ព័ត៌មានអន្ដរជាតិ
ថៃបញ្ជាក់ថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព អាចបន្តប្រើទៀត
ក្រសួងសុខាភិបាលថៃបានទទួចថា វ៉ាក់សាំង Sinovac មានសុវត្ថិភាព និងបន្តប្រើទៀត ទោះជាទទួលបានព័ត៌មានពីមនុស្ស៧នាក់កើតមានរោគសញ្ញាដូចជាឈាមកកជាដើម។
ការប្រកាសរបស់ក្រសួងបានធ្វើឡើង បន្ទាប់ពីលោក Thiravat Hemachudha នាយកមជ្ឈមណ្ឌលវិទ្យាសាស្ត្រសុខាភិបាលនៃជំងឺឆ្លងនៅសាកលវិទ្យាល័យ Chulalongkorn បានបង្ហាញតាម Facebook កាលពីថ្ងៃពុធថា មនុស្ស៧នាក់មានអាការឈឺចាប់ដូចជាដាច់សរសៃឈាមខួរក្បាល បន្ទាប់ពីចាក់វ៉ាក់សាំងនេះ។
មន្ត្រីបាននិយាយថា មនុស្សទាំង៧នាក់នោះ ដែលមាន៦នាក់នៅ Rayong និងម្នាក់ទៀតនៅChon Buri មានសុខភាពល្អប្រសើរឡើងវិញហើយ បន្ទាប់ពីក្រុមវេជ្ជបណ្ឌតបានព្យាបាលបញ្ហាឈាមកក។
លោកវេជ្ជបណ្ឌិត Taweesap Siraprapasiri អ្នកឯកទេសនៅនាយកដ្ឋានគ្រប់គ្រងជំងឺនិយាយថា ក្នុងចំណោមមនុស្ស៦នាក់នោះ មាន៥នាក់ជាបុគ្គលិកពេទ្យ និង១នាក់ជាបុគ្គលិកមន្ទីរពេទ្យ នៅ Rayong ទាំងអស់ ធ្លាប់មានជំងឺមុនពេលចាក់វ៉ាក់សាំង Sinovac។ ម្នាក់មានជំងឺមហារីក ម្នាក់មានកូលេស្តេរ៉ុលខ្ពស់ និងធាត់ជ្រុល ហើយមាន៤នាក់បានកំពុងលេចថ្នាំពន្យារកំណើត។ ពួកគេចាក់វ៉ាក់សាំងចន្លោះថ្ងៃទី៥ និងទី៩ ប៉ុន្តែលោកមិនបានបញ្ជាក់១នាក់នៅ Chon Buri ទេ។
អ្នកស្រីវេជ្ជបណ្ឌិត Kulkanya Chokephaibulkit នៅមន្ទីរពេទ្យ Siriraj Hospital និយាយថា ពួកគេទាំង៦នាក់មានអាការធ្វើទុក្ខខុសគ្នា ប៉ុន្តែអាការទាំងនោះបានជាសះស្បើយវិញក្នុងរយៈពេល១ទៅ៣ថ្ងៃ។
អ្នកស្រីថា ៖«អ្នកខ្លះមានអាការធ្វើទុក្ខដូចជាដាច់សរសៃឈាមខួរក្បាល តែយើងមិនអាចកំណត់ច្បាស់ពីអ្វីដែលបង្កនោះទេ។ ការស៊ើបអង្កេតមួយ រាប់បញ្ចូលទាំងការស្កេន MRI រកមិនឃើញភាពមិនប្រក្រតីណាមួយឡើយ។ ពួកគេភាគច្រើនជាស្ត្រីដែលមិនមានអាយុច្រើន និងមិនមានហានិភ័យនៃឈាមកកឡើយ»។
«យើងគិតថា រោគសញ្ញាត្រូវបានផ្សាភ្ជាប់នឹងការចាក់វ៉ាក់សាំង ពីព្រោះពួកគេបានកើតមានឡើងក្នុងរយៈពេល៥ទៅ១០នាទី បន្ទាប់ពីចាក់វ៉ាក់សាំងរួច»។
លោកវេជ្ជបណ្ឌត Kulkanya បាននិយាយថា ក្រុមស៊ើបអង្កេតមួយមិនបានរកឃើញអ្វីមិនប្រក្រតីពីការចចាក់វ៉ាក់សាំងទេ។ វ៉ាក់សាំង៥០ម៉ឺនដូសត្រូវបានចែកចាយ និងបានចាក់ដល់មនុស្សជាង៣០ម៉ឺននាក់ហើយ។
លោកថា ៖«រោគសញ្ញាបែបនេះមិនមានកើតឡើងសម្រាប់អ្នកចាក់ទាំងនោះគ្រប់ទីកន្លែង ប៉ុន្តែយើងនៅតែបន្តតាមដានករណីបែបនេះនៅពេលខាងមុខទៀត។ ដូច្នេះ គណកម្មាធិការបានបញ្ជាក់ថា វ៉ាក់សាំងនេះនៅអាចបន្តប្រើប្រាស់ដដែល ពីព្រោះមានអត្ថប្រយោជន៍ច្រើនជាងផលប៉ះពាល់»។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul ទទួចថា រដ្ឋាភិបាលនឹងមិនផ្អាកកម្មវិធីចាក់វ៉ាក់សាំង Sinovac ឡើយ និងបានណែនាំដល់អាជ្ញាធរសុខាភិបាលតាមដានឲ្យបានដិតដល់ពីអាការរោគសញ្ញារបស់ប្រជាជន ក្រោយពេលពួកគាត់ចាក់វ៉ាក់សាំងរួច៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ចរាចរណ៍១ សប្តាហ៍ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ចរាចរណ៍២៣ ម៉ោង ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤