ព័ត៌មានអន្ដរជាតិ
ការស្រាវជ្រាវ ៖ អ្នក ជំងឺកូវីដ ១៩ ករណីស្រាលដែលមិនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យមានហានិភ័យស្លាប់ក្នុងរយៈពេល ៦ ខែ
យោងតាមការស្រាវជ្រាវ ដែលដឹកនាំដោយសាកលវិទ្យាល័យឱសថសាស្ត្រទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា អ្នកជំងឺកូវីដ ១៩ ករណីស្រាល ដែលមិនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានហានិភ័យនៃការស្លាប់ក្នុងរយៈពេល ៦ ខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យ ។
ទិន្នន័យដែលបានចេញផ្សាយដោយទស្សនាវដ្ដី Nature កាលពីថ្ងៃព្រហស្បតិ៍បានឲ្យដឹងថា ការសិក្សានេះមានការចូលរួមពីអ្នកជំងឺជាង ៨៧,០០០ នាក់ ។
ក្រុមអ្នកស៊ើបអង្កេតបានបង្ហាញថា បន្ទាប់ពីមានជំងឺស្រាលរយៈពេល ៣០ ថ្ងៃដំបូង អ្នកផ្ទុកកូវីដ ១៩ ដែលមិនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ មានហានិភ័យនៃការស្លាប់ជិត ៦០ ភាគរយក្នុងរយៈពេល ៦ ខែ បើប្រៀបធៀបនឹងប្រជាជនទូទៅ ។
ការកត់សម្គាល់នៃការស្លាប់ក្នុងរយៈពេល ៦ ខែនេះគឺជាអ្នកជំងឺកូវីដ ១៩ ចំនួន ៨ នាក់ក្នុងចំណោមអ្នកជំងឺ ១,០០០ នាក់ ។ ចំណែកអ្នកជំងឺកូវីដ ១៩ ដែលមិនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងអ្នកជំងឺករណីស្រាលរយៈពេល ៣០ ថ្ងៃដំបូងក្នុងនោះមានអ្នកស្លាប់លើស ២៩ នាក់ក្នុងចំណោមអ្នកជំងឺ ១,០០០ នាក់ក្នុងរយៈពេល ៦ ខែបន្ទាប់ ។
លោកវេជ្ជបណ្ឌិត Ziyad Al-Aly ជំនួយការសាស្រ្តាចារ្យនៃសាកលវិទ្យាល័យឱសថសាស្ត្រក្នុងទីក្រុងវ៉ាស៊ីនតោនបាននិយាយថា “ការសិក្សារបស់យើងបង្ហាញថា រហូតដល់ ៦ ខែ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យ ហានិភ័យនៃការស្លាប់ បន្ទាប់ពីមានករណីស្រាលនៃជំងឺកូវីដ ១៩ មិនមែនជារឿងតូចតាចនោះទេ ហើយវានឹងបន្តកើនឡើងជាមួយនឹងភាពធ្ងន់ធ្ងរនៃជំងឺនេះ ។ បច្ចុប្បន្នជំងឺកូវីដ ១៩ គឺជា វិបត្តិសុខភាពដ៏ធំបន្ទាប់របស់អាមេរិក” ។
លោកបន្តថា “ខណៈជំងឺកូវីដ ១៩ កំពុងរីករាលដាលយ៉ាងខ្លាំង វាបានបង្ហាញយ៉ាងច្បាស់ថា អ្នកផ្ទុកកូវីដករណីស្រាលដែលមិនបានទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ បានបន្តជួបបញ្ហាសុខភាពរយៈពេលយូរ បន្ទាប់ពីការឆ្លងដំបូង ។ បន្ទាប់មកពួកគេបង្ហាញបញ្ហាជាច្រើនដូចជា បញ្ហាដកដង្ហើម ចង្វាក់បេះដូងលោតមិនទៀងទាត់ ការជ្រុះសក់ និងប៉ះពាល់សុខភាពផ្លូវចិត្ត” ។
គួរបញ្ជាក់ថា គិតត្រឹមពេលនេះ សហរដ្ឋអាមេរិកនៅតែបន្តឈរលើគេនៃករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ ១៩ នៅលើពិភពលោកដោយមានអ្នកឆ្លងសរុប ៣២,៦៦៩,១២១ និងមានអ្នកស្លាប់ចំនួន ៥៨៤,២២៦ នាក់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Stltoday
ចុចអាន ៖ វ៉ាក់សាំង Pfizer មានប្រសិទ្ធភាពមិនធម្មតាការពារអ្នកដែលមានជំងឺរ៉ាំរ៉ៃទាំងនេះ មិនឲ្យឆ្លងកូវីដ
ចុចអាន ៖ WHO ចង់ប្រមូលទិន្នន័យបន្ថែមនៃករណីកំណកឈាមរបស់វ៉ាក់សាំង AstraZeneca ក្រៅពីអឺរ៉ុប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លទ្ធផលកំណាយ៖ តំបន់អង្គរមានមនុស្សមកតាំងភូមិករតាំងពីជាង ៣ ០០០ ឆ្នាំមកម្ល៉េះ
-
ចរាចរណ៍១ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សំណង់ព្រះពុទ្ធប្បដិមាកម្ពស់ជាង ៨០ ម៉ែត្រ នឹងលេចរូបរាងក្នុងតំបន់អភិវឌ្ឍឆ្នេររាមខេត្តព្រះសីហនុ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា សំ សុខនឿន ព្យាករថា កម្ពុជា ត្រូវការពេលប្រហែល៥ឆ្នាំទៀត ដើម្បីឱ្យវិស័យអចលនទ្រព្យវិលរកសភាពដើមវិញ
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ទិន្នផលគ្រាប់ស្វាយចន្ទីអាចធ្លាក់ចុះពី ១០-៣០% ដោយសារអាកាសធាតុ ប្រសិនបើគ្មានវិធានការឆ្លើយតបទាន់ពេល
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ធនាគារជាតិ ប្រកាសឱ្យសាធារណជនប្រុងប្រយ័ត្នប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរណ៍នៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មហាជនផ្ទុះការរិះគន់លោកបណ្ឌិត សុខ ទូច ដែលនិយាយជំរុញ«ក្មេងៗឱ្យខំរៀនសូត្រ និងធ្វើការ ជាជាងទៅធ្វើសមាធិ»
-
កីឡា៤ ថ្ងៃ ago
គ្រួសារលោកគ្រូ អេ ភូថង ជួបទុក្ខធំផ្ទួនៗ