ព័ត៌មានជាតិ
តេស្តពលដ្ឋ៥២នាក់ នៅតំបន់ក្រហមទាំងយប់ រកឃើញ ២៦ នាក់ឆ្លងកូវីដ ១៩
ភ្នំពេញ៖ គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកដល់អ្នករស់នៅក្នុងតំបន់ក្រហមទាំងកណ្តាលយប់ដែលក្នុងនោះក្នុងចំណោមមនុស្ស៥២នាក់រកឃើញអ្នកវិជ្ជមានរហូតដល់២៦នាក់ទៅហើយ។

តាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមានជ័យទី២បានឲ្យកម្ពុជាថ្មីដឹងថា កាលពីវេលាម៉ោង១០និង៤៥នាទីយប់ថ្ងៃទី២៣ខែមេសា ក្រុមគ្រូពេទ្យស្មក្រ័ចិត្តសម្តេចតេជោ បានចុះទៅយកសំណាករបស់ប្រជាពលរដ្ឋដែលរស់នៅជាប់របងវត្តនន្នមុនី ដែលមានទីតាំងក្នុងសង្កាត់ស្ទឹងមានជ័យទី២ខណ្ឌមានជ័យរាជធានីភ្នំពេញដែលជាតំបន់ក្រហម ដោយសារតែអ្នកទាំងនោះមានអាការះមិនស្រួល។
លោកចៅរងបន្តថា អ្វីដែលគួរឲ្យរន្ធត់នោះគឺមនុស្សចំនួន៥២នាក់គឺរកឃើញអ្នកមានវិជ្ជមានរហូតដល់២៦នាក់ក្នុងនោះមានក្មេងអាយុក្រោម១០ឆ្នាំមានចំនួន៨នាក់។ អ្នកផ្ទុកមេរោគកូវីដ១៩មានស្រី មានប្រុសផងដែរ។
លោកសេង វ៉ាន់ថា បានបញ្ជាក់ថានៅក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យ២នេះគឺសាលារាជធានីភ្នំពេញបានកំណត់ជាតំបន់ក្រហម។ក្នុងនោះមានសង្កាត់ស្ទឹងមាន១ ស្ទឹងមានជ័យ២និងស្ទឹងមានជ័យទី៣ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ៕
អត្ថបទ៖ នរា

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?