KPT+
វាយបកលើមនុស្សដែលនិយាយបំពានយើង ប្រើវិធីទាំងនេះ
ជីវិតមនុស្ស មិនថាក្នុងផ្នែកអាជីពឬផ្ទាល់ខ្លួន តែងពើបប្រទះការប្រកួតប្រជែងគ្នា ដែលជាញឹកញាប់បង្កជាការឈ្លោះប្រកែក។ មនុស្សខ្លះបានប្រើសម្តីបង្កាច់បំពានឬលាបពណ៌យើ់ង មិនថាចំពោះមុខឬក្រោយខ្នង។
នេះជាគន្លឹះទាំង ៦ ដែលអាចជួយយើងឲ្យយើងយកឈ្នះបាននូវអំណះអំណាងបំពាននានាដែលប្រឆាំងនឹងយើង៖
១. ពន្យល់

មនុស្សខ្លះចូលចិត្តបំភាន់រឿង ហើយពួកគេគិតថាគ្រប់រឿងដែលគេធ្វើគឺខុសគ្នាទាំងស្រុង។ ពួកគេតែងផ្អែកលើអំណះអំណាងខ្លួនគេ លើជំនឿខុស។ បើយើងកត់សំគាល់បាននូវរឿងនេះ អាចនិយាយបានថា ពួកគេយល់ខុសនៅអ្វីដែលពួកគេកំពុងព្យាយាមបង្ហាញដល់យើង តែយើងត្រូវពន្យល់ត្រលប់ទៅកាន់ពួកគេនៅហេតុផលយើង ហើយហេតុផលនោះយើងគិតថាត្រឹមត្រូវមិនឆ្គងហេតុពន្យល់ទៅគេ។
២. ទាញអ្នកដែលព្យាយាមបំបែករឿង
បើសេចក្ដីថ្លែងការណ៍របស់គូប្រជែងរបស់យើងជជែកវែកញែក ស្ដាប់ទៅដូចជាអ្វីដែលហាក់ដូចជាពិតបន្តិចអត់បន្តិច ឬគេព្យាយាមនិយាយបំបែករឿងឲ្យវែង ខុសពីគោលការណ៍របស់យើង។ ដូច្នេះយើងត្រូវប្រញាប់ទាញពួកគេ មកជាលក្ខណៈផ្លូវការវិញជាប្រញាប់។
៣. ស្នើសុំនូវរឿងដែលគេចង់ផ្លាស់ប្ដូរយើង

ប្រសិនបើនរណាម្នាក់ប្រាប់យើងថា យើងមិនអាចធ្វើអ្វីមួយតាមវិធីដែលយើងធ្វើបាន អាចស្នើសុំឲ្យពួកគេផ្ដល់ឲ្យយើងនូវការសន្និដ្ឋានរបស់ពួកគេ។ តាមពិតយើងអាចស្នើសុំឲ្យពួកគេប្រាប់ពីមូលហេតុដែលពួកគេចង់ឲ្យផ្លាស់ប្ដូរ របៀបដែលយើងធ្វើអ្វីមួយ និងមូលហេតុអ្វីដែលពួកគេផ្ដល់ឲ្យយើង ដើម្បីយល់ពីគោលបំណងពួកគេវិញម្ដង។
៤. ព្យាយាមរកដំណោះស្រាយសមរម្យ

ប្រសិនបើពួកគេនិយាយអ្វីមួយដែលមិនត្រឹមត្រូវ និងគ្មានការតភ្ជាប់សមាមាត្រគ្នាទេ យើងក៏មិនគួរធ្វើឲ្យមនុស្សម្នាក់នោះអាក់អន់ចិត្តដោយនិយាយពាក្យសម្ដីថាពួកគេឆោតល្ងង់ដែរ។ ព្យាយាមអត់ធ្មត់ ហើយនិយាយថាអ្វីដែលពួកគេកំពុងនិយាយ គឺមានកំហុសនិងមិនមានហេតុផលត្រឹមត្រូវ។ វិធីនេះយើងនឹងក្លាយជាអ្នកឈ្នះដោយមិនចាំបាច់ប្រយុទ្ធរាប់ម៉ោងជាមួយពួកគេ។
៥. គ្មានសមត្ថភាព
ភាពគ្មានសមត្ថភាពមានន័យថាមិនមានចំណេះដឹងឬជំនាញគ្រប់គ្រាន់នៅក្នុងវិស័យខ្លះ។ មនុស្សច្រើនតែព្យាយាមបង្រៀននរណាម្នាក់ដែលបានដឹងច្បាស់ពីវា ដូច្នេះប្រសិនបើគូប្រជែងរបស់យើងមិនដឹងពីអ្វីដែលពួកគេកំពុងនិយាយ យើងត្រូវតែហ៊ាននិយាយថាពួកគេមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីបង្ហាញពីសិទ្ធិរបស់ពួកគេ ចំពោះស្ថានភាពនេះឡើយ។
៦. បដិសេធភ្លាមៗបើមិនត្រឹមត្រូវ

នេះគឺជាពាក្យដែលយើងជឿជាក់យ៉ាងមុតមាំថា អ្វីដែលយើងកំពុងនិយាយគឺជាការពិត។ ជារឿយៗមនុស្សប្រើការអះអាងខុស ហើយព្យាយាមបំភាន់យើងជាមួយពួកគេ ប៉ុន្តែយើងមិនគួរផ្ដល់ឲ្យពួកគេនូវឱកាសដើម្បីធ្វើដូច្នោះទេ។
ប្រសិនបើពួកគេជឿលើអ្វីមួយ វាជាអាជីវកម្មរបស់ពួកគេ ហើយវាមិនមានន័យថាយើងគួរតែចែករំលែកវាជាមួយពួកគេទេ។ បើឃើញថាពួកគេកំពុងព្យាយាមបង្ខំយើងឲ្យយើងនិយាយតាមទស្សនៈរបស់ពួកគេ សូមនិយាយថា យើងមិនគិតថាការអះអាងរបស់ពួកគេគឺជាការពិតទាំងអស់ឡើយ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖នៅម្នាក់ឯងបង្រៀនឲ្យចេះដោះស្រាយបញ្ហាប្រឈមនានាដោយឯករាជ្យ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ