Connect with us

ព័ត៌មានជាតិ

ខ្មែរ រុស្ស៊ី និងវៀតណាម៥នាក់ត្រូវបញ្ជូនទៅតុលាការពីករណីជួញដូរគ្រឿងញៀន នៅសៀមរាប

បានផុស

នៅ

ខេត្តសៀមរាប៖ លោកឧត្ដមសេនីយ៍ត្រី អ៊ុំ អមរា ស្នងការរងនគរបាលខេត្តសៀមរាប ទទួលផែនគ្រឿងញៀន បានឱ្យដឹងថា មនុស្សស្រីប្រុស៥នាក់ដែលសមត្ថកិច្ចធ្វើការបង្ក្រាប កាលពីរសៀលថ្ងៃទី២០ ខែមេសា កន្លងទៅថ្មីៗនេះ បានសមត្ថកិច្ចបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី២២ ខែ មេសា នេះហើយ។

កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់គោកចក ក្រុងសៀមរាប ចុះបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចលំនៅដ្ឋានស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ដោយឃាត់ខ្លួនមនុស្សម្នាក់ឈ្មោះ សំ មករា ហៅត្រេន ភេទប្រុស ឆ្នាំកំណើត ១៩៩៥  ជនជាតិខ្មែរ មុខរបរជាងជួសជុលកង់ មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្ដមសេនីយ៍ត្រី អ៊ុំ អមរា បានបញ្ចាក់ទៀតថា នៅថ្ងៃទី២១ ខែមេសា វេលាម៉ោង០៧និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានពន្លាតបន្ត ដោយឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ថែមទៀត ជាជនជាតិខ្មែរ និងជនជាតិបរទេស ពីបទរក្សាទុកជួញដូរចាត់ចែង សម្រួល និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំនុចបន្ទប់ជួលស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ដោយឃាត់ជនសង្ស័យចំនួន០៤នាក់ ១ ឈ្មោះ ស គឹមរ៉ា ហៅនាង ភេទប្រុស ឆ្នាំកំណើត១៩៩៣  ជនជាតិខ្មែរ មុខរបរជាងភ្លើង មានទីលំនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប។ ២ ឈ្មោះ លឹម លីវុធ ភេទប្រុស ឆ្នាំកំណើត ១៩៦៨ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូទ័រ មានទីលំនៅភូមិវាល សង្កាត់សំបួរ ក្រុងសៀមរាប។ ៣ ឈ្មោះ PAVEL MIRINOV ភេទប្រុស ឆ្នាំកំណើត ១៩៨១ ជនជាតិរុស្សី មុខរបរអ្នកនេសាទ មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប និង ៤ ឈ្មោះ ឡេ ធីភឿង រឺ ឡេង ស្រីល័ក្ខ  ភេទស្រី ឆ្នាំកំណើត ១៩៩២ ជនជាតិវៀតណាម មុខរបរគ្មាន មានទីលំនៅស្នាក់នៅបន្ទប់ជួល ភូមិសាលាកន្សែង សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។

លោកបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្សៅមេតំហ្វេតាមីនចំនួន០៧កញ្ចប់ ស្មើនឹងទម្ងន់ ១,៥៩ក្រាម (ទម្ងង់សុទ្ធ) ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន ០៦គ្រឿង លិខិតឆ្លងដែនចំនួន០១ក្បាល និងកាតអេធីអឹមABAចំនួន ០១។

នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ ជនសង្ស័យព្រមទាំងវត្ថុតាងត្រូ វបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីនៃ៕

អត្ថបទ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

កម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនជន​ដៃដល់​ច្របាច់.ក​សម្លាប់​សង្សារ​ខ្លួនឯង

វប្បធម៌ ជំនឿ២ ម៉ោង មុន

វត្តដំណាក់ខេត្តសៀមរាប ប្រារព្ធបុណ្យមាឃបូជា ដោយមានព្រះសង្ឃ និងពុទ្ធបរិស័ទចូលរួមជាង៥ពាន់អង្គ/នាក់

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋបាលរាជធានី នឹងបិទផ្លូវឆ្លងកាត់ចំណុចប្រសព្វរវាងផ្លូវ៥៩៨ និងប្រឡាយអូរវែង ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ដល់ថ្ងៃទី១៣ ខែឧសភា

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុម​អ្នក​ផលិត​មាតិកា​តាម​បណ្ដាញ​សង្គម ប្រាប់​ក្រុម MMO កុំបំផុសបំផុលព័ត៌មានមួលបង្កាច់ ញុះញង់ និងចោទប្រកាន់គ្មានការពិត

ជ័យ ចាប
ជីវិតកម្សាន្ដ៩ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ហ្សេលេនស្គី៖ អ៊ុយក្រែន​ត្រៀម​ខ្លួនប្រគល់​ទឹក​ដី​ដូរ​យក​សន្តិភាពហើយ

សន្តិសុខសង្គម១៤ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

ស្ពានឆ្លងកាត់ទន្លេមេគង្គ ភ្ជាប់ទៅ​ផ្លូវល្បឿន​លឿន​​ភ្នំពេញ-បាវិត​​ វឌ្ឍនភាព​​​សម្រេច​​​បាន​​ជាង ៥%

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ត្រាំ ប្រាប់​ភ្នាក់ងារ​រដ្ឋាភិបាល​ថា «មុន​រើស​បុគ្គលិក​ម្នាក់ ត្រូវ​បញ្ឈប់​៤នាក់​​សិន»

Sokha Hotels

ព័ត៌មានពេញនិយម