ព័ត៌មានជាតិ
អ្នកជំងឺកូវីដជាង២ពាន់នាក់ទៀត នៅមិនទាន់មានកន្លែងព្យាបាលនៅឡើយទេ
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយថ្ងៃនេះ ឲ្យដឹងថា អ្នកជំងឺកូវីដ១៩ចំនួន២១១៦នាក់ទៀត នៅមិនទាន់មានទីកន្លែងព្យាបាលនៅឡើយទេ ក្នុងនោះមានអ្នកជំងឺនៅរាជធានីភ្នំពេញរកឃើញនៅថ្ងៃនេះ ចំនួន៥២២នាក់ផងដែរ។
ការខ្វះខាតទីកន្លែងសម្រាកព្យាបាលនេះ ដោយសារតែរយៈពេលប៉ុន្មានថ្ងៃនេះ មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានការកើនឡើងជាបន្តបន្ទាប់ ដោយមានថ្ងៃខ្លះមានឆ្លងរហូតដល់ទៅជិត៧០០នាក់ក៏មាន។ ជាក់ស្តែងថ្ងៃទី២៣មេសានេះ មានអ្នកឆ្លងថ្មីចំនួនចំនួន៦៥៥នាក់ទៀត ក្នុងនោះករណីឆ្លងសហគមន៍ ៦៥៤ នាក់និងអ្នកដំណើរពីបរទេស ០១ នាក់និងជាសះស្បើយ ២២៤នាក់។ ក្នុងចំណោមករណីឆ្លងសហគមន៍ ៦៥៤ នាក់នោះនៅភ្នំពេញ ចំនួន៥២២នាក់ ព្រះសីហនុ១១៣នាក់ កណ្ដាល៥ តាកែវ ៥នាក់កំពង់ចាម៣នាក់កែប ៣នាក់ មណ្ឌលគិរី១នាក់ ត្បូងឃ្មុំ១នាក់និងកំពង់ស្ពឺ១នាក់។


គិតត្រឹមព្រឹក ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ មានអ្នកឆ្លងកូវីដ១៩សរុបចំនួន៨៨៤៨ នាក់អ្នកជាសះស្បើយចំនួន៣១៤៨ នាក់អ្នកកំពុងព្យាបាលចំនួន៥៦៣៣ នាក់និងអ្នកស្លាប់ចំនួន៥៩នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ