ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Fujifilm សាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដំណាក់កាលចុងក្រោយ
ក្រុមហ៊ុន Fujifilm Holdings Corp អះអាងថា ខ្លួនបានចាប់ផ្តើមការសាកល្បងថ្នាំគ្រាប់ព្យាបាលជំងឺកូវីដ-១៩ ដំណាក់កាលចុងក្រោយនៅក្នុងប្រទេសជប៉ុន ដែលនេះជាក្តីសង្ឃឹមម្រាប់អ្នកជំងឺសម្រាកព្យាបាលនៅតាមផ្ទះ។
ក្រុមហ៊ុន Fujifilm ជាស្ថាប័នអាជីវកម្មផ្នែកតាមម៉ាស៊ីនថតរូប និងផ្នែកវេជ្ជសាស្ត្រអស់ពេលជាច្រើនឆ្នាំមកហើយ ពេលនេះនិយាយថា ខ្លួនកំពុងស្រាវជ្រាវថ្នាំគ្រាប់ដែលផ្តោតទៅលើអ្នកជំងឺកូវីដ-១៩ដែលមានអាយុលើសពី ៥០ ឆ្នាំ និងអ្នកដែលមានហានិភ័យនៃការវិវត្តទៅជារោគសញ្ញាធ្ងន់ធ្ងរ។
ថ្នាំ Avigan ឬ Favipiravir ត្រូវបានក្រុមហ៊ុន Fujifilm កំពុងធ្វើតេស្ត និងត្រូវបានគេសិក្សានៅក្នុងការសាកល្បងរាប់សិបកន្លែងនៅទូទាំងពិភពលោក ហើយវាត្រូវបានអនុញ្ញាតឱ្យប្រើសម្រាប់ព្យាបាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសរុស្ស៊ី ឥណ្ឌា និងឥណ្ឌូណេស៊ី។ ប៉ុន្តែការព្រួយបារម្ភនៅតែមានចំពោះថ្នាំនេះ ព្រោះនៅក្នុងការសិក្សាទៅលើសត្វបង្ហាញថា វាអាចបណ្តាលឱ្យមានពិការភាពពីកំណើត។
ទោះយ៉ាងណា ប្រទេសជប៉ុននៅតែយល់ព្រមឱ្យប្រើថ្នាំ Avigan ជាឱសថសម្រាប់ព្យាបាលជំងឺផ្តាសាយបន្ទាន់ ហើយកាលពីចុងឆ្នាំមុន រដ្ឋាភិបាលបានអំពាវនាវឲ្យក្រុមហ៊ុន Fujifilm ជាអ្នកទទួលស្តុកថ្នាំទុកសម្រាប់នៅផ្គត់ផ្គង់ក្នុងស្រុក៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ the japan times
ចុចអាន៖ ក្តៅៗ ជប៉ុន អនុញ្ញាតឲ្យប្រើប្រាស់ថ្នាំ Baricitinib ព្យាបាលអ្នកជំងឺកូវីដ-១៩
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព