ព័ត៌មានជាតិ
ខេត្តតាកែវ មកដល់ពេលនេះ មានភូមិណាខ្លះបានបិទខ្ទប់?
រដ្ឋបាលខេត្តតាកែវ បានសម្រេចបិទខ្ទប់ភូមិចំនួន ២ ស្ថិតក្នុងស្រុកពីរផ្សេងគ្នា គឺស្រុកព្រៃកប្បាស និងស្រុកបាទី ដោយសារជាតំបន់ដែលមានអ្នកវិជ្ជមានជំងឺកូវីដ១៩ បានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។
១. ភូមិស្នោ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ បានបិទខ្ទប់នៅថ្ងៃទី ១៤ ខែមេសា ដើម្បីគ្រប់គ្រងទប់ស្កាត់ការឆ្លងរាលដាលទៅតំបន់ផ្សេង។
២. ភូមិជ្រោងស្តៅ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ បានហ៊ុំព័ទ្ធ នៅវេលាម៉ោង ៧ ព្រឹកថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២១។
នាយករដ្ឋបាលខេត្តតាកែវ លោក មាស អ៊ុយ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២២ ខែមេសានេះថា នៅចំពោះមុខ រដ្ឋបាលខេត្តបានសម្រេចបិទភូមិចំនួន ២ ខាងលើ ហើយប្រសិនបើមានករណីផ្ទុះខ្លាំង ទើបអាជ្ញាធរបិទ ប៉ុន្តែឥឡូវនេះ មិនទាន់មានទៅគោលដៅផ្សេងនោះទេ។
យោងតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តតាកែវ ក្នុងអំឡុងពេលនៃការអនុវត្តវិធានការបិទខ្ទប់ បុគ្គលគ្រប់រូបត្រូវហាមឃាត់ការធ្វើដំណើរចេញពីលំនៅឋាន លើកលែងតែក្នុងករណីចាំបាច់ ការធ្វើដំណើរទៅបំពេញការងារ ឬប្រកបមុខរប និងទៅកន្លែងទិញម្ហូបអាហារ ព្រមទាំងទៅកន្លែងមន្ទីរពេទ្យជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍១ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៦ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី