Connect with us

ព័ត៌មានជាតិ

អាជ្ញាធរកោះកុងឃាត់អ្នកនេសាទ១៤នាក់សង្ស័យទើប​វិលត្រឡប់មកពីប្រទេសថៃ

បានផុស

នៅ

អាជ្ញាធរស្រុកគិរីសាគរ ខេត្តកោះកុង បានធ្វើការឃាត់ទុក២គ្រឿង និងក្រុមអ្នកនេសាទចំនួន ១៤ នាក់មិនឱ្យពួកគេចូលចតនៅកំពង់ផែ ដោយសង្ស័យអ្នកទាំងនោះទើបមកពីប្រទេសថៃ។

លោក ចេង មុនីរិទ្ធិ អភិបាលស្រុកគិរីសាគរ បានប្រាប់កម្ពុជាថ្មីនៅរសៀលថ្ងៃទី ២២ ខែមេសានេះថា បន្ទាប់ពីទទួលបានការរាយការពីវត្តមានទូកនេសាទទាំង២គ្រឿង ចូលមកក្នុងមូលដ្ឋាន អាជ្ញាធរសមត្ថិកច្ចក៏ចុះត្រួតពិនិត្យ ដោយរកឃើញអ្នកនេសាទទាំង ១៤ នាក់ទើបមកនេសាទក្បែរព្រំដែនទឹកកម្ពុជា-ថៃ នៅព្រឹកថ្ងៃនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរដាក់កំហិតហាមប្រាមដាច់ខាតពុំអនុញ្ញាតឱ្យពួកគេឡើងលើគោកចូលភូមិកោះស្តេចទេ ពោលគឺតម្រូវអនុវត្តសុខាភិបាលទប់ស្កាត់ជំងឺកូវីដឆ្លងចូលសហគមន៍ជាមុនសិន។ ទោះបីជាពួកគេជាពលរដ្ឋរស់នៅក្នុងភូមិកោះស្តេចក៏ដោយចុះ។

លោក ចេង មុនីរិទ្ធិ បានចាត់ឱ្យលោកដឹកនាំដោយលោក ទួន ឪទី អភិបាលរងស្រុកបញ្ជាប្រាប់ពួកគេចតទូកមុខកោះស្តេច​បណ្តោះអាសន្ន គឺរង់ចាំ ក្រុមការងារខេត្តចុះមកយកសំណាកធ្វើតេស្តរកវីរុសកូវីដ១៩។


ក្រោយពីយកសំណាកទៅ លោក ចេង មុនីរិទ្ធិ ក៏កំពុងពិភាក្សាបន្ថែមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារជំនាញខេត្តថាតើត្រូវដឹកជញ្ចូនពួកគេទៅធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កទីរួមខេត្តឬឱ្យស្នាក់នៅលើទូក។ ហើយ១៤ថ្ងៃ៕

អត្ថបទៈ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៤ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ទ្រព្យសម្បត្តិមហាសេដ្ឋីពិភពលោក កើនដល់ ១៥ ទ្រីលាន​ដុល្លារ​ក្នុងឆ្នាំ ២០២៤

ព័ត៌មានជាតិ៤ ម៉ោង មុន

ការស្រាវជ្រាវនៅឧទ្យានជាតិ​វីរៈជ័យ ប្រទះ​រកឃើញ​ឈ្លូសយក្ស ប្រភេទសត្វ​ជិតផុតពូជនៅ​កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម