Connect with us

ព័ត៌មានអន្ដរជាតិ

ឥណ្ឌា​ឆ្លងកូវីដ-១៩​​បំបែក​កំណត់ត្រាទៀត​ហើយ ៣ថ្ងៃចុងក្រោយនេះ​ជិត​១លាននាក់​

បានផុស

នៅ

សម្រាប់​រយៈ​ពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ ករណីឆ្លង​កូវីដ-១៩​នៅ​ប្រទេសឥណ្ឌា​សរុប​ដល់​ជិត​១​លាន​​នាក់​ ខណៈ​ប្រព័ន្ធសុខាភិបាល​ប្រទេស​មួយ​នេះ​កំពុង​ដុន​ដាប​ខ្លាំង​ដោយ​សារ​លិច​លង់​ដោយ​អ្នក​ជំងឺ​ច្រើន​លើស​លប់​ពេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ថ្ងៃ​សៅរ៍​នេះ ក្រសួង​សុខាភិបាល​ឥណ្ឌា​បាន​និយាយ​ថា ករណី​ឆ្លង​កូវីដ-១៩​ថ្មី​មាន ​ចំនួន​​ ៣៤៦ ៧៨៦​នាក់ ​ដែល​ជា​កំណត់​ត្រាឆ្លង​ប្រចាំ​ថ្ងៃ​​ច្រើន​បំផុត​ជាង​៣​សែន​នាក់ក្នុង​រយៈ​ពេល​​៣​ថ្ងៃ​ជាប់​គ្នា។ ចំណែក​ ករណី​ស្លាប់​​មាន​ ចំនួន​២៦២៤​នាក់ ​ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ។

កាល​ពី​ថ្ងៃ​សុក្រ ទី​២៣ ខែ​មេសា ករណី​ឆ្លងកូវីដ-១៩​ថ្មី​​នៅប្រទេស​ឥណ្ឌា​​ក្នុង​រយៈ​ពេល​២៤​​ម៉ោង​មាន ​ចំនួន ៣៣២ ៧៣០​ នាក់ ដែល​បំបែក​កំណត់​ត្រា​ចាស់​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។

កាល​ពី​​ថ្ងៃ​ព្រហស្បតិ៍​ ទី​២២ ខែ​មេសា​នេះ ប្រទេស​ឥណ្ឌា​បមាន​​ករណី​ឆ្លង​កូវីដ-១៩ថ្មី​​​ ចំនួន ៣១៤ ៨៣៥​នាក់​ ក្នុង​រយៈ​ពេល​ត្រឹម​​តែ​​២៤​ម៉ោង​​ដែល​ចំនួន​​​បាន​បំបែក​កំណត់​ត្រា​ឆ្លង​​ច្រើន​បំផុត​ក្នុង​មួយ​ថ្ងៃ​នៅ​សហរដ្ឋ​អាមេរិកដែល​មាន​​ ចំនួន ២៩៧ ៤៣០​នាក់​ កាល​ពី​ខែ​មករា។

បើ​សរុប​អ្នក​ឆ្លង​កូវីដ-១៩​ត្រឹម​រយៈ​ពេល​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​​ចំនួន​ ៩៩៤ ៣៥១​នាក់។

រហូត​ដល់​ពេល​នេះ ប្រទេស​ឥណ្ឌា​មាន​ករណី​ឆ្លង​សរុប​ឡើង​ដល់​១៦.៦​លាន​នាក់ ខណៈ​​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៨៩ ៥៤៤​នាក់៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៣ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៤ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៥ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម