Connect with us

ព័ត៌មានអន្ដរជាតិ

ពិសេសណាស់! វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាព ទប់ស្កាត់ការឆ្លងកូវីដសឹង ១០០ភាគរយ

បានផុស

នៅ

យោងតាមការសិក្សាមួយដែលធ្វើឡើងនៅទីក្រុង អាប៊ូដាប៊ី បានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពលើស៩០ភាគរយ ក្នុងការការពារមនុស្សពីការឆ្លងជំងឺកូវីដ-១៩។

This image has an empty alt attribute; its file name is thumbs_b_c_1536081472e5cc2f5358835cdc87aac3.jpg
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អាជ្ញាធរនិយាយថា ការស្រាវជ្រាវបានរកឃើញពីការថយចុះគួរឲ្យកត់សម្គាល់នៃអត្រាឆ្លងជំងឺកូវីដ-១៩ ក្នុងចំណោមមនុស្សដែលបានទទួលវ៉ាក់សាំងដូសទី២រួច នៅក្នុងប្រទេសអារ៉ាប់រួម។

ការសិក្សា ដែលធ្វើឡើងដោយមជ្ឈមណ្ឌលសុខភាពសាធារណៈអាប៊ូដាប៊ី បានរកឃើញថាភាគច្រើននៃអ្នកឆ្លងរោគ បន្ទាប់ពីបញ្ចប់ការសិក្សាគឺមានអាការៈស្រាល និងមិនត្រូវការការព្យាបាលនៅក្នុងមន្ទីរពេទ្យទេ។

This image has an empty alt attribute; its file name is VB_12-01-21-SEHA-AUH-33-1024x710.jpg

តាមការស្រាវជ្រាវ វ៉ាក់សាំងនេះត្រូវបានគេរកឃើញថាមានប្រសិទ្ធភាព៩៣ភាគរយ ក្នុងការទប់ស្កាត់បញ្ជូនទៅព្យាបាលក្នុងមន្ទីរពេទ្យ និងប្រសិទ្ធភាព៩៥ភាគរយ ប្រឆាំងការបញ្ជូនទៅសង្គ្រោះបន្ទាន់។

គ្មានការស្លាប់ត្រូវបានគេកត់ត្រាទេ ក្នុងចំណោមអ្នកដែល ទទួលបានវ៉ាក់សាំងគ្រប់ដូសហើយ។

This image has an empty alt attribute; its file name is 09144505-1024x682.jpg

ទោះបីជាយ៉ាងណាក៏ដោយ គេមិនបញ្ជាក់ថាតើការសិក្សានេះ ត្រូវបានធ្វើឡើងនៅពេលណាឬចំនួនមនុស្សប៉ុន្មាននាក់ដែលត្រូវបានគេរាប់បញ្ចូល ក្នុងការស្រាវជ្រាវនេះនោះទេ។

អ្នកស្រាវជ្រាវបាននិយាយថា អង់ទីគ័រប្រឆាំងមេរោគកូវីដ បានបញ្ចេញយ៉ាងល្អបំផុតតាមរយៈការចាក់វ៉ាក់សាំងនេះ និងតាមរយៈការប្រកាន់ខ្ជាប់នូវវិធានការបង្ការជាមុន៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The​ National News

ចុចអាន៖ ដំណឹងល្អ! ចិនអនុម័តវ៉ាក់សាំងកូវីដទី ៣ របស់ក្រុមហ៊ុន Sinopharm សម្រាប់ការសាកល្បងព្យាបាល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរខេត្ត​កំពត​ឱ្យ​ពលរដ្ឋ ៣៥គ្រួសារ ចូល​រួម​រុះរ៉ើ​សំណង់​ដែល​ប៉ះពាល់​ចំណី​ព្រែកត្រើយ​ខាងលិច ដើម្បី​រៀបចំ​សោភ័ណភាព​ក្រុង

ព័ត៌មានជាតិ៨ ម៉ោង មុន

គណៈកម្មាធិការសិទ្ធិមនុស្សថា ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារគឺល្អប្រសើរ ដោយជនជាប់ឃុំអាចប្រតិបត្តិជំនឿសាសនាបាន

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែង រួមគ្នាផ្សព្វផ្សាយ​ពីអត្ថប្រយោជន៍​ App NoDrug

ព័ត៌មានជាតិ៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ចរាចរណ៍១០ ម៉ោង មុន

តុលាការចោទអ្នកបើករថយន្តបង្កគ្រោះថ្នាក់ឲ្យលោក Ruth Ko ស្លាប់ ពីបទ «បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់អ្នកដទៃ»

ព័ត៌មានជាតិ៩ ម៉ោង មុន

មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

ម្ដាយតារារ៉េប RuthKo មិនទទួលយកការសុំទោសដាច់ខាត ចំពោះទង្វើហាងផ្កាមួយកន្លែង ដែលផុសប្រមាថជីវិតកូន

សន្តិសុខសង្គម២០ ម៉ោង មុន

ភ្លើងឆេះព្រៃរាលដាលដល់ចម្ការស្វាយ ៣៥ហិកតា ខូចខាតដើមស្វាយ ១៥ ០០០ ដើម

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មហាអំណាចអឺរ៉ុប២ប្រទេស ចេញមុខព្រមានលោក ត្រាំ ក្រោយគំរាមប្រើកម្លាំងយោធា ដណ្តើមយក Greenland 

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​​កម្លាំង​ពន្លត់​អគ្គីភ័យ​​​កើនដល់​៧៥០០​នាក់​ ខណៈ​​ភ្លើងរាលដាលដល់ Hollywood Hills ដែលគម្រាមលំនៅឋាន​​១០ម៉ឺន​​​ខ្នងទៀត​

Sokha Hotels

ព័ត៌មានពេញនិយម