ព័ត៌មានជាតិ
ករណីឆ្លងថ្មីបន្តបន្ទាប់នេះ មិន មែន ដោយសារតែការទៅផ្សារទេ
អ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា យើងមិនអាចសន្និដ្ឋានថា ការបន្តរកឃើញករណីឆ្លងកូវីដ-១៩ ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ កើតឡើងដោយការទៅផ្សារទិញទំនិញ ឬកាលទៅទិញអីវ៉ាន់ និងស្បៀងអាហារស្តុកទុកនោះទេ។
លោកស្រី ឱ វណ្ណឌីន ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍បញ្ជាក់ប្រាប់ កម្ពុជាថ្មី នៅរសៀលនេះថា យើងអាចទៅផ្សារបាន ប៉ុន្តែកុំទៅក្នុងរយៈពេលយូរពេក ពិសេសកុំប្រជ្រៀតគ្នានៅកន្លែងមនុស្សច្រើន និងត្រូវពាក់ម៉ាស លាងសំអាតដៃឱ្យបានត្រឹមត្រូវ។

លោកស្រី មានប្រសាសន៍បន្ថែមថា៖ “ការឆ្លងជំងឺកូវីដពេលនេះ សំខាន់លើការចល័តរបស់មនុស្ស ដោយមិនអាចនិយាយថា ដោយសារទៅទិញទំនិញនោះទេ។ ពិសេសគឺការចល័តរបស់អ្នកផ្ទុកមេរោគកូវីដ-១៩ នៅពេលពួកគាត់ចល័យ ហើយជួបមនុស្សម្នាច្រើនទៅ គឺឆ្លងតគ្នា ហ្នឹងហើយដែលសំខាន់”។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តដោយសំណូមពរប្រជាពលរដ្ឋសូមចូលរួមអនុវត្តនូវវិធានការ បិទខ្ទប់ របស់ប្រមុខរាជរដ្ឋភិបាល និងវិធានការសុខាភិបាល។

លោកស្រី មានប្រសាសន៍បញ្ជាក់ថា៖ “គ្មានអ្នកណាចង់ធ្វើ [បិទខ្ទប់រាជធានីខេត្ត] អ៊ីចឹងទេ តែលទ្ធផលបានមកពីការអនុវត្តរបស់យើងគ្រប់ៗគ្នាហ្នឹងឯង។ ប្រសិនជាបុគ្គលគ្រប់រូបអនុវត្តឱ្យបានម៉ឺងម៉ាត់ នោះយើងនឹងឆាប់វិលត្រឡប់ទៅស្ថានភាពធម្មតាឡើងវិញ ប៉ុន្តែបើគាត់នៅតែមិនអនុវត្តទេ យើងនឹងវិត្តទៅរកជ្រោះមហន្តរាយ ស្ថានភាពមួយដែលយើងនឹកស្មានមិនដល់”។
គួរបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃទី២២ ខែមេសានេះ កម្ពុជារកឃើញអ្នកថ្មីឆ្លងក្នុងសហគមន៍ ៤៤៦នាក់ទៀត។ នាំឱ្យអ្នកឆ្លងសរុបឡើងដល់ ៨,១៩៣នាក់ អ្នកកំពុងព្យាបាល ៥,២០៤នាក់ និងអ្នកស្លាប់ ៥៩នាក់៕
អត្ថបទ៖ ច័ន្ទ វីរៈ


-
សន្តិសុខសង្គម៨ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ចរាចរណ៍១០ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
សន្តិសុខសង្គម១០ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង
-
ជីវិតកម្សាន្ដ៩ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ