សុខភាព
បើគិតថាខ្លួនធាត់ ហាត់ប្រាណតាមវិធីទាំងនេះអាចជួយឲ្យគីឡូថេរ ឬស្រកបាន
គ្នាយើងខ្លះប្រហែលជាធ្លាប់បានឃើញហើយថាក្នុងគ្រួសារមួយមានម្ដាយឪពុក ជាមនុស្សធាត់ កូនក៏អាចធាត់ដូចគ្នាដែរ។ បើគ្នាយើងស្ថិតក្នុងស្ថានភាពនេះ ក៏កុំទាន់គិតថាមិនអាចគ្រប់គ្រងទម្ងន់ខ្លួនបាននោះ។ ការហាត់ប្រាណ ធ្វើសកម្មភាពជាប្រចាំមួយចំនួនអាចជួយគ្នាយើងស្ថិតក្នុងស្ថានភាពបែបនេះស្រកគីឡូ និងគ្រប់គ្រងគីឡូឲ្យនៅថេរមានសុខភាពល្អបាន។

ការស្រាវជ្រាវមួយចេញផ្សាយកាលពីខែសីហា ឆ្នាំ២០១៩ បានសិក្សាលើមនុស្សចំនួន១៨ ០០០នាក់ វ័យចន្លោះពី៣០ ទៅដល់៧០ ឆ្នាំ។ ការសិក្សាបានពិនិត្យលើហ្សែន និងសកម្មភាពប្រចាំថ្ងៃរបស់អ្នកទាំងនោះ។ ការសិក្សាពីហ្សែនរបស់អ្នកទាំងនោះ គឺដើម្បីដឹងថាតើហ្សែនមានទំនាក់ទំនងយ៉ាងណាខ្លះទៅនឹងការធាត់លើសគីឡូនេះ។ សម្រាប់ការហាត់ប្រាណវិញ ការសិក្សានេះកំណត់យកគំរូសិក្សាលើអ្នកបានហាត់ប្រាណ៣០នាទី បីដងក្នុងមួយអាទិត្យ។
តាមរយៈការសិក្សានេះរកឃើញថាអ្នកធ្វើសកម្មភាពប្រចាំថ្ងៃបានច្រើនគឺអាចស្រកទម្ងន់បាន។ ការសិក្សាក៏បានរកឃើញទៀតថា ចំពោះអ្នកធាត់ដោយសារហ្សែនវិញ ក៏អាចរក្សាទម្ងន់ឲ្យនៅថេរ មានសុខភាពល្អបានដូចគ្នា បើអ្នកទាំងនោះបន្តហាត់ប្រាណជាប្រចាំ ដូចជា ដើរជាប្រចាំ រត់ត្រឹកៗ ដើរឡើងភ្នំ រាំ ឬហាត់យ៉ូហ្កា។
ហេតុផលមួយចំនួនដែលថាសកម្មភាពទាំងនេះអាចជួយសម្រកទម្ងន់បានគឺ ដោយសារសកម្មភាពទាំងនេះបានដុតកាឡូរី ហើយក៏ទំនងជាសកម្មភាពនេះធ្វើឲ្យមនុស្សយើងរីករាយជាងទៅហាត់ប្រាណនៅក្លឹបហាត់ប្រាណផងក៏ថាបាន។ តាមរយៈការរកឃើញនេះ ក្រុមអ្នកស្រាវជ្រាវបានលើកទឹកចិត្តឲ្យគ្នាយើងដែលចង់សម្រកទម្ងន់ ឬរក្សាគីឡូឲ្យនៅសុខភាពល្អ គួររក្សាការហាត់ប្រាណ ឬធ្វើសកម្មភាពទាំងនេះជាប្រចាំ។ ពិសេសសម្រាប់អ្នកធាត់ដោយសារបញ្ហាតំណពូជក៏អាចការពារការឡើងគីឡូ និងគ្រប់គ្រងគីឡូរបស់ខ្លួនបានដូចគ្នា៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ ជឿអត់ថា ហាត់ប្រាណ ជួយការពារប្រុសៗពីជំងឺបាក់ទឹកចិត្ត?
ចុចអាន៖ កាហ្វេអាចជួយសម្រកទម្ងន់ដោយមិនដឹងខ្លួន តែក៏គួរដឹងរឿងទាំងនេះ

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២០ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?