ព័ត៌មានជាតិ
អ្នកពាក់ព័ន្ធនឹងសពឈ្មោះ នូចុល មានជំងឺកូវីដ១៩ ចំនួន៤៨នាក់ តេស្តលើកទី១អវិជ្ជមាន
ក្រោយមានបុរសម្នាក់ឈ្មោះ នូចុល ដោយសារជំងឺកូវីដ១៩ នៅពេលនេះមានអ្នកពាក់ព័ន្ធដល់ទៅ៤៨នាក់ តែជាដំបូងនេះពួកគេបានធ្វើតេស្តលើកទី១អវិជ្ជមាន។
លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២២ ខែមេសា បានបញ្ជាក់ឲ្យដឹងថា ប្រជាពលរដ្ឋ និងក្រុមគ្រួសារប្រពន្ធកូន ដែលមានការពាក់ព័ន្ធដោយផ្ទាល់និងដោយប្រយោលជាមួយ នឹងសពបុរសម្នាក់ឈ្មោះ នូ ចុល នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ កន្លងទៅនេះ អ្នកពាក់ព័ន្ធសរុបចំនួន ៤៨នាក់ លទ្ធផលនៃតេស្តលើកទី១ គឺអវិជ្ជមានទាំងអស់គ្នា។
លោកប្រធានមន្ទីរសុខាភិបាលខេត្តបានឲ្យដឹងទៀតថា អ្នកទាំង៤៨នាក់ខាងលើនេះ កំពុងធ្វើនៅសាលាបឋមសិក្សាគំរូក្រុងក្នុងកំពង់ឆ្នាំង ហើយអ្នកទាំងអស់នេះនឹងត្រូវយកសំណាកធ្វើតេស្តលើកទី២និងលើកទី៣បន្តទៀតក្នុងពេលឆាប់ខាងមុខនេះ ។
លោកប្រធានមន្ទីរសុខាភិបាលខេត្តក៏បានអំពាវនាវផងដែរ ដល់អ្នកពាក់ព័ន្ធទាំងអស់ខាងលើនេះ ដែលកំពុងធ្វើចត្តាឡីស័កសូមអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលឲ្យបានបីម៉ាត់ ៣កុំនឹង ៣ការពារ ដើម្បីទប់ស្កាត់កុំឲ្យខ្ញុំមើល១១៩រៀនដើរចូលក្នុងសហគមន៍៕
អត្ថបទ៖ ឈៀងថារិទ្ធ
សូមចុចអាន៖ អាជ្ញាធរខណ្ឌឫស្សីកែវ បិទផ្សារទំនប់ជាបណ្តោះអាសន្ន ក្រោយមានអាជីវករឆ្លងកូវីដ១៩
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ