Connect with us

ព័ត៌មានអន្ដរជាតិ

បេក្ខជន​ឈរ​ឈ្មោះ​៣នាក់​ស្លាប់​ដោយ​កូវីដ​ ខណៈ​ឥណ្ឌា​កំពុង​ឃោសនា​បោះ​ឆ្នោត​

បានផុស

នៅ

ប្រទេស​ឥណ្ឌា​បាន​កំពុង​ធ្វើ​យុទ្ធនាការណ៍​សោសនា​បោះ​ឆ្នោត​ជ្រើស​រើសសភា​តំណាង​រាស្ត្រ​​ ដែល​ស្ទើរ​រាល់ថ្ងៃ​ថ្នាក់​ដឹក​នាំ​ទាំង​មក​ពី​រដ្ឋាភិបាល និង​គណបក្ស​​នានា​បាន​ជួប​ជុំ​មនុស្ស​ច្រើន​រាប់​ពាន់​​នៅ​កំឡុង​ពេល​ដែល​កូវីដ-១៩បាន​កំពុង​រាត​ត្បាត​ប្រទេស​មួយ​នេះ​ឈាន​ដល់​ដំណាក់​កាល​អាក្រក់​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជួប​ជុំ​​រវាង​ថ្នាក់​ដឹក​នាំ និង​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ភាគ​ច្រើន​បំផុត​មិន​បាន​ពាក់ម៉ាស់​ការពារ​ខ្លួន និង​ស្ថិត​នៅឃ្លាត​ឆ្ងាយ​ពី​គ្នា​ឡើយ។  

នៅ​ពេល​ការ​រាត​ត្បតមិន​ធ្លាប់​មាន​នៃ​វីរុស​​ដែល​ត្រូវ​បាន​គេ​ដឹង​ថា វីរុស​បំប្លែង​ថ្មី​បាន​លេច​ឡើង​នៅ​ប្រទេស​ឥណ្ឌា រដ្ឋាភិបាល​របស់លោក​នាយក​រដ្ឋ​មន្ត្រី Modi ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បរាជ័យនៃ​​ភាព​ដឹក​នាំ​របស់​លោក​ដែល​ធូរ​លុង ដោយ​​ធ្វើ​តាម​ឥរិយាបថ​របស់​ថ្នាក់​ដឹក​នាំ​តាម​រដ្ឋ និង​មូលដ្ឋានពី​គ្រប់​ផ្នែក​ទាំង​អស់ និង​សូម្បី​តែមន្ត្រី​សុខាភិបាល​ទូទាំង​ប្រទេស​​​ក៏​ធ្វេស​ប្រហែស។

ការ​ប្រឹង​ប្រែង​ដើម្បី​សំឡេង​ឆ្នោត​ដោយ​ភ្លេច​គិត​រឿង​វិធានការ​ការពារ​ខ្លួន កូវីដ-១៩​ឆ្លង​មិន​ស្គាល់អ្នក​តូច អ្នក​ធំ ឬ​មាន​ក្រ​ឡើយ។

តាម​ការផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក Indiatimes កាល​ពី​ថ្ងៃ​ទី​១៦​ ខែ​មេសា កន្លង​ទៅ​​នេះ​ថា បេក្ខជន​ឈរ​ឈ្មោះ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​សភា​​របស់​ប្រទេ​សឥណ្ឌា​​​បាន​ស្លាប់​ដោយ​កូវីដ-១៩។

បេក្ខជន​ឈរ​ឈ្មោះ​តំណាង​រាស្ត្រ​មក​ពី​ទី​ក្រុង Murshidabad នៅ​ក្នុង​រដ្ឋ Benggal លោក Rezaul Haque  alias Mantu Biswas អាយុ​៤៦​ឆ្នាំបាន​​ស្លាប់​ដោយ​​កូវីដ-១៩ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី១៦ ខែ​មេសា។ ​

មួយ​ថ្ងៃ​បន្ទាប់នៅ​ក្នុង​រដ្ឋ​នេះ​​ដដែល​​ បេក្ខជនមក​ពី​ទី​ក្រុង Sanjukta Morcha លោក Pradip  Kumar Nandi អាយុ​​៦៩​ឆ្នាំ​របស់​គណបក្ស RSP បាន​ស្លាប់​ដោយ​កូវីដ-១៩ នៅ​ថ្ងៃ​ទី១៦ ខែ​មេសា។

បើ​តាម​ការ​ផ្សាយ​របស់ theguardian បានឲ្យ​ដឹង​ថា រហូត​ដល់​ពេល​នេះ​មាន​បេក្ខជន​ឈរ​ឈ្មោះ​ឆ្នោត៣​នាក់​​ហើយ​បាន​ស្លាប់​ដោយ​សារ​កូវីដ-១៩​ ប៉ុន្តែ​មិន​បាន​បង្ហាញ​លំអិត​ពី​បេក្ខជន​ម្នាក់​ទៀត​ទេ។ យ៉ាង​ណា ជន​រង​គ្រោះ​​ដែល​បាត់​​បង់​ជីវិត​ម្នាក់​ៗ​មិន​ត្រូវ​បាន​បង្ហាញ​ព័ត៌មាន​លំអិត​ទេ ដូច្នេះ​​អាច​នឹង​មបេក្ខជន​ឈរ​ឈ្មោះ និង​មន្ត្រីផ្សេង​ៗ​ទៀត។

សម្រាប់​ការ​ផ្សាយ​​ទិន្នន័យ​ផ្ទាល់​របស់​សារព័ត៌មាន Indianexpress នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​មេសា​​ថា លោក A K Walia ដែល​ជា​អតីត​រដ្ឋ​មន្ត្រី​​ប្រចាំ​ទី​ក្រុង​ដេលីក៏​បាន​ស្លាប​ដោយ​កូវីដ-១៩​ដែរ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ផ្ញើសារលិខិតគោរពជូនពរ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសចូលឆ្នាំសកល ២០២៥

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ស៊ី ជីនពីង កោតសរសើរតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុថា ជាគំរូនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ឆ្លងឆ្នាំសកលឆ្នាំនេះ រាជធានីភ្នំពេញមានរៀបចំការប្រគុំតន្រ្តីខ្នាតធំ ៤ទីតាំង ជាមួយនឹងការបាញ់កាំជ្រួចយ៉ាងគគ្រឹកគគ្រេង

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខេត្តរតនគិរី អង្គការភ្លែនកម្ពុជា ប្រកាសជ្រើសរើសយុវជនឱ្យចូលរួមធ្វើការងារសង្គម និងអភិវឌ្ឍសហមគន៍

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ​ម៉ប់ សារិនសូមក្រាបបង្គំទូលថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសចូលឆ្នាំសកល ២០២៥

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចូលឆ្នាំសកល ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម