ព័ត៌មានជាតិ
ឆ្នាំនេះកម្ពុជាអាចនឹងទទួលរងឥទ្ធិពលខ្យល់ព្យុះពី២៨ទៅ៣០ព្យុះ
ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានព្យាករណ៍ថា សម្រាប់ឆ្នាំ២០២១នេះកម្ពុជាអាចនឹងទទួលរងព្យុះចំនួនពី២៨ ទៅ៣០ព្យុះ ខណៈរដូវវស្សានឹងឈានចូលមកដល់នៅដើមសប្តាហ៍ទី១ នៃខែឧសភា ឆ្នាំ២០២១ខាងមុខនេះហើយ។
លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងថា ស្ថានភាពព្យុះនៅក្នុងឆ្នាំ២០២១នេះ មានចំនួនចន្លោះពី២៨ដល់៣០ព្យុះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយនឹងអាចកើតមានមួយចំនួនទៀតកើតឡើងផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។
លោករដ្ឋមន្ត្រីបានបន្តថា រដូវវស្សាឆ្នាំ២០២១នេះនឹងចូលមកដល់នៅសប្តាហ៍ទី១ នៃខែឧសភាដែលអាចនឹងមានភ្លៀងលាយឡំផ្គររន្ទះនិងខ្យល់កន្ត្រាក់កើតមានច្រើន។ ចំណែកបរិមាណទឹកភ្លៀងវិញមានពីមធ្យមទៅច្រើនបង្គួរ នឹងអាចខ្ពស់ជាងមធ្យមភាគ ច្រើនឆ្នាំ និងរបាយទឹកភ្លៀងធ្លាក់រាយប៉ាយបានល្អ។
លោករដ្ឋមន្ត្រីបានឲ្យដឹងទៀតថា រយៈពេល៥ខែ ចាប់ពីខែឧសភា រហូតដល់ខែតុលា ឆ្នាំ២០២១ បាតុភូតធម្មជាតិដែលមានឥទ្ធិពលមកលើកម្ពុជា មានបាតុភូត Neutral មាន៦០ភាគរយ បាតុភូតEl Nino មាន១០ភាគរយ និងបាតុភូត La Nina មាន៣០ភាគរយ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ពាក់កណ្តាលរដូវវស្សាចាប់ពីខែសីហា ដល់ខែកញ្ញា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីបង្គួរទៅច្រើន និងអាចខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ។
លោករដ្ឋមន្ត្រីបានបន្ថែមថានៅពាក់កណ្តាលរដូវវស្សានេះ នឹងអាចមានភ្លៀងលាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ បន្តកើតមានច្រើន ក្នុងនោះនឹងអាចបណ្តាលឱ្យបណ្តាខេត្តមួយចំនួនប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង។
លោករដ្ឋមន្ត្រីបានបន្តទៀតថា សម្រាប់ចុងរដូវវស្សាឆ្នាំនេះអាចនឹងបញ្ចប់នៅក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ជាមួយនឹងបរិមាណទឹកភ្លៀងពីតិចទៅបង្គួរហើយនៅក្នុងរដូវវស្សានេះ អាចនឹងមិនកើតមានកូនរដូវប្រាំងនោះទេ៕
ដោយ ៖ សំអឿន
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់