឺស្លាប់។

លោក Kailash Jadhav ស្នងការក្រុងបាននិយាយថា “យើងនឹងធ្វើការស៊ើបអង្កេតលើបញ្ហានេះ ហើយចាត់វិធានការ”។

This image has an empty alt attribute; its file name is india-oxygen-leak1-20210421172212.jpg

មន្ទីរពេទ្យនេះបានទូរស័ព្ទសុំជំនួយ បន្ទាប់ពីខ្លួនចាប់ផ្តើមអស់អុកស៊ីសែនដាក់ឲ្យអ្នកជំងឺខណៈ មន្ទីរពេទ្យនៅទូទាំងប្រទេស កំពុងពុះពារដើម្បីរក្សាការផ្គត់ផ្គង់អុកស៊ីសែន ចំពេលមានតម្រូវការកើនឡើងខ្ពស់។

សរសេរនៅលើបណ្តាញសង្គម Twitter នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានហៅស្ថានភាពនេះថាជា “ក្តីរន្ធត់” ហើយបាននិយាយថា លោកមានអារម្មណ៍តក់ស្លុតចំពោះការបាត់បង់អាយុជីវិត។

This image has an empty alt attribute; its file name is image-26-1024x576.jpg

ប្រទេសឥណ្ឌា កំពុងរងការវាយប្រហារដោយរលកទី២នៃជំងឺកូវីដ-១៩ ដែលថ្មីៗនេះ បានរាយការណ៍អំពីករណីឆ្លងប្រចាំថ្ងៃជាង ២០០,០០០ករណី។ ការកើនឡើងនេះ បានធ្វើឲ្យមន្ទីរពេទ្យរបស់ប្រទេសឈានទៅរកការដួលរលំ ហើយបង្កឲ្យមានកង្វះខាតមិនត្រឹមតែអុកស៊ីសែនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្រែនិងថ្នាំសង្គ្រោះជីវិតផងដែរ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ រោគសញ្ញាកូវីដសំខាន់ៗចំនួន ៥ ដែលទាមទារឱ្យចូលពេទ្យជាបន្ទាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ នាទីute មុន

ក្រុម​ស្រឡាញ់​ភេទ​ដូចគ្នា​រាប់​រយ​គូនៅ​ថៃ កំពុង​ចាំចុះ​សំបុត្រ​អាពាហ៌ពិពាហ៌ ក្រោយ​ច្បាប់​ថ្មី​អនុម័ត

ជីវិតកម្សាន្ដ៦ នាទីutes មុន

ផលិតករភាពយន្ត ថា វិបត្តិច្បាប់អាជ្ញាសឹកបានបំផ្លាញកេរ្តិ៍ឈ្មោះប្រទេសកូរ៉េខាងត្បូង

ព័ត៌មានជាតិ៦ នាទីutes មុន

ត្រៀម CV ! ឱកាសការងារសម្រាប់សិស្សនិស្សិត រយៈពេល ២ថ្ងៃ ចាប់ផ្តើមពីស្អែកនេះ

ព័ត៌មានជាតិ១៣ នាទីutes មុន

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បន្តដាក់គ្រឿងចក្រឈូសកាយពង្រីកផ្លូវ នៅផ្សារត្រពាំងពោធិ៍

ព័ត៌មានជាតិ១៤ នាទីutes មុន

ប្រព័ន្ធ​គ្រប់គ្រងភាពជឿជាក់លើធុរជនជំនាន់ថ្មីរបស់គយនឹងដាក់ឱ្យ​ប្រើប្រាស់ជាផ្លូវការ​នៅដើមខែកុម្ភៈ

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាសម្តែងជើងចាស់ រ៉េត រ៉ូស ប្រាប់អ្នកសិល្ប:ជំនាន់ក្រោយ ប្រយ័ត្នផលិតករកេងប្រវ័ញ្ចលើកម្លាំង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កូរ៉េខាងជើង ​ប្រហារជីវិត​អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​ ព្រោះ​គម្រោង​​ថាមពលនុយក្លេអ៊ែរ​​បរាជ័យ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ផ្តាំទៅ ពូទីន! ចង់បានធម៌ក្តៅឬធម៌ត្រជាក់? 

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ត្រាំ បញ្ជាឲ្យសមត្ថកិច្ចអាមេរិក ចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ នៅតាមសាលារៀន និងព្រះវិហារ

Sokha Hotels

ព័ត៌មានពេញនិយម