ព័ត៌មានជាតិ
អាជ្ញារធរសម្រេចបិទខ្ទប់សង្កាត់ប៉ោយប៉ែតរយៈពេល១៤ថ្ងៃ
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានសម្រេចបិទខ្ទប់ភូមិសាស្ត្រសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ បន្ទាប់ពីរកឃើញពលរដ្ឋឆ្លងជំងឺកូវីដ១៩។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹង ក្នុងការសម្រេចបិទការធ្វើដំណើរចេញចូលជាបណ្ដោះអាសន្នលើទីតាំងមួយចំនួនក្នុងភូមិសាស្ត្រសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោងសូន្យថ្ងៃទី២៤ខែមេសារហូតដល់ថ្ងៃទី៨ខែឧសភាឆ្នាំ ២០២១ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវី១៩ក្នុងភូមិសាស្រ្តដែលត្រូវបិទខ្ទប់ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅកាន់តំបន់ផ្សេងទៀត»។
លោកអភិបាលខេត្តបានឲ្យដឹងបន្តថាទីតាំងដែលត្រូវធ្វើការបិទខ្ទប់នោះមានចំនួន៣ទីតាំងគឺ៖
១.ប៉ែកខាងជើងផ្លូវជាតិលេខ ៥ ចាប់ពីផ្លូវផ្សារអគ្គៈខាងលិចរហូតដល់អូរព្រំដែនកម្ពុជាថៃ។
២.ខាងលិចផ្លូវផ្សារប៉ោយប៉ែតថ្មី(ផ្សារអគ្គៈ)រហូតដល់ព្រំប្រទល់រវាងភូមិសាមគ្គីមានជ័យនិងឃុំព្រៃព្រិចសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ
៣. ចាប់ពីព្រំប្រទល់ភូមិសាមគ្គីមានជ័យនិងភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែតរហូតដល់ព្រំដែនកម្ពុជាថៃ។
នៅថ្ងៃទី២៣មេសា អាជ្ញាធរក្រុងប៉ោយប៉ែតបានសម្រេចបិទខ្ទប់បុរីដួងច័ន្ទ ស្ថិតនៅក្នុងភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យជាបណ្តោះអាសន្ន ក្រោយរកឃើញមនុស្ស៣នាក់ឆ្លងកូវីដ១៩ និងរកឃើញអ្នកជាប់ពាក់ព័ន្ធ៧០នាក់ផ្សេងទៀត។
អ្នកជំងឺដែលមានវិជ្ជមានកូវីដ១៩ជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ ឈ្មោះជូហានសូសាន់តូ ស្នាក់នៅ ក្នុងបុរី ដួងច័ន្ទ ផ្ទះលេខ ១៣៤B បានរកឃើញមានវិជ្ជមានកូវីដ១៩នៅថ្ងៃទី២២ខែមេសា។ នៅថ្ងៃទី២៣ខែមេសានេះ បានរកឃើញអ្នកវិជ្ជមាន កូវីដ១៩ចំនួន២នាក់ផ្សេងទៀត ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយបុរសជនជាតិឥណ្ឌូណេស៊ីខាងលើនិងរកឃើញអ្នកពាក់ព័ន្ធ៧០នាក់ផ្សេងទៀត ហើយបានយកសំណាកទៅពិនិត្យរកកូវីដ១៩ផងដែរ៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?