ព័ត៌មានជាតិ
មនុស្ស១៤នាក់ ត្រូវបានអាជ្ញាធរខេត្តកោះកុងអនុញ្ញាតវិលត្រឡប់ទៅស្រុកកំណើត
អាជ្ញាធរខេត្តកោះកុង បានអនុញ្ញាតឱ្យពលករខ្មែរមកពីថៃចំនួន១៤នាក់បន្តធ្វើដំណើរត្រឡប់ទៅកាន់ស្រុកកំណើតតាមរយៈរថយន្តសមត្ថកិច្ចសាមីនីមួយៗមកទទួល ក្រោយពួកគេបញ្ចប់ការធ្វើចត្តាឡីស័កតាមគោលការណ៍សុខាភិបាល។
លោក វ៉ែន សុខា នាយកទីចាត់ការផែនការ និងវិនិយោគខេត្តកោះកុង ឱ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ថា ក្រុមពលករប្រុសស្រីចំនួន១១បានបញ្ចប់ការធ្វើចត្តាឡីស័ក និង៣នាក់ផ្សេងទៀតបញ្ជូនធ្វើចត្តាឡីស័កបន្ត ដោយភាពចាំបាច់នៅស្រុកកំណើតពួកគេព្រឹកមិញនេះ ស្របតាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្ត្រី។
លោកបន្ថែមថា ក្រុមពលរខ្មែរទាំងនោះត្រឡប់មកពីប្រទេសថៃ ភាគច្រើនតាមច្រកធម្មជាតិខ្សែក្រវាត់ព្រំដែនកម្ពុជា-ថៃ បានបញ្ចប់ធ្វើចត្តាឡីស័កពេល១៤ថ្ងៃរកមិនឃើញផ្ទុកវីរុសកូវីដ១៩ដោយជោគជ័យ។អាជ្ញាធរបង្ហាញទៀតថា មាន១៤នាក់បញ្ជូនទៅកាន់ខេត្តព្រៃវែង ស្វាយរៀង២នាក់ និងខេត្តក្រចេះចំនួន២នាក់។
ទោះយ៉ាងណា មន្ត្រីជំនាញក៏ណែនាំឱ្យក្រុមពលករដែលបានត្រឡប់ទៅភូមិស្រុកកំណើតវិញត្រូវបន្តអនុវត្តវិធានការ៣ការពារ ៣កុំ ព្រមទាំងវិធានការនានារបស់ក្រសួងសុខាភិបាល។
បច្ចុប្បន្ន ក្រុមពលករដែលធ្វើដំណើរមកពីប្រទេសថៃ និងកំពុងធ្វើចត្តាឡីស័កមណ្ឌលកម្រិត២នៅក្នុងអគារអតីតសាលាខេត្តចាស់ និងអគារមន្ទីរសង្គមកិច្ចមានចំនួន៤២នាក់ ស្ត្រី៤នាក់ គ្រាពួកគេខ្លះទើបតែមកដល់មណ្ឌល ហើយខ្លះទៀតមិនទាន់គ្រប់វេលាដែលអនុញ្ញាតឱ្យត្រឡប់ទៅស្រុកកំណើត។
គួរជម្រាបថា រដ្ឋបាលខេត្តព្រៃវែង បានចាត់បញ្ចូនរថយន្តចំនួន២គ្រឿងសម្រាប់ដឹកជញ្ចូនពលករ ដើម្បីទទួលយកពលករដែលបានធ្វើចត្តាឡីស័កដោយសុវត្ថិភាពនៅខេត្តកោះកុង ដោយរថយន្ត២ គ្រឿងមានស្លាកលេខ នគរបាល 2-4711 និងនគរបាល 3-3381 ៕
អត្ថបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន