ព័ត៌មានអន្ដរជាតិ
ឆ្ងល់ទេ ហេតុអ្វីវ៉ាក់សាំងការពារជំងឺកូវីដ-១៩ តម្រូវឲ្យចាក់ ២ដូស?
រហូតមកទល់ពេលនេះ មានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាច្រើនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់នៅទូទាំងពិភពលោក។ ក្នុងចំណោមនោះមានវ៉ាក់សាំងសឹងតែទាំងអស់ទៅហើយ ដែលតម្រូវឲ្យចាក់ចំនួន២ដូស លើកលែងតែវ៉ាក់សាំង Johnson & Johnson ប៉ុណ្ណោះ។

តើអ្នកឆ្ងល់ទេ ថាតើហេតុអ្វីបានជា វ៉ាក់សាំងមានខ្លះចាំបាច់ត្រូវចាក់២ដង និងខ្លះចាក់១ដង?
ក្នុងអំឡុងពេលនៃសិក្សាពីដំបូង ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា វ៉ាក់សាំង Pfizer-BioNTech និង Moderna បានបង្កឲ្យមានការឆ្លើយតបប្រព័ន្ធភាពស៊ាំខ្សោយ នៅពេលដែលត្រូវបានចាក់តែមួយដូស។ ទោះបីជាយ៉ាងណាក៏ដោយ វាមានការឆ្លើយតបភាពស៊ាំកាន់តែខ្លាំងឡើងនៅពេល វ៉ាក់សាំងដូសទី២ត្រូវបានបន្ថែមចូល។

ជាទូទៅ វ៉ាក់សាំងដូសទី១ បានចាប់ផ្តើមធ្វើឲ្យប្រព័ន្ធការពារដំណើរការឡើង ហើយដូសទីពីរ បានធ្វើការយ៉ាងខ្លាំងដើម្បីពង្រឹងការការពារនេះឲ្យកាន់តែរឹងមាំ។
ខាងក្រោមនេះ យើងសូមលើកយកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលតម្រូវឲ្យចាក់ចំនួន២ដូសត្រឹមតែ៤ប្រភេទប៉ុណ្ណោះ មកបង្ហាញ៖
១. Oxford-AstraZeneca ចាក់ចន្លោះពី៨ទៅ ១២សប្តាហ៍
២. Novavax ចាក់ចន្លោះពីគ្នា ៣សប្តាហ៍
៣. Sputnik V ចាក់ចន្លោះពីគ្នា ៣សប្តាហ៍
៤. Coronavac ចាក់ចន្លោះពីគ្នា ៣សប្តាហ៍៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Health Line
ចុចអាន៖ ដំណឹងល្អ! ចិនអនុម័តវ៉ាក់សាំងកូវីដទី ៣ របស់ក្រុមហ៊ុន Sinopharm សម្រាប់ការសាកល្បងព្យាបាល

-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច