ព័ត៌មានអន្ដរជាតិ
រឿងដ៏កម្សត់ ម្តាយដឹកកូនប្រុសតាមកង់៣ទៅពេទ្យ៣កន្លែងស្លាប់តាមផ្លូវនៅឥណ្ឌា
ស្ត្រីជាម្តាយដែលកំពុងអង្គុយនៅលើកង់បីជាមួយនឹងសពកូនប្រុសអាយុ២៩ឆ្នាំដែលបានស្លាប់នៅតាមផ្លូវ បន្ទាប់ពីបានដឹកទៅរកមន្ទីរពេទ្យ៣កន្លែង ប៉ុន្តែមន្ទីរពេទ្យមិនទទួលបានកំពុងធ្វើឲ្យពិភពលោករំជួលចិត្តយ៉ាងខ្លាំង។
រូបភាពបានបង្ហាញពីស្ត្រីឈ្មោះ Chandrakala Singh ដែលកំពុងនឿយហត់អស់កម្លាំង និងទុក្ខក្រៀមក្រំកំពុងអង្គុយជាមួយសពកូនប្រុសឈ្មោះ Vineet Singh នៅតាមផ្លូវក្នុងទីក្រុង Varanasi ភាគខាងជើងរដ្ឋ Uttar Pradesh។
រូបថតដែលកំពុងធ្វើឲ្យពិភពលោកនេះរំជើបរំជួលនេះគឺមានរឿងរ៉ាវពីក្រោយដ៏កម្សត់ដែលកូវីដ-១៩បានកំពុងវាយប្រហារលើប្រព័ន្ធសុខាភិបាលនៅប្រទេសឥណ្ឌាបណ្តាលឲ្យដួលរលំ។
លោក Jai Singh ត្រូវជាពូរបស់បុរសអាយុ២៩ឆ្នាំបានប្រាប់ថា ៖«នៅព្រឹកថ្ងៃចន្ទ អ្នកស្រី Singh បានធ្វើដំណើរជាមួយកូនប្រុសទៅកាន់មន្ទីរពេទ្យ Banaras Hindu University (BHU)តាមការណាត់របស់ឌុកទ័រ ដោយត្រូវប្រើពេលតែមួយម៉ោងប៉ុណ្ណោះពីផ្ទះ»។
លោកថា ៖«ក្មួយ Vineet មានបញ្ហាតម្រងនោម និងបានជួបលោកវេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យ BHU។ លោកវេជ្ជបណ្ឌិតនោះបានណាត់ឲ្យជួបនៅព្រឹកថ្ងៃចន្ទសម្តាហ៍នេះ»។
ប៉ុន្តែនៅពេលម្តាយ និងកូនប្រុសបានទៅដល់មន្ទីរពេទ្យ ខាងពេទ្យប្រាប់ពួកគាត់ថា លោកវេជ្ជបណ្ឌិតមិននៅ និងបានប្រាប់ឲ្យពួកគាត់ទៅកន្លែងរបួសដែលនៅទីនោះគេទទួលករណីបន្ទាន់។
ស្ត្រីជាម្តាយនិយាយថា នៅពេលទៅដល់កន្លែងរបួស កូនប្រុសរបស់គាត់បានដួលទៅហើយ ប៉ុន្តែបុគ្គលិកពេទ្យបដិសេធទទួលព្យាបាល។
គាត់បន្តថា ៖«គ្រូពេទ្យប្រាប់ថា កូនប្រុសខ្ញុំឆ្លងកូវីដ-១៩។ សូមយកចេញពីទីនេះទៅ។ កូនប្រុសរបស់ខ្ញុំបានកំពុងមានដង្ហើមដង្ហក់។ យើងត្រូវដាក់អ៊ុកស៊ីសែន និងរថយន្តសង្គ្រោះបន្ទាន់ ប៉ុន្តែខាងពេទ្យអត់ជួយយើងទេ»។
ស្ត្រីជាម្តាយបានដាក់កូនប្រុសនៅលើកង់បី និងដឹកយកទៅកាន់មន្ទីរពេទ្យឯកជនមួយនៅជិតនោះ ប៉ុន្តែនៅពេទ្យឯកជននោះក៏មិនទទួលព្យាយាបាលទៀត។ គាត់ក៏បានព្យាយាមដឹកយកទៅមន្ទីរពេទ្យផ្សេងទៀត។
នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យទី៣ Vineet បានដាច់ខ្យល់នៅលើជើងរបស់ម្តាយដែលអាយុច្រើន និងមើលទៅនឿយហត់កម្លាំង។
នៅពេលស្ត្រីជាម្តាយកំពុងក្រៀមក្រំដ៏ក្រៃលែង និងត្រូវការអ្នកដទៃជួយទាំងកម្លាំងកាយ និងកម្លាំងចិត្ត។ គាត់ត្រូវបានជនអាក្រក់ឆកយកទ្រព្យសម្បត្តិថែមទៀតក្នុងនោះ ឯកសារព្យាបាលរបស់កូនប្រុស និងទូរសព្ទរបស់គាត់ត្រូវបានជនអាក្រក់លួចយកទៅបាត់។
រូបភាព ដែលចេញផ្សាយដំបូងដោយសារព័ត៌មានក្នុងស្រុកជាភាសាឥណ្ឌា Dainik Jagran បានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា និងរាលដាលទូទាំងពិភពលោក។
លោក Shravan Bharadwaj អ្នកសារព័ត៌មានដែលបានសរសេររឿងនេះបានប្រាប់ BBC ថា នៅតាមផ្លូវដែល Vineet បានស្លាប់មានមន្ទីរឯកជនជាច្រើន ប៉ុន្តែគ្មាននរណាម្នាក់ជួយម្តាយក៏កម្សត់នោះទេ។
ទោះជាយ៉ាងណា គេមិនច្បាស់ទេថា Vineet បានស្លាប់ដោយសារកូវីដ-១៩ ឬយ៉ាងណា ពីព្រោះក្រុមគ្រួសារនិយាយថា គាត់គ្មានរោគសញ្ញាដែលបង្ហាញពីកូវីដ-១៩ឡើយ ប៉ុន្តែតាមឯកសារណាត់ជាមួយគ្រូពេទ្យគឺព្យាបាលតម្រងនោម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ