Connect with us

ព័ត៌មានជាតិ

លោកស្រី ឱ វណ្ណឌីន បង្ហាញអារម្មណ៍ ពិបាកទទួលយកបាន

បានផុស

នៅ

លោកស្រី ឱ​ វណ្ណឌីន​ ជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ប្រាប់ កម្ពុជាថ្មី ថា ពេលខ្លះលោកស្រី​មានអារម្មណ៍ពិបាកទទួលយកបាននូវករណីឆ្លងមេរោគកូវីដ-១៩ទៅ មនុស្សចាស់ និងកុមារតូចៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី មានប្រសាសន៍ថា៖ “ខ្ញុំក៏ពិបាកដែរ ពេលខ្លះអារម្មណ៍យើងក៏ពិបាកទទួលយក នៅពេលប្រជាពលរដ្ឋចេញក្រៅ ហើយឆ្លងជំងឺកូវីដ ហើយគាត់ទៅផ្ទះគាត់ គាត់ចម្លងមេរោគទៅឪពុកម្ដាយចាស់ៗ ជាពិសេសចម្លងទៅកូនតូចៗ”។

លោកស្រី មានប្រសាសន៍ដោយខំទប់អួលដើមកថា៖ “យើងគិតមើលទៅ កុមារតូចមួយអាយុ៤ឆ្នាំ អាយុ៦ឆ្នាំ គ្នាតូចមែនទែន គ្នាអត់ដឹងអីទេ ហើយគ្នាឆ្លងជំងឺហ្នឹងដែរ។ ហើយសួរថា តើវាជាសោកនាដកម្មនៅក្នុងគ្រួសារកម្រិតណា? នៅពេលខ្លួនឯងបាននាំយកវីរុសកូវីដ-១៩ មកចម្លងក្នុងគ្រួសាររបស់ខ្លួន”។

លោកស្រី ឱ វណ្ណឌីន បានលើកឡើងថា៖ “គេអាចនិយាយថា ដោយសារខ្ញុំអត់ដឹង! ជាការពិតហើយយើងអត់ដឹង បើសិនជាដឹង វាអត់ពិបាកអីទេ យើងដើរទៅសម្លាប់វាតែម្ដង មេរោគកូវីដ-១៩ហ្នឹងអត់ពិបាកទេ យកថ្នាំយកអាល់កុលទៅបាញ់ទៅ មេរោគហ្នឹងងាប់ហើយ”។

លោកស្រី មានប្រសាសន៍បន្តថា៖ “តែដោយសារយើងមិនដឹងថាមេរោគហ្នឹងនៅកន្លែងណា។ អ៊ីចឹងហើយបានយើងត្រូវការពារ កុំឱ្យប៉ះពាល់នឹងមេរោគចង្រៃហ្នឹង។ ឥឡូវយើងឃើញហើយមានការស្លាប់រាល់ថ្ងៃ ហើយបើយើងមិនចូលរួមទប់ស្កាត់ការចម្លងមេរោគហ្នឹងទេ”។

លោកស្រី ឱ វណ្ណឌីន ផ្ដាំផ្ញើថា ប្រសិនជាយើងរួមគ្នាអនុវត្តវិធានការ៣កុំ៣ការពារ នាំឱ្យបុគ្គលគ្រប់រូបមានសុខភាពល្អ នោះក្រុមគ្រួសារក៏មានសុខភាពល្អ ព្រោះបើគ្រប់បុគ្គលអត់មានកើតជំងឺកូវីដ-១៩ នឹងមិនមានអ្នកណាចម្លងមេរោគចូលគ្រួសារ ចូលសហគមន៍ទៀតបានដែរ។

គិតត្រឹមថ្ងៃទី២៣ ខែមេសានេះ កម្ពុជារកឃើញករណីវិជ្ជមានកូវីដ-១៩ថ្មី ឆ្លងក្នុងសហគមន៍ចំនួន ៦៥៤នាក់ និងករណីនាំចូលពីបរទេសចំនួន០១នាក់។ ក្នុងនោះរាជធានីភ្នំពេញចំនួន៥២២នាក់ ខេត្តព្រះសីហនុចំនួន១១៣នាក់ ខេត្តកណ្តាលចំនួន០៥នាក់ ខេត្តតាកែវចំនួន០៥នាក់ ខេត្តកំពង់ចាមចំនួន០៣នាក់ បន្ទាយមានជ័យចំនួន០១នាក់ ក្រុងកែបចំនួន០៣នាក់ ខេត្តមណ្ឌលគីរីចំនួន០១នាក់ ខេត្តត្បូងឃ្មុំចំនួន០១នាក់ ខេត្តកំពង់ស្ពឺចំនួន០១នាក់។

ករណីឆ្លងសរុបចំនួន ៨,៨៤៨នាក់ ករណីនាចូលពីបរទេសសរុបចំនួន៥៤៧នាក់ ករណីឆ្លងជាសហគមន៍ព្រឹត្តិការណ៍២០កុម្ភៈសរុបចំនួន ៨,៣០១នាក់ ករណីជាសះស្បើយចំនួន ៣,១៤៨នាក់ ករណីកំពុងព្យាបាលចំនួន ៥,៦៣៣នាក់ ករណីអ្នកស្លាប់ចំនួន ៦១នាក់៕

អត្ថបទ​៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៦ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម