Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់កន្ត្រាក់​៧២​គ្រួសារទទួលបានអំណោយពីកាកបាទក្រហមកម្ពុជា

បានផុស

នៅ

នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០២១ ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេ​សាទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​ជើ​ង​ព្រៃ ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត រួម​ដំណើរ​ដោយ​លោកជំទាវ លោក លោកស្រី សមាជិក​សមាជិកា គណៈកម្មាធិការ​សាខា បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​នាំយក​អំណោយ​មនុស្ស​ធម៌ ផ្តល់ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន៧២​គ្រួសារ នៅក្នុង​ឃុំ​ស្រក ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួររំលឹកថា កាលពីដើម​សប្តាហ៍​នេះ ខ្យល់​កន្ត្រាក់បាន​បង្ក​មហន្តរាយនៅ៦​ភូមិនៃ​ឃុំ២ របស់​ស្រុក​ចំការលើ ប៉ះពាល់ផ្ទះ​ប្រជាពលរដ្ឋចំនួន៦១​ខ្នង ដែល​ត្រូវបាន​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត ផ្តល់ជំនួយ​មនុស្សធម៌ភ្លាមៗ រួចហើយ ។​

មានប្រសាសន៍​ក្នុងឱកាស​នោះ ឯកឧត្តម អ៊ុន ចាន់​ដា ប្រធាន​គណៈកម្មាធិការ​សាខា បាន​ចូលរួម​សម្តែង​ការសោកស្តាយ​ជាខ្លាំង ជាមួយ​ក្រុមគ្រួសារ​រង​គ្រោះ​ទាំងអស់ ចំពោះ​ឧប្បត្តិ​ហេតុ ដែល​កើត​ឡើង​ដោយ​មិន​នឹកស្មាន​ដល់ បង្កឲ្យមាន​ការខូចខាត លំនៅដ្ឋាន​របស់​បងប្អូនបែបនេះ ។

ឯកឧត្តម អ៊ុន ចាន់​ដា ក៏បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខពី​សំណាក់ឯកឧត្តម ហ៊ុន ណេង ប្រធានកិត្តិយស​សាខា ពិសេសសម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហម​កម្ពុជា ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​គ្រប់រូប ជនរងគ្រោះ ជន​ងាយ​រងគ្រោះ ដោយ​មិន​រើសអើង​ឡើយ ហើយ​តែង​បាន​ចាត់​តំណាងឲ្យចុះ​អន្តរាគមន៍ ផ្តល់ជំនួយ​សង្គ្រោះទាន់ពេលវេលាស្របតាម​ទិស​ស្លោក ” ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទ​ក្រហម​កម្ពុជា ” ។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​បង្កើន​ការថែទាំ​សុខភាពការ​ពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន ឲ្យបាន​គ្រប់ៗ​គ្នា ក្នុងការ​ចូលរួម​ទប់ស្កាត់ ពី​ការឆ្លង​នៃ​ជំងឺ​កូ​វីដ១៩ ដោយ​ត្រូវអនុវត្ត​ឲ្យខានតែបាន​នូវ វិធានការ ” ៣​ការពារ ៣​កុំ និង២​ចូលរួម ” ពិសេស ត្រូវអនុវត្ត​ឲ្យបាន​ខ្ជាប់ខ្ជួន​តាម​សារ​ណែនាំ​នានា​របស់​ក្រសួងសុខាភិបាល ដើម្បី​កាត់ផ្តាច់​ខ្សែចម្លង កុំឲ្យ​ជំងឺ​កូ​វីដ​-១៩ ដ៏​កាច​សាហាវ ដែល​ពុំទាន់​មាន​ថ្នាំ​ព្យាបាល​នៅឡើយនេះ វាយលុករាតត្បាត​ចូលក្នុង​គ្រួសារ និង​សហគមន៍។​

ដោយឡែក ឯកឧត្តម វេ​ង សាខុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ ​និង​នេសាទ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ស្រុក​ជើង​ព្រៃ ស្រុក​កំពង់សៀម ខេត្តកំពង់ចាម បាន​មានប្រសាសន៍ថា នៅ​ផ្សារភ្ជាប់​សុខទុក្ខ និង​បន្ត​ការ​ប្ដេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការជួយ​បងប្អូន​ប្រជាពល​រដ្ឋ​គ្រប់​កាលៈទេសៈ ពេល​ពលរដ្ឋ​ជួប​ការលំបាក ដោយមាន​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ដ៏​ឈ្លាសវៃ​ ក្នុងការ​ដឹកនាំ​ប្រទេសជាតិ​ក្នុង​បរិបទ​កូ​វីដ​១៩៕

​អត្ថបទ ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម