ព័ត៌មានអន្ដរជាតិ
វ៉ាក់សាំង AstraZeneca៖ ស្ត្រីវ័យក្មេងមានអាការខ្លាំងជាងបុរស ក្រោយពេលចាក់រួច
សាស្ត្រាចារ្យជំនាញផ្នែកវ៉ាក់សាំង លោក Anthony Harnden និយាយថា ក្រោយចាក់វ៉ាក់សាំង ផលប៉ះពាល់បន្ទាប់បន្សំរួមមាន ឈឺដៃ ក្តៅខ្លួន ញាក់ និងឈឺក្បាល ហាក់ដូចជាកើតមានចំពោះស្ត្រីនិងនារីវ័យក្មេងច្រើនជាងបុរស។

ក្រោយមានការព្រួយបារម្ភពីប្រទេសអាល្លឺម៉ង់ ន័រវែស និងហូឡង់ អំពីផលប៉ះពាល់នៃការចាក់វ៉ាក់សាំង AstraZeneca អ្នកជំនាញខាងផលិតថ្នាំបង្ការបានចេញមុខមកបកស្រាយភ្លាមៗ។
សាស្រ្តាចារ្យ Andrew Pollard ដែលជាសមាជិកនៃក្រុមបង្កើតវ៉ាក់សាំង AstraZeneca បានឱ្យដឹងថា មនុស្សរាប់លាននាក់បានចាក់ថ្នាំបង្ការរបស់ខ្លួនដោយជោគជ័យ ហើយទិន្នន័យជាច្រើនបង្ហាញថា វ៉ាក់សាំង AstraZeneca មិនមានការជាប់ទាក់ទងនឹងការកកឈាមនោះទេ។

ទោះយ៉ាងណា សាស្រ្តាចារ្យរូបនេះនិយាយថា វ៉ាក់សាំង AstraZeneca អាចមានផលប៉ះពាល់ក៏ពិតមែន តែស្ថិតក្នុងលក្ខខណ្ឌស្រាលប៉ុណ្ណោះរួមមាន អស់កម្លាំង វិលមុខ ឈឺក្បាល និងឈឺសាច់ដុំតិចតួច ហើយផលប៉ះពាល់ទាំងនោះ ទំនងជាមានឥទ្ធិពលលើស្ត្រីខ្លាំងជាងបុរស។ នេះបើតាមការកត់សម្គាល់ពីក្រុមវេជ្ជបណ្ឌិត ប៉ុន្តែមិនទាន់មានភ័ស្តុតាងច្បាស់លាស់ បញ្ជាក់លើកករណីនេះនៅឡើយទេ។
រីឯសាស្រ្តាចារ្យ Anthony Harnden វិញមានប្រសាសន៍ថា អ្នកដែលទទួលវ៉ាក់សាំង ទំនងជាទទួលរងផលប៉ះពាល់ខ្លះបន្ទាប់ពីការចាក់លើកទី ១ ច្រើនជាងលើកទី២។

នៅពេលត្រូវបានសារព័ត៌មានសួរថា តើមនុស្សអាចនឹងជួបប្រទះនូវផលប៉ះពាល់អ្វីខ្លះ? លោកបានប្រាប់ BBC Breakfast ថា “វ៉ាក់សាំង Oxford / AstraZeneca សម្រាប់ចាក់លើកទី ១ ផ្តល់នូវផលប៉ះពាល់តិចតួចដូចជា ឈឺកខ្លាំង គ្រុនក្តៅ គ្រុនញាក់តិចតួច និងឈឺក្បាល ដែលអាការទាំងនេះមានរយៈពេលដល់ ៤៨ ម៉ោង។”
សាស្រ្តាចារ្យរូបនេះ បន្ថែមទៀតថា ប្រសិនចាក់វ៉ាក់សាំង Oxford / AstraZeneca លើកទី១ ហើយមានអាការប៉ះពាល់ខ្លះ អ្នកអាចលេបថ្នាំប៉ារ៉ាសេតាមុលបាន។ ប៉ុន្តែ ប្រសិនបើអាការៈមិនថមថយ អ្នកមិនគួរចាក់លើកទី២ទេ ព្រោះវាទំនងជាមានប្រតិកម្មខ្លាំងជាងលើកដំបូង។

ដោយឡែក NHS របស់អង់គ្លេសលើកឡើងដែរថា ក្នុងករណីខ្លះ អ្នកចាក់វ៉ាក់សាំងលើកដំបូងអាចហើមក្រោមក្លៀកឬដៃដែលជាកន្លែងចាក់ថ្នាំ ហើយវាអាចបន្តហើមប្រហែល ១០ ថ្ងៃ។ ប៉ុន្តែបើអ្នកមានបញ្ហាហើមយូរជាងនេះ គួរតែទៅជួបគ្រូពេទ្យជាបន្ទាន់៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Star
ចុចអាន៖ ពិសេសណាស់! វ៉ាក់សាំង AstraZeneca មានអត្ថប្រយោជន៍ចំពោះមនុស្សពេញវ័យគ្រប់ក្រុមអាយុទាំងអស់
ចុចអាន៖ អ្នកវិទ្យាសាស្រ្ត ណែនាំឲ្យអ្នកធ្លាក់ខ្លួនឈឺជំងឺកូវីដ-១៩ “ហាត់ហិតក្លិន”

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ